បញ្ជាក់៖ ចំពោះការបង្ករោគដោយ ប៉ារ៉ាស៊ីត វីរុស ឬបាក់តេរីមួយចំនួនធំមិនបណ្ដាលឲ្យមានសញ្ញាដូចរៀបរាប់ខាងលើឡើយ ដូច្នេះទាមទារឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួនឲ្យបានទៀងទាត់ និងទាន់ពេលវេលា។
៣- កត្តាប្រឈមនៅពេលមានអាការៈគ្រុនក្ដៅអំឡុងពេលមានផ្ទៃពោះមានដូចជា
- អាចបណ្ដាលឲ្យរលូតកូន
- កូនកើតមិនគ្រប់ខែ
- ទារកស្លាប់ក្នុងពោះ
- ជំងឺដែលអាចកើតមានលើទារកបណ្ដាលមកពីការឆ្លងរោគពីម្ដាយទៅកូន
៤- វិធីការពារ និងព្យាបាល
- ត្រូវនៅឲ្យឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត
- មិនត្រូវបរិភោគ សាច់ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ
- មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន
- ត្រូវនៅឲ្យឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះបណ្ដាលឲ្យឆ្លងបាន
- ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាម ដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ
- បើមានអាការៈក្ដៅខ្លួន កម្ដៅលើស ឬស្មើ ៣៧.៨ អង្សាសេ ត្រូវមកមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាល និងស្វែងរកមូលហេតុ ឲ្យបានទាន់ពេលវេលា ចៀសវាងការបង្កគ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុងផ្ទៃ។
អត្ថបទពាក់ព័ន្ធ៖ ហានិភ័យទាំងនេះ ស្រីៗពពោះជួបប្រទះញឹកញាប់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕