ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ?
ម៉ាក់ៗពពោះ ត្រូវចាស់ៗហាមមិនឲ្យស្លៀកពាក់រឹបៗទេ ដោយសារខ្លាចថប់ដង្ហើមកូនក្នុងផ្ទៃ ឬខ្លាចក្រពឹតច្រមុះ ខូចទ្រង់ទ្រាយគត៌ តែបើតាមក្បួនវេជ្ជសាស្រ្តវិញ គឺមិនគិតដូចនេះទេ។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រ្តីនៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយថា ការស្លៀកពាក់រឹបៗ គឺមិនមានបញ្ហាអីនោះទេ គ្រាន់តែវាអាចផ្តល់ផលពិបាកដល់ខ្លួន ព្រោះតឹងពោះដោយសារកូនផង ហើយបើស្លៀករឹបទៀត អាចធ្វើឲ្យមានអារម្មណ៍ថាមិនស្រណុក។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា “នៅពេលពោះកាន់តែធំ សរីរាង្គដែលនៅក្នុងពោះត្រូវការភាពទូលាយ កាលណាតឹងទាំងក្នុងពោះ ហើយរឹបឲ្យតឹងពីក្រៅទៀត ជាធម្មតា វាតឹងធ្វើឲ្យមានអារម្មណ៍ធុញថប់ ពិបាកធ្វើនេះធ្វើនោះបាន’។ ដូចនេះហើយ ទើបភាគច្រើនស្រ្តីពពោះត្រូវបានណែនាំឲ្យស្លៀកសម្លៀកបំពាក់ណាធូរៗ ដើម្បីកុំឲ្យថប់ ឬមិនស្រួលខ្លួនតែប៉ុណ្ណឹងឯង។
ចំពោះការប៉ះពាល់ដល់ទារក ឬមិនប៉ះពាល់ លោកវេជ្ជបណ្ឌិត បានបន្តពន្យល់ មិនបាច់បារម្ភទេ ព្រោះការស្លៀកពាក់រឹប ឬតឹង ពេលពពោះ គ្មានបញ្ហាអីប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ ។ ទោះមិនមានប៉ះពាល់ដល់កូន ប្រសិនបើស្លៀករឹប ហើយមានអារម្មណ៍មិនស្រួលខុសធម្មតា ត្រូវទៅជួបពេទ្យជំនាញ ដើម្បីពិនិត្យ ចៀសវាងបញ្ហាផ្សេងៗកើតមានបណ្តាលឲ្យប៉ះពាល់សុខភាពទាំងម្តាយ និងកូន។
អត្ថបទពាក់ព័ន្ធ៖
- មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់?
- មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន
- ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ
- ពេលពពោះចេះតែឈឺខ្នង អាចសាកតិចនិកទាំងនេះអាចជួយបាន
- ពពោះចំខែក្តៅ ស្រីៗគួរចេះតិចនិកទាំងនេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ
- បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន
- ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់?
- ធ្ងាប់ឆ្ងល់អត់ម៉េចបានស្រីៗក្រោយសម្រាល អារម្មណ៍ឆាប់ប្រែប្រួល នៅសុខៗយំក៏មាន?
[embed-health-tool-due-date]