backup og meta

ងូត ឬដេកត្រាំទឹកក្តៅពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Sep 05, 2019

    ងូត ឬដេកត្រាំទឹកក្តៅពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃ?

    ដេក​ត្រាំទឹក​ក្តៅ ជាវិធី​សាស្ត្រ​រំសាយអារម្មណ៍ ​ធ្វើ​ឲ្យ​មាន​ផាកសុភាព ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត និង​ពេញ​និយម​បំផុត ពិសេស​ស្រី​ៗអំឡុង​ពេលងូត​ទឹក​ម្តងៗ។ គ្នា​យើង​ខ្លះ ចំណាយ​ពេល​រាប់​សិប​នាទី ដើម្បី​ត្រាំ​ទឹក​ក្តៅ ហើយ​មាន​អារម្មណ៍​ថា ពិត​ជា​ស្រួល​ខ្លួន​ណាស់​ មិនអ៊ីចឹង? ប៉ុន្តែ​បើ​កំពុងព​ពោះ ហើយ​​បន្ត​ដេក​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗដូច​សព្វ​ដង ប៉ះពាល់​គភ៌ក្នុង​ផ្ទៃ​អត់? សំណួរនេះ “Hello គ្រូពេទ្យ’ ទទួល​បាន​ច្រើន​ណាស់ ទើបសម្រេច​ចិត្ត​​បក​ស្រាយ​ក្នុង​អត្ថបទនេះ ឲ្យ​គ្នា​យើង​ដឹង អាច​ចេះ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា។

    ១- ងូត ឬ ត្រាំ​ទឹក​ក្តៅ​ពេល​ពពោះប៉ះ​ពាល់​ដែរ​អត់?

    យោង​តាម​មហាវិទ្យាល័យ​ផ្នែក​សម្ភព ​និង​រោគ​ស្រ្តី​អាមេរិក (ACOG) ការ​កើន​ឡើងសីតុណ្ហភាព ត្រឹម ១,៨ អង្សារ​សេ ឬសីតុណ្ហភាព​ខ្ពស់​ជាង​ក្នុង​ខ្លួន​ម៉ាក់ៗ អំឡុង​ត្រី​មាស​ទី​១ នៃ​ការ​ព​ពោះ អាច​ធ្វើ​ឲ្យគភ៌ក្នុង​ផ្ទៃ​ប្រឈមបញ្ហា​​ខូច​រូបរាង​ពី​កំណើត។ លើស​ពី​នេះ កូន​យើង​​អាច​មាន​ជំងឺ​លានខួរឆ្អឹងខ្នង (Spina bifida)។ អំណះ​អំណាង​នេះ ​ក៏ត្រូវ​គេ​ទទួល​ស្គាល់ ​និង​យល់​ស្រប ​ក្នុង​ការ​សិក្សា​ជា​ច្រើន​ផ្សេង​ទៀត។

    សីតុណ្ហភាពទឹកក្តៅ​ពេក ​ជា​កត្តា​ចម្បង​ធ្វើឲ្យសម្ពាធ​ឈាមធ្លាក់​ចុះ ​ក៏​អាច​ធ្វើឲ្យ​លំហូរ​​ឈាម​ទៅ​កាន់​កូន​ថយ​ចុះដូច​គ្នា។ ហេតុ​នេះ​ហើយ ​គេ​ចាត់​ទុកការ​ដេកត្រាំ​ទឹក​ក្តៅ ឬងូត ​គ្មាន​សុវត្ថិភាព ​មិន​ថា​ក្នុង​ដំណាក់​កាល​ណាក៏ដោយ​ អំឡុងពពោះ​។ ក្រៅ​ពី​នេះ ​ត្រាំ ​ឬ​ងូត​ទឹក​ក្តៅ​ពេក ​អាច​ធ្វើ​យើងឈឺ​ក្បាលទៀតផង។ នៅ​ស្រីៗ​គ្នា​យើង ងើប​ចេញ​ពី​ទឹក​ក្តៅ​ អាច​ធ្វើ​​សីតុណ្ហភាព​រាងកាយ​ប្រែប្រួល​យ៉ាង​ខ្លាំង បណ្តាល​ឲ្យវិល​មុខ​ និង​ដួល​បាន ហើយ​បើ​​ដួល​អំឡុង​ពេលពពោះ គឺ​​គ្រោះ​ថ្នាក់ខ្លាំង ពិសេស​នាំ​ឲ្យ​​រលូត​កូនតែ​ម្តង។

    អ្នក​ជំនាញ​​បាន​ណែនាំឲ្យចៀស​វាង​ត្រាំ​ទឹក​ពពុះ​សាប៊ូ ឬ​ប្រើ​ពពួក​អំបិល​សម្រាប់​មុជ​ទឹក ឬក៏​ប្រេង​ផ្សេងៗ ដោយ​សារ​សារធាតុ​គីមី​ផ្សំ​ក្នុង​ផលិត​ផល​ទាំង​នេះ ​អាច​ធ្វើ​កើតរោគ​ផ្សិតលើ​រាងកាយ។ ជំនួស​មក​វិញ ទៀន​ក្រអូប​ អាច​ប្រើ​ជំនួស​វិធី​ខាង​លើ​បាន និងមាន​​សុវត្ថិភាពទៀត​ផង។

    ២- ​គួរ​ការពារផល​ប៉ះពាល់​ពី​ការ​ត្រាំ​ទឹក​ក្តៅ​ដោយ​វិធី​ណា?

    បើ​សិនគ្នា​យើង​មាន​ទម្លាប់​​ចូល​ចិត្ត​ត្រាំ​ទឹក​ក្តៅ ឬងូត​ទឹក​ក្តៅ ត្រូវតែ​ចង​ចាំ​គន្លឹះ​ទាំង​នេះ៖

    – ពិនិត្យ ​ឬ​ស្ទាប​មើល​កម្តៅទឹកសិន ​មុន​នឹង​ចុះ​ត្រាំ ​ឬ​ងូត។ បើ​ក្តៅ​ពេក ចាំ​ ២-៣ នាទី​សិន​ ដើម្បី​ឲ្យ​​ទឹក​ត្រជាក់​បន្តិច។

    – កុំ​ត្រាំ​ឲ្យលិច​ខ្លួន ដោយត្រាំ​ត្រឹម​ក្រោមដើម​ទ្រូង​បាន​ហើយ។

    – ត្រូវ​ងើប​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន បើ​សិន​មាន​អារម្មណ៍​ថា​វិល​មុខ ចង់​ក្អួត ជា​សញ្ញា​បញ្ជាក់​ថា​សម្ពាធ​ឈាមយើងចុះ​ខ្លាំង​។

    – កុំ​ត្រាំ​ទឹក​លើស​ពី ១០​នាទី ដើម្បី​ការពារ​ការឡើង​កម្តៅរាងកាយ។

    – កុំ​ត្រាំ​ទឹក​ក្តៅ បើមិន​ស្រួល​ខ្លួនទេនេះ ពិសេស​បើ​មាន​ក្តៅ​ខ្លួន ឬ​ហូរ​ឈាម​តាម​ទ្វារ​មាស។

    អត្ថបទពាក់ព័ន្ធ៖

    • ស្រីៗញ៉ាំទុរេនពេលពពោះ អាចមានបញ្ហាអត់?
    • ងូត​ទឹក​ក្ដៅ ត្រាំទឹកក្ដៅ ឬស្ទីមយូរ អាចងាប់មេជីវិត?

    ៣- ងូត​ទឹក​ក្តៅមាន​សុវត្ថិភាពដែរអត់?

    ងូត​ទឹក​ក្តៅ ​ក៏​ដូច​គ្​ត្រាំ​ទឹក​ក្តៅ​ដែរ វា​មាន​សុវត្ថិ​ភាព​ល្អ​ណាស់​ ​បើគ្នាយើង​កំពុង​ពពោះ ​ដឹង​ពី​ចំណុច​សំខាន់​ និង​ការ​ប្រុង​ប្រយ័ត្ន។ មួយទៀត ទោះ​បី​​មិន​ស្រួល​ខ្លួន ដូច​ត្រាំ​ទឹក​ក្តៅ ប៉ុន្តែងូត​ទឹក​ក្តៅ​ អាចមាន​សុវត្ថិភាព​ជាង ​ដោយសារ​កម្តៅខ្លួន​យើង​កើន​ឡើង​តែ​មួយ​រយៈ​ពេល​ខ្លីប៉ុណ្ណោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ Sep 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម