backup og meta

កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន?

កូនចាស់ខែ ម៉ាក់ៗអាចទុកកូនក្នុងពោះ យ៉ាងយូរបំផុតប៉ុន្មាន?

តាម​ក្បូន​ពេទ្យ បាន​កំណត់​យក ៤០ សប្តាហ៍ ​ក្រោយ​ការ​បាត់​​រដូវ​របស់​ស្រីៗជា​ថ្ងៃ​សម្រាល​កូន ដែល​យើង​តែ​ហៅ​រយៈពេល​នេះ​ថា ៩ខែ១០ថ្ងៃ។ នេះ​គ្រាន់​តែ​ការ​កំណត់​រួម​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​ស្រីៗ​ខ្លះៗ​ក៏​សម្រាល​តាម​ពេល​កំណត់ ខណៈ​អ្នក​ខ្លះ​ទៀត កូន​កើត​មុន​ខែ ឯ​មួយ​ចំនួន​ទៀត​កូន​ចាស់​ខែ កើត​ក្រោយ​រយៈពេល ៤០សប្តាហ៍។

ក្នុង​ករណី​កូន​ចាស់​ហើយ ម៉ាក់ៗ​មិន​មាន​សញ្ញា​ឈឺ​ពោះ ឬ​បែក​ទឹកភ្លោះ​ទេ​នោះ តើ​គួរ​ឲ្យ​បារម្ភ​អត់? តាម​ក្បូន​ពេទ្យ តើ​ម៉ាក់ៗ​អាច​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ប៉ុន្មាន​ខែ?

ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោកស្រី​ អួង លីដា នាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បញ្ជាក់​ថា ម៉ាក់ៗ​អាច​ទុក​កូន​ក្នុង​ពោះ​យ៉ាង​យូរ​បំផុត​ត្រឹម ៤១សប្តាហ៍៣ថ្ងៃ​ប៉ុណ្ណោះ ទោះ​ជា​មិន​ឈឺ​ពោះ ឬ​បែក​ទឹក​ភ្លោះ​ក៏​ដោយ។

អត្ថបទពាក់ព័ន្ធ៖ 

ហេតុអ្វី​ជាពេទ្យ​កំណត់​យក​កូន​ចាស់​ត្រឹម​តែ ៤១សប្តាហ៍? លោកស្រី​វេជ្ជបណ្ឌិត​ថា កូន​ចាស់​ខែ​កាន់​តែ​ធំ ឯ​ទឹកភ្លោះ​ក៏​រីង ធ្វើ​ឲ្យ​កូន​ពិបាក​ធ្វើ​ចលនា និង​ដក​ដង្ហើម ចំណែក​ការ​បញ្ជូន​អុកស៊ីសែន​ពី​ម្តាយ​ទៅ​កូន​កាន់​តែ​តិច កូន​ខ្សោយ ក្នុង​ករណី​ម៉ាក់ៗ​បណ្តែត​បណ្តោយ​ទុកយូរ​ទៀត អាច​មាន​គ្រោះថ្នាក់​កូន​ស្លាប់​ក្នុង​ពោះ។

“កូន​មិន​អាច​រស់នៅ​ក្នុង​ពោះ​យូរ​ពេក​នោះ​ទេ កូន​រស់​ដោយសារ​ទឹក​ភ្លោះ ចាប់ពី​គភ៌​​អាយុ ៣៨-៤០ សប្តាហ៍ ទឹក​ភ្លោះ​​ចាប់​ផ្តើម​​រីង​​​ហើយ អ៊ីចឹង​បាន​អី​យក​ទៅ​ចិញ្ចឹម​កូន កូន​នឹង​ខ្សោយ​ទៅៗ ឯ​ការ​ធ្វើ​ចលនា​ក៏​លែង​ដូច​មុន​ដែរ ព្រោះ​កូន​ខ្សោយ​ផង ហើយ​កាន់​តែ​ធំ​ទៀត’។  នាយ​សាល​នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រៀបរាប់។

ពពោះ

ជា​ដំបូន្មាន លោកស្រី​វេជ្ជបណ្ឌិត អួង លីដា ថា បើ​ដល់​ថ្ងៃ​សម្រាល​ហើយ ម៉ាក់ៗ​មិនមាន​សញ្ញា​ឈឺ​ពោះ​នោះ ត្រូវ​ប្រញាប់​មក​ជួប​គ្រូពេទ្យ ដើម្បី​តាម​ដាន​ការ​វិវត្ត​រប​ស់គភ៌ វាស់​បរិមាណ​ទឹកភ្លោះ តើ​នៅ​គ្រប់​គ្រាន់​ឬទេ? បើ​អ្វី​នៅ​ល្អ​ប្រសើរ ពេទ្យ​នឹង​ឲ្យ​ចាំ​មើល​យ៉ាង​យូរ ១សប្តាហ៍ ទៅ​១០​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម