ស្រីៗមានផ្ទៃពោះអាចនឹងមានអាការៈឈឺចាប់នៅតំបន់អាងត្រគាក អ្នកខ្លះឈឺតិច ឈឺហើយបាត់ទៅវិញ ឯខ្លះទៀតឈឺខ្លាំង សឹងតែទ្រាំមិនបាន។ តើអាការៈឈឺចាប់នៅអាងត្រគាកនៅពេលមានផ្ទៃពោះបណ្តាលមកពីអ្វី? គ្រោះថ្នាក់ទេ?
បើតាមការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ការឈឺចាប់នៅត្រគាកអាចបណ្តាលមកពីស្រីៗខ្លួនមានជំងឺមួយចំនួនដូចជា ជំងឺដុំដៃស្បូន រលាកអាងត្រគាក អាប់សែអាងត្រគាក រលាកខ្នែងពោះវៀន រលាកស្រោមពោះ រលាកផ្លូវបង្ហូរនោម ទល់លាមក ជាដើម។
ទោះយ៉ាងណាក៏ឈឺចាប់នៅអាងត្រគាកមិនមែនបណ្តាលមកពីជំងឺមួយមុខនោះទេ គឺអាចមកពីគភ៌ដែរ៖
– កូនក្រៅស្បូន៖ កើតឡើងនៅត្រីមាសដំបូងនៃគភ៌ ធ្វើឲ្យឈឺចាប់អាងត្រគាក ហូរឈាមនៅក្នុងពោះ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
– រលូតកូន៖ កូនរលូតធ្វើឲ្យស្ត្រីចុករួយអាងត្រគាក ស្បូនកន្ត្រាក់ និងធ្លាក់ឈាមតាមទ្វារមាស។
– កូនស្លាប់ក្នុងពោះ៖ ជាទូទៅស្ត្រីមានការឈឺពោះ ហើយទារកក្នុងផ្ទៃមិនកម្រើក ធ្វើឲ្យឈឺចាប់ខ្លាំងនៅអាងត្រគាក។
– សម្រាលកូនមុនខែ៖ ជាទូទៅកើតនៅត្រីមាសចុងក្រោយ ដែលស្ត្រីមានការឈឺចាប់នៅអាងត្រគាក កន្ត្រាក់ស្បូន និងមានធ្លាក់ឈាម ឬក៏ហូរទឹកភ្លោះ នៅមុនថ្ងៃកំណត់នៃការសម្រាល។
ក្នុងករណីមានអាការៈឈឺចាប់នៅអាងត្រគាកធ្ងន់ធ្ងរ ស្រីៗមានផ្ទៃពោះត្រូវប្រញាប់មកជួបគ្រូពេទ្យឯកទេសផ្នែកសម្ភព និងរោគស្ត្រីជាបន្ទាន់ ដើម្បីពិនិត្យគភ៌ តើមានបញ្ហាដូចរៀបរាប់ខាងលើឬអត់។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-pregnancy-weight-gain]