ស្រីៗចៀសមិនរួចពីរឿងកើតមុនលើមុខនោះទេ ពោលអាចកើតមុនតិច ឬច្រើនប៉ុណ្ណោះ។ ចំពោះស្រីៗខ្លះពេលពពោះ អ័រម៉ូនប្រែប្រួល អាចចេញមុនកាន់តែច្រើន តែកុំប្រើថ្នាំព្យាបាលមុនដោយគ្មានពិគ្រោះជាមួយគ្រូពេទ្យឲ្យសោះ អាចនឹងប៉ះពាល់ដល់កូនក្នុងពោះ។
វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា លោកស្រី ទី សុវណ្ណរដ្ឋ បានឲ្យដឹងថា ការប្រើថ្នាំព្យាបាលមុននៅមុនពេលពពោះ និងពេលកំពុងពពោះអាចជះឥទ្ធិពលដល់ការលូតលាស់បញ្ញាស្មារតី និងអវយវៈរបស់ទារកក្នុងផ្ទៃ។
ចំពោះស្រីៗដែលត្រៀមយកកូន ហើយប្រើថ្នាំព្យាបាលជំងឺមុន លោកស្រីវេជ្ជបណ្ឌិតថា ត្រូវតែបញ្ឈប់ការប្រើថ្នាំនោះឲ្យបាន ៣ ខែ មុនពេលមានផ្ទៃពោះ ទើបគភ៌មានសុវត្ថិភាព។ “អ៊ីចឹងបើយើងត្រៀមយកកូន ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំហ្នឹង ដូចកំពុងតែព្យាបាលមុនអ៊ីចឹង ថ្នាំមុន ត្រូវមានការបញ្ឈប់ ៣ ខែ ក្រោយបញ្ឈប់ហើយ ៣ ខែ បានអាចមានកូនបាន’។
អត្ថបទពាក់ព័ន្ធ៖
- ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់
- សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ
ការប្រើថ្នាំព្យាបាលមុននៅពេលពពោះ កូនក្នុងផ្ទៃនឹងប្រឈមបញ្ហាដូចជា៖
– រលូតកូន
– កូនលូតលាស់មិនប្រក្រតី
– កូនកើតមុនខែ
– កូនកើតមកមិនគ្រប់លក្ខណៈ
– កូនកើតមកខ្សោយបញ្ញា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]