backup og meta

ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?

ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?

ធ្លាក់​​ស​ពេល​ពពោះ​ជា​កង្វល់​របស់​ស្រីៗ​គ្នា​យើង ព្រោះ​មិន​ត្រឹម​តែ​រំខាន​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​ធ្លាក់​ស​ច្រើន មាន​ក្លិន មាន​ពណ៌ ម៉ាក់ៗ​បារម្ភ​ខ្លាច​ដល់​ប៉ះពាល់​ដល់​កូន។ តើ​ការ​ធ្លាក់​ស​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ? ហេតុ​អី?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ស្រីៗ​ផ្ទៃពោះ​ចៀស​មិន​រួច​ជួប​បញ្ហា​ធ្លាក់​ស​នោះ​ទេ គ្រាន់​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​មាន​ធ្លាក់​ស​ច្រើន ក្នុង​សភាព​ខាប់ៗ ឬ​ដុំ មាន​ពណ៌​ខៀវ ប្រផេះ មាន​ក្លិន​ឆ្អាប និង​ស្អុយ​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី ព្រោះ​វា​ជា​សញ្ញា​នៃ​ការ​ធ្លាក់​ស​ដោយ​មាន​ជំងឺ បើ​ទុក​យូរ​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​ផង កូន​កើត​មក​អាច​ឈឺ​ភ្នែក ឯ​ស្បែក​កូនក៏​មាន​បញ្ហា​ដូច​គ្នា។

ចំពោះ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ស្រីៗ​ពពោះ​ធ្លាក់​ស​ជា​ប្រចាំ ក្នុង​បរិមាណ​ច្រើនៗ​ មាន​ក្លិន មាន​ពណ៌ និង​រមាស់​ខ្លាំង​នៅ​ទ្វារមាស ពេល​ខ្លះ​ស្ទើរ​តែ​ទ្រាំ​មិន​បាន​នោះ លោក​វេជ្ជបណ្ឌិត​ថា ការ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​ទ្វារមាស​មិន​បាន​ល្អ ឬ​ការ​ប្រែប្រួល​រាង​កាយ ពិបាក​ក្នុង​ការ​ធ្វើ​អនាម័យ ធ្វើ​ឲ្យ​ស្រី​ងាយ​ឆ្លង​បាក់តេរី ផ្សិត ជំងឺ​កាមរោគ ចំណែក​ឯ​ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ការ​ផលិត​សារធាតុ​រាវ​កាន់​តែ​ច្រើន​ជាង​មុន។

អត្ថបទពាក់ព័ន្ធ៖ 

ធ្លាក់ស

ដើម្បី​បង្ការ​ការ​ធ្លាក់​ស​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ទាំង​អស់ ធ្វើ​អនាម័យ​ខ្លួន​ប្រាណ ពិសេស​ទ្វារមាស​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ មិន​ត្រូវ​ស្លៀក​​ខោ​រឹប​ខ្លាំង​ពេក​​នោះ​ទេ ត្រូវ​ផ្លាស់ប្តូរ​ខោ​ក្នុង​ញឹក​ញាប់ និង​មិន​ត្រូវ​ប្រើ​លូក​លាង​ទ្វារមាស​ជាមួយ​ទឹក​ផ្តេសផ្តាស ឬ​ប្រើ​ផលិត​ផលនិងម្សៅ​ជូត​សម្អាត​ទ្វារមាសឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/07/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម