backup og meta

កូន​​ក្នុង​​ពោះ​​ទៅ​​ជា​​យ៉ាងណា បើម៉ាក់ៗជក់ ឬ​នៅជិត​អ្នក​ជក់​បារី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 07, 2019

    កូន​​ក្នុង​​ពោះ​​ទៅ​​ជា​​យ៉ាងណា បើម៉ាក់ៗជក់ ឬ​នៅជិត​អ្នក​ជក់​បារី?

    យើង​ដឹង​ហើយ​ថា បារី​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទាំង​អ្នក​ជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពីគេ​។ បើ​និយាយ​ចំពោះ​ស្រីៗ​មាន​​ផ្ទៃពោះ​វិញ ទាំងជក់ ឬ​ស្រូប​ផ្សែង​បារី​ដោយ​ប្រយោល​ក្តី មិន​ត្រឹម​គ្រោះថ្នាក់​​តែ​ម្តាយ​នោះ​ទេ កូន​ក្នុង​ផ្ទៃ​ក៏​រង​ផល​ប៉ះពាល់​ដូច​គ្នា។

    ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​ជា​ច្រើន​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការបឺតស្រូបផ្សែង​បារីតាមរយៈទងសុក នេះ​បើ​តាមការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព។

    ផលប៉ះពាល់មុនសម្រាល

    – ដំណើរការ​មុខងារ​របស់​សុក​មិន​បាន​ល្អ

    – កូន​រលូត

    – ​កូនកើត​មុន​កំណត់

    – កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ។

    ផលប៉ះពាល់ក្រោយសម្រាល

    – កូន​កើត​មក​ស្លាប់​ភ្លាមៗ

    – កូន​កើត​មក​មិន​គ្រប់​លក្ខណៈដូចជាឆែបមាត់ ឆែបក្រអូមជាដើម​

    – កូន​កើត​មាន​បញ្ហា​ផ្លូវ​ដង្ហើម សួត ឬ​ជំងឺ​ហឺត។

    ពពោះ-គ្រោះថ្នាក់នៃការជក់បារី

    បារី​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​ហើយ ទើប​គ្រូពេទ្យ​ហាម​ដាច់ខាត​មិន​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ជក់​បារី និង​មិន​ត្រូវ​នៅ​ក្បែរ​អ្នក​ជក់បារី​ឡើយ នោះ​ទើប​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម