backup og meta

សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 03, 2020

    សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ

    ជាតិ​ជា​ម្ដាយ​គ្រប់​គ្នាតែងតែ​គិត​ពី​កូន​ខ្លាំង​បើ​ទោះ​ជា​ទើប​សម្រាល​មិន​បាន​ប៉ុន្មាន​ខែ​ក៏​ដោយ។ ក្នុង​នោះ​រឿង​ដែល​ត្រូវ​បាន​គិត​ច្រើន​ជាង​គេ គឺ​អនាគត និង​សុខភាព​កូន ថា​តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​មាន​ភាព​ល្អ​ប្រសើរ​ទៅ។ ខាងក្រោម​នេះ​គឺជា​ការ​ចែករំលែក​ពី​ការ​គិត​របស់​ម៉ាក់​ៗ បន្ទាប់ពី​សម្រាល​កូន​រួច​ភ្លាម ឬ​យូរ​ហើយ​ក៏​នៅតែ​គិត។

    ១- គិត​ពី​អនាគត​កូន

    មាន​ម៉ាក់​ៗ​ជាច្រើន​នាំគ្នា​គិត​វែងឆ្ងាយ​ពី​បញ្ហា​អនាគត​ទាំង​កូន​ទើប​សម្រាល​បាន​ប៉ុន្មាន​ថ្ងៃ។ ក្នុង​នោះ​អ្នកនាង ម៉េង ធីតា ទើប​មាន​កូន​ម្នាក់​អាយុ​បាន​ជាង ៦ ខែ​តែងតែ​ដេក​មិន​សូវ​បាន​គ្រប់គ្រាន់ ព្រោះ​ត្រូវ​គិត​ថា ពេល​កូន​ចូល​រៀន​គួរ​ចូល​សាលា​ណា​ឯកជន ឬ​រដ្ឋ? ឯកជន​តើ​គេ​មើល​ថែ​ដិតដល់​ឬ​ទេ ហើយ​ថ្លៃ​ចំណាយ​អស់​ប៉ុន្មាន​ក្នុង​មួយ​ខែ? បើ​យក​ដាក់​រដ្ឋ តើ​ខ្លាំង​ភាសា​បរទេស​ដូច​កូន​គេ​រៀន​ឯកជន​អត់? ធំឡើង​ឲ្យ​កូន​ធ្វើ​ការងារ​អ្វី​ល្អ? ម៉ាក់​វ័យ​ក្មេង​រូប​នេះ បាន​បន្ត​ទៀត​ថា តាំងពី​កូន​កើត​បាន​ពេល​ណា បញ្ហា​រៀបចំ​អនាគត​ឲ្យ​គេ ជា​មូលហេតុ​ធ្វើឲ្យ​ញ៉ាំ និង​គេង​មិន​សូវ​បាន ព្រោះ​ត្រូវ​ខ្វល់ខ្វាយ​ច្រើន។ អ្នក​រស់នៅ​ខេត្ត​កណ្ដាល​រូប​នេះ​បាន ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​មិន​ទាន់​កើត​បែរជា​គិត​មិន​ឃើញ​ពី​ចំណុច​អស់​ទាំងនេះ​សោះ តែ​ក្រោយ​ឮ​សំឡេង​កូន​យំ ទើប​ដឹង​ថា​តួនាទី​ជា​ម្ដាយ មិនមែន​ចិញ្ចឹម​កូន​តែ​ម្យ៉ាង គឺ​រៀបចំ​ផ្លូវ​ដើរ​ដ៏​ល្អ សម្រាប់​កូន។

    សម្រាលកូន

    ២- ពេល​កូន​ឈឺ​មិន​ដឹង​យក​ទៅ​ពេទ្យ​ណា

    កូន​ក្ដៅ​ខ្លួន​តិចតួច ឬ​ក៏​ខ្លាំង ក្នុង​ចិត្ត​ពិតជា​អន្ទះសា និង​ស្វែងរក​ពេទ្យ​ពូកែ​ៗ ដើម្បី​យក​កូន​ទៅ​ព្យាបាល។ អ្នកនាង សេត ស្រីនាថ បាន​ចែករំលែក​អារម្មណ៍​ច្របូកច្របល់​ពេល​កូន​ឈឺ​ម្ដង​ៗ ថា​ត្រូវ​រត់​ឆ្លេឆ្លា​ពេញ​ផ្ទះ ដើម្បី​ស្វែងរក​មន្ទីរពេទ្យ ឬ​គ្លីនិក​ដែល​មាន​គ្រូពេទ្យ​ធ្លាប់​ព្យាបាល​ក្មេង​ជាច្រើន​បាន​ជា​សះស្បើយ និង​មិន​ធ្លាប់​មាន​ព័ត៌មាន​អកុសល​ណា​មួយ។ ម៉ាក់​កូន ៣ រូប​នេះ បាន​ឲ្យ​ដឹង​ថា ខ្លួន​ព្យាយាម​ថែរក្សា និង​ការពារ​មិន​ឲ្យ​ឈឺ​ផ្ដាស​ឡើយ តែ​នៅ​មិន​អាច​ចៀស​បាន​រហូត​ឡើយ ហើយ​ពេល​មាន​រឿង​នោះ​កើតឡើង រត់​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ល្បី​ឈ្មោះ​បំផុត​របស់​ប្រទេស​ខ្មែរ ក៏​មិន​អាច​ចូល​ពិនិត្យ​ភ្លាម​ៗ ហើយ​បើ​ទៅ​កន្លែង​ផ្សេង​ក៏​មិន​ទុក​ចិត្ត។ បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ក្រុមហ៊ុន​ឯកជន បាន​បន្ថែម​ទៀត​ថា គ្លីនិក​ខ្លះ​ថ្លៃ​ហួស​ពី​សមត្ថភាព​អ្នក​មាន​ជីវភាព​មធ្យម​ដូច​យើង ខណៈ​មន្ទីរពេទ្យ​រដ្ឋ បើ​ដល់​រដូវ​ឈឺ​ណា​មួយ គឺ​គ្មាន​សូម្បី​កន្លែង​ដេក ដូចនេះ​ហ្វាម៉ាស៊ី​ផ្សំ​ថ្នាំ​ធម្មតា មិន​គួរឲ្យ​ទុកចិត្ត ដែល​ទាំងនេះ​ជា​ទុក្ខកង្វល់​សំខាន់​ដំបំផុត។

    ៣- សុខភាព និង​ការ​លូតលាស់​របស់​កូន

    ក្នុង​ចំណោម​ក្ដី​បារម្ភ​របស់​ម៉ាក់​ៗ សុខភាព និង​ភាព​ធំធាត់​របស់​កូន​គឺ​ពិតជា​សំខាន់។ អ្នកនាង ណេត រីណា បាន​ឲ្យ​ដឹង​ថា កូន​មិន​សូវ​ឡើង​សាច់ ទើប​ចេះតែ​មាន​មន្ទិលសង្ស័យ​ថា តើ​សុខភាព​កូន​ប្រក្រតី ឬ​ទេ។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ទោះ​ជា​មិន​ឈឺ តែ​បើ​មិន​ឡើង​សាច់​សោះ ក៏​មិន​ដឹង​ថា​សុខភាព​ល្អ ឬ​អត់ ហើយ​ក៏​មិន​ដឹង​ថា​របប​អាហារ​ដែល​ឲ្យ​កូន​ញ៉ាំ​រាល់ថ្ងៃ​គ្រប់គ្រាន់​ផ្គត់ផ្គង់​តម្រូវ​ការ​ឬ​អត់។ បន្ថែម​ពី​នោះ ម៉ាក់​វ័យ​កណ្ដាល​ចេះតែ​បារម្ភ​ថា ការ​ញ៉ាំ​អាហារ​ណា​ខ្លះ​ល្អ ឬ​មិន​ល្អ​ឡើយ ព្រោះ​មិន​សូវ​ច្បាស់​ពី​ពពួក​បន្លែ ផ្លែឈើ ត្រី​សាច់ ណា​មាន​ជាតិគីមី ឬអត់។

    អត្ថបទពាក់ព័ន្ធសម្រាលកូនហើយជ្រុះសក់ តែបើម៉ាក់ៗមានទម្លាប់ធ្វើបែបនេះទៀត ប្រយ័ត្នទំពែក

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម