រំលូតកូន ហើយ​លែង​មាន​កូន​ទៀត ដោយសារ​មូលហេតុ​ទាំង​នេះ

    រំលូតកូន ហើយ​លែង​មាន​កូន​ទៀត ដោយសារ​មូលហេតុ​ទាំង​នេះ

    គ្នា​យើង​ដែល​ធ្លាប់​រំលូត​កូន​ចេញ ហើយ​បែរ​ជា​ជួប​រឿង​អកុសល​អត់​មាន​កូន ឬ​ក៏​មាន​ដែរ​តែ​មិន​នៅ​នោះ តើ​មក​ពី​អ្វី​ទៅ? លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បកស្រាយ​ថា បញ្ហា​នេះ​អាច​មក​ពី​មូលហេតុ ២ សំខាន់ៗ ដែល​ស្រីៗ​យើង​ចាំបាច់​ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​មែន​ទែន។

    ១- រំលូត​កូន​គ្មាន​សុវត្ថិភាព

    ការ​រំលូត​កូន​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ច្បាស់​លាស់ នៅ​កន្លែង​លួច​លាក់​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ដោយស​ក្រសួង​សុខាភិបាល គ្មាន​សុវត្ថិ​ភាព​នោះ​ទេ អាចធ្វើឲ្យធ្លាយស្បូន យក​សុក​ចេញ​អត់​អស់ ទៅ​ជា​បង្ក​រោគ​ក្នុង​ស្បូន ធ្លាក់ឈាមមិនឈប់។ ចំពោះ​ផល​វិបាក​វិញ​នោះ ធ្វើ​ឲ្យ​ស្រីៗ​ពិបាក​មាន​ផ្ទៃពោះ​នៅ​ពេល​ក្រោយ ឬ​ក៏​ពន្យារ​ពេល​មាន​ផ្ទៃពោះ​យូរ រហូត​ដល់​ទៅ​រាប់​ឆ្នាំ។

    ២- រំលូត​កូន​ច្រើន​ដង​ពេក

    ស្រីៗ​ដែល​រំលូត​កូន​ញឹកញាប់​ពេក រាងកាយ​​ចុះ​ខ្សោយ ​ធ្វើ​ឲ្យ​ពិបាកមាន​កូន ឬ​អត់​មាន​កូន​តែ​ម្តង ព្រោះ​តែស្រទាប់ដៃស្បូនស្អិត​ រលាកដៃស្បូន ស្បូន​ខ្សោយ មិន​អាច​ទ្រទ្រង់​ទង​សុក​បាន ពេល​ខ្លះ​មាន​កូន​ហើយ​ក៏​រលូត​ទៅ​វិញ និង​អាច​មាន​កូន​នៅ​ក្រៅ​ស្បូន។

    អត្ថបទពាក់ព័ន្ធ៖ រម្លូតកូនប្រឈមបញ្ហាអីខ្លះ?

    មានផ្ទៃពោះ-រំលូតកូន

    ការ​រំលូត​កូន​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​​ប្រសិន​បើ​យើង​មិន​ចង់​ឲ្យ​ភ្លាត់​មាន​កូន​នោះ គួរ​តែ​​បង្ការដោយជ្រើសរើសយកមធ្យោបាយពន្យារកំណើតណាមួយវិញ។​

    អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 23/05/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត