ស្រីៗនៅពេលពពោះ សុខភាពចាប់ផ្តើមចុះខ្សោយ ហើយអាចប្រឈមនឹងកើតជំងឺផ្សេងៗ។ នៅក្នុងនោះដែរ អំឡុងពេលពពោះក៏អាចកើតមានបញ្ហាហត់ និងខ្សោយសាច់ដុំដែរ ចុះបញ្ហានេះមានសញ្ញាបែបណាឲ្យយើងដឹង? អាចបណ្តាលឲ្យបានគ្រោះថ្នាក់ដល់កូនទេ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រីៗនៅពេលពពោះ សុខភាពចាប់ផ្តើមចុះខ្សោយ ហើយអាចប្រឈមនឹងកើតជំងឺផ្សេងៗ។ នៅក្នុងនោះដែរ អំឡុងពេលពពោះក៏អាចកើតមានបញ្ហាហត់ និងខ្សោយសាច់ដុំដែរ ចុះបញ្ហានេះមានសញ្ញាបែបណាឲ្យយើងដឹង? អាចបណ្តាលឲ្យបានគ្រោះថ្នាក់ដល់កូនទេ?
ចម្ងល់មួយនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រី្ត នៃមន្ទីរពេទ្យមិត្តិភាពកម្ពុជា-ចិនសែនសុខ បានប្រាប់ឲ្យដឹងថា ស្រ្តីពពោះមួយចំនួនដែលមានបញ្ហាខ្សោយសាច់ដុំតែងមានអាការៈដូចជា ទន់ខ្សោយ អស់កម្លាំង រហូតពេលខ្លះពិបាកធ្វើការ និងអាចប៉ះពាល់ដល់ការដកដង្ហើមទៀតដោយសារខ្សោយសាច់ដុំប្រព័ន្ធដកដង្ហើម។
ទាក់ទងនឹងការប៉ះពាល់ដល់កូនក្នុងផ្ទៃ ឬក៏អត់នោះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើស្រីៗកំពុងពពោះមានជួបបញ្ហានេះ អាចមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដោយបណ្តាលឲ្យ៖
– កូនអាចកើតមុនខែ
– អាចមានបញ្ហាខ្សោយសាច់ដុំដូចម្តាយ ពេលកើតមក
– ពិបាកក្នុងការបៅដោះ
– ប៉ះពាល់ដល់ការដកដង្ហើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕