អំឡុងពេលពពោះ ស្រីៗតែងឡើងគីឡូ គ្រាន់តែតិច ឬច្រើន ដោយសារបម្រែបម្រួលរាងកាយ និងទម្ងន់របស់ទារកក្នុងផ្ទៃ។ យ៉ាងណា ត្រូវយកចិត្តទុកដាក់គ្រប់គ្រងទម្ងន់ខ្លួនឯងឲ្យល្អ ពិសេសមុនមានផ្ទៃពោះ ព្រោះការសិក្សាបញ្ជាក់ថា ទម្ងន់ស្រីៗមុនពេលពពោះ ជារឿងសំខាន់បំផុត។
ការបញ្ជាក់នេះ គឺដោយសារស្រីៗឡើងទម្ងន់នៅពេលចាប់ផ្ដើមពពោះ ជួបផលវិបាកជាច្រើន ដូចជា សម្ពាធឈាមខ្ពស់ ជំងឺបម្រុងក្រឡាភ្លើង (Preeclempsia) ជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ (Gestational Diabetes) ប្រឈមសម្រាលដោយវះកាត់ និងកូនកើតមិនគ្រប់ខែ។
លោកស្រីវេជ្ជបណ្ឌិត Romy Gaillard សាស្ត្រាចារ្យផ្នែកកុមារ នៅសាកលវិទ្យាល័យ Erasmus MC University Medical Center ប្រទេសហូឡង់ បញ្ជាក់ថា ផលវិបាកពេលពពោះចំពោះម៉ាក់ៗ និងទារកក្នុងផ្ទៃ កើតឡើង ៣៤% លើស្រីៗមានទម្ងន់ធម្មតា និងជាង ៦០% លើស្រីៗធាត់ នៅពេលចាប់ផ្ដើមមានផ្ទៃពោះ។ លោកស្រីបន្ដថា ដើម្បីជួយសម្រួលការពពោះកាន់តែប្រសើរ គ្រប់គ្រងទម្ងន់មុនពេលពពោះ ជាអ្វីត្រូវយកចិត្តទុកដាក់បំផុត ជាងការឡើងទម្ងន់អំឡុងពេលពពោះទៅទៀត។
ដើម្បីពិនិត្យពីបញ្ហាទម្ងន់ មុន និងអំឡុងពេលពពោះ ប៉ះពាល់លើការពពោះ អ្នកស្រាវជ្រាវបានពិនិត្យលើការសិក្សាចំនួន ២៥ ពាក់ព័ន្ធនឹងស្រីៗ ២០ ម៉ឺននាក់។ ទិន្នន័យនេះប្រមូលចន្លោះឆ្នាំ ១៩៨៩ និងឆ្នាំ ២០១៥។ អ្នកស្រាវជ្រាវបែងចែក ស្រីៗផ្អែកលើទម្ងន់ ដោយប្រើប្រាស់សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព BMI។ ក្នុងនោះ ស្រីៗទម្ងន់មិនគ្រប់ (BMI ក្រោម ១៨,៥) មានប្រមាណ ៤% ទម្ងន់ធម្មតា (BMI ១៨,៥-២៤,៩) មានប្រមាណ ៦៨% លើសទម្ងន់ (BMI ២៥-២៩,៩) មានប្រមាណ ២០% និងជំងឺធាត់ (BMI លើស ៣០) មានប្រមាណ ៨%។
- ពីថ្ងៃពពោះដល់សម្រាល ម៉ាក់ៗឡើងគីឡូប៉ុន្មានទើបល្អ?
- ពេលពពោះ ប្តីប្រពន្ធអាចធ្វើរឿងក្ដៅសាច់បានកម្រិតណា?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]