ពេលពពោះ ម៉ាក់ៗគ្រប់រូប តែងមានការប្រុងប្រយ័ត្នខ្លាំង ជាហេតុដែលត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យឲ្យបានល្អ ក៏ដូចជាត្រូវណាត់ជួបពេទ្យចាក់ថ្នាំបង្ការ ឬទៅមន្ទីរពេទ្យពិនិត្យពីសុខភាពខ្លួន និងគត៌ផងដែរ។ ប៉ុន្តែនៅក្នុងអំឡុងពេលរាលដាលវីរុស Covid-19 ម៉ាក់ៗគួរធ្វើបែបណា បើត្រូវទៅចាក់ថ្នាំនៅពេទ្យ តែខ្លាចឆ្លង?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ បានឲ្យដឹងថា ទោះពេលនេះ មានការរាលដាលពីវីរុស Covid-19 ក៏ដោយ ម៉ាក់ៗដែលត្រូវមានណាត់ចាក់ថ្នាំ នៅតែត្រូវទៅចាក់ថ្នាំតាមកាលកំណត់ដដែល តែក្នុងករណីដែលមានការផ្ទុះរីករាលដាលខ្លាំង ម៉ាក់ៗអាចពន្យារពេលចាក់បានទៅតាមកាលៈទេសៈ និងមានការសួរយោបល់ ឬការណែនំាពីគ្រូពេទ្យ។
ស្របគ្នានេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា បើត្រូវទៅចាក់នៅក្នុងពេលរាលដាលវីរុស Covid-19 បែបនេះ ម៉ាក់ៗត្រូវចេះការពារខ្លួនដោយ៖
– លាងដៃសម្អាតដៃជាមួយសាប៊ូ និងទឹក អាល់កុល ឬជែល
– ចៀសឲ្យឆ្ងាយពីការប្រមូលផ្តុំ
– នៅគំលាតគ្នាយ៉ាងតិច ១ម៉ែត្រ
– ប្រកាន់ខ្ជាប់អនាម័យជានិច្ច។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕