backup og meta

គន្លឹះ​ខ្លះៗ​​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​​ត្រូវ​អង្គុយ​ធ្វើការ​​ពេញ១ថ្ងៃ

គន្លឹះ​ខ្លះៗ​​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​​ត្រូវ​អង្គុយ​ធ្វើការ​​ពេញ១ថ្ងៃ

ស្រីៗ​ពេល​មាន​ផ្ទៃពោះ ហើយ​ត្រូវ​ធ្វើការ​ពេញ​១​ថ្ងៃ​ទៀត ប្រាកដ​ជា​នឿយ​ហត់​ខ្លាំង ស្រួល​មិន​ស្រួល​អាច​ប៉ះពាល់​សុខភាព​​ខ្លួន​​ឯង និង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​ជា​គន្លឹះ​ខ្លះៗ​សម្រាប់​ស្រីៗ​គ្នា​យើង​ដែល​កំពុង​មាន​ផ្ទៃ​ពោះ ហើយ​ត្រូវ​ធ្វើការ​ទៀត​នោះ Hello គ្រូពេទ្យ នឹង​បង្ហាញ​នូវ​ដំណោះស្រាយ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក និង​ប្រូតេអ៊ីន

កាល​ណា​មាន​ផ្ទៃ​ពោះ អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​សុខភាព​ចុះ​ខ្សោយ ឧស្សាហ៍​អស់​កម្លាំង និង​ស្លេក​ស្លាំង។ មាន​តែ​របប​អាហារ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បំប៉ន​ស្រ្តី​មាន​ផ្ទៃពោះ និង​កូន​ផ្ទៃ ដូច​នេះ​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ពិសេស​អាហារ​សម្បូរ​ជាតិ​ដែក និង​ប្រូតេអ៊ីន ទើប​មាន​កម្លាំង អាច​ធ្វើ​ការងារ​បាន​ធម្មតា។

២. សម្រាក​ខ្លីៗ​ឲ្យ​បាន​ញឹក​ញាប់

ស្រីៗ​ត្រូវ​ចាំ​ថា ពេល​មាន​ផ្ទៃ​ពោះ​យើង​មិន​មែន​មាន​ខ្លួន​មួយ​ដូច​មុន​ទេ ថាមពល​ក៏​ចុះ​ខ្សោយ ត្រូវ​ការ​ពេល​សម្រាក​ច្រើន។ ចំពោះ​ម៉ាក់ៗ​ដែល​ធ្វើការ​នៅ​​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេងៗ ប្រហែល​ជា​មិន​មាន​ពេល​វេលា​សម្រាក​ច្រើន​នោះ​​ទេ តែ​យើង​អាច​ឆ្លៀត​សម្រាករ​យៈពេល​ខ្លីៗ (៤-៥នាទី) ដើរ​ចុះ​ដើរ​ឡើង ពត់​​ខ្លួន​​ប្រាណ សណ្តូក​ជើង​ឲ្យ​ត្រង់ ឲ្យ​បាន​ញឹក​ញាប់ ធ្វើ​បែប​នេះ​ទើប​មាន​ថាមពល​ធ្វើការ​ពេញ​មួយ​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖ ៥ ចំណុច កាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ

៣. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ទឹក​សំខាន់​ណាស់​ចំពោះ​សុខភាព​យើង ដូចគ្នា​នេះ​ដែរ​ស្រីៗ​មាន​ផ្ទៃពោះ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទើប​មាន​សុខភាព​ល្អ មិន​ខ្វះ​ជាតិ​ទឹក។

អត្ថបទពាក់ព័ន្ធ៖ ខ្វះជាតិទឹកពេលពពោះ ស្ត្រីចេញរោគសញ្ញាអ្វីខ្លះ និងគួរការពារយ៉ាងម៉េច?

៤. ដាក់​អាហារ​សម្រន់​តាម​ខ្លួន

ស្រីៗ​មាន​ផ្ទៃពោះ​ឃ្លាន​គ្រប់​ពេល អ៊ីចឹង​យើង​​ត្រូវ​មាន​ចំណី​ចំណុក​ដាក់​តាម​ខ្លួន ដូចជា​នំ ផ្លែឈើ បង្ការ​ការ​ហេវ​ខ្លាំង មិន​អាច​ចេញ​ទៅ​ញ៉ាំ​អី​នៅ​ក្រៅ​បាន ពេល​កំពុង​ធ្វើ​​ការ។

៥. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ទោះ​ជា​ពេល​មាន​ផ្ទៃ​ពោះ ស្រីៗ​គ្នា​យើង​ពិបាក​គេង​ក៏​ដោយ ត្រូវ​តែ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព និង​កូន​ផ្ទៃ អាច​បំពេញ​ការងារ​បាន​ធម្មតា។ ចំពោះ​តិចនិក​ជួយ​ឲ្យ​ស្រីៗ​ពពោះ​គេង​លក់​បាន​ស្រួល ត្រូវ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ហើយ​មាន​ខ្នើយ​កល់​ពោះ ឬ​ខ្នើយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​កាន់​តែ​ល្អ។

អត្ថបទពាក់ព័ន្ធ៖ ពិបាកគេង ឬគេងមិនលក់ពេលពពោះ សាកធ្វើតាមវិធីទាំងនេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/01/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម