backup og meta

ពពោះ បើហើមជើងខ្លាំង ហើយមានសញ្ញាទាំងនេះ មិនស្រួលទេ ប្រញាប់ទៅពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    ពពោះ បើហើមជើងខ្លាំង ហើយមានសញ្ញាទាំងនេះ មិនស្រួលទេ ប្រញាប់ទៅពេទ្យ

    ជា​ទូទៅ​ពេល​គភ៌​កាន់​តែ​ធំ ម៉ាក់ៗ​តែង​ជួប​អាការៈ​ហើម​ជើង នេះ​ក៏​ដោយសារ​តែ​មានការចាល់ជាតិទឹកក្នុងខ្លួនច្រើន បម្រែ​បម្រួល​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ ទម្ងន់​គភ៌​ក្នុង​ស្បូន ​បាន​សង្កត់​លើ​សរសៃ​ឈាមវ៉ែន នៅ​ជើងដែលបណ្តាលឈាមមិនអាចចូលដល់បេះដូង សរសៃ​ ឬ​ម៉ាក់ៗ​មាន​ទឹក​ភ្លោះ​ច្រើន អង្គុយ និង​ដើរ​ច្រើន​ពេក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ កាល់​ម៉ែត គាន់ អូន

    ប៉ុន្តែ​បើ​ស្រីៗ​ពពោះ​ជួប​អាការៈ​ហើម​ជើង ថែម​ទាំង​មាន​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​ជា​សញ្ញា​អាសន្ន នៃ​លើសឈាម​ពេល​ពពោះ និង​ពេល​ខ្លះ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង​ ដែល​អាច​ឲ្យ​ស្រី្ត​ប្រឈម​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង ឈាន​ដល់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។

    – លើស​សម្ពាធ​ឈាម

    – ហត់​ដង្ហក់

    – នោម​តិច

    – ជើង​ឡើង​ក្រហម ហើយ​ឈឺ។

    អត្ថបទពាក់ព័ន្ធ៖ 

    ប៉ុន្តែ​បើ​ស្រីៗ​ពពោះ​ជួប​អាការៈ​ហើម​ជើង​តែ​មួយ​មុខ មិន​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ គួរ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ ដើម្បី​កាត់​បន្ថយ​អាការៈ​ហើម​ជើង​ពេល​ពពោះ។

    – សម្រាក​ឲ្យ​បាន​ច្រើន កុំ​ធ្វើការ​ធ្ងន់ៗ​ពេក

    – គេង​ផ្អៀង​មក​ខាង​ឆ្វេង​ដៃ

    – ដាក់​ជើង​ឲ្យ​បាន​ខ្ពស់ គ្រប់​ពេល ពិសេស​ពេល​ធ្វើការ និង​ពេល​គេង

    – តម្រង់​ជើង​ឲ្យ​បាន​ញឹក​ញាប់​ពេល​អង្គុយ​លេង

    – ដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង ឬ​ដាក់​កូន​កៅអី​ទ្រ​ជើង​ពេល​អង្គុយ​ធ្វើ​ការ។

    – កុំ​អង្គុយ​គង​អន្ទាក់​ខ្លា

    – ឧស្សាហ៍​ដើរ​ចុះ​ឡើង​ដើរ​ឡើង កុំ​អង្គុយ​យូរ​ពេក

    – ដើរ ឬ​ហាត់​ប្រាណ​បែប​សាមញ្ញាៗ

    – ផឹក​ទឹក​ឲ្យ​បាន​ច្រើន

    – ពាក់​ស្បែក​ជើង​​ទន់ កុំ​ពាក់​ស្បែក​ជើង​​រឹតតឹងពេក។

    ហើមជើងពេលពពោះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម