backup og meta

ធ្លាប់ឆ្ងល់ទេ មូលហេតុអីស្ត្រីខ្លះអាចពពោះកូនភ្លោះបាន?

ធ្លាប់ឆ្ងល់ទេ មូលហេតុអីស្ត្រីខ្លះអាចពពោះកូនភ្លោះបាន?

រាល់​ពេល​ពពោះ ស្ត្រី​ភាគ​ច្រើន​ពពោះ​កូន​មួយ​ ចំណែក​មាន​ស្ត្រី​មួយ​ចំនួន​ទៀត​ពពោះ​កូន​ភ្លោះ២ ខ្លះ​ភ្លោះ ៣ ឬ៤​នាក់​ ក្នុង​ពេល​តែ​មួយ។ គ្នាយើង​មាន​ដែល​ឆ្ងល់​អត់​ថា ហេតុ​​អី​ស្ត្រី​ខ្លះអាច​ពពោះ​កូន​ភ្លោះ​បាន​?

បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ភាគ​រយ​នៃ​ស្ត្រី​ពពោះ​កូន​ភ្លោះ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ដោយ​សារ​តែ​បច្ចេកទេស​នៃ​ការ​បង្ក​កំណើត​បែប​វិទ្យាសាស្ត្រ និង​ការ​កើន​ឡើង​នៃ​អាយុ​ម្ដាយ ហើយ​មូល​ហេតុ​ខ្លះ​ទាក់​ទង​នឹង​ពពោះ​កូន​ភ្លោះ​គឺ៖

-កូន​ភ្លោះ​ពិត៖ ភាគ​ច្រើន​ពុំ​មាន​មូលហេតុ​ទេ ហើយ​កត្តា​ដែល​បង្ក​គឺ​ទាក់​ទង​នឹង​អាយុ​ម្ដាយ (មុន១៨ឆ្នាំ ឬ​ក្រោយ​៣៥​ឆ្នាំ) ដែល​វដ្ដ​រដូវ​មាន​ភាព​រអាក់រអួល។

-កូន​ភ្លោះ​មិន​ពិត៖ សម្រាប់​កូន​ភ្លោះ​ប្រភេទ​នេះ​ផ្អែកលើកត្តា​ជា​ច្រើន​ដូច​ជា កត្តា​ជាតិសាសន៍ អាយុ​ម្ដាយ ការ​ប្រើ​ថ្នាំ ឬ​បច្ចេកវិទ្យា​ឲ្យ​មាន​កូន ប្រវត្តិ​គ្រួសារ​មាន​កូន​ភ្លោះ ទម្ងន់ និង​កម្ពស់​ម្ដាយ។

អត្ថបទពាក់ព័ន្ធ៖

នៅ​ក្នុង​ការ​ពពោះ​ភ្លោះ ត្រូវ​បាន​ចែក​ចេញ​ជា​២​ប្រភេទ គឺភ្លោះ​ពិត និង​ភ្លោះ​មិន​ពិត៖

ភ្លោះ​ពិត(២៥%)៖ កើត​ចេញ​ពី​ការ​បង្ក​កំណើត​ដោយ​អូវ៉ូស៊ីត​តែ​មួយ ​បន្ទាប់​មក​បាន​ធ្វើ​ការ​បំបែក​ខ្លួន​ជា​ពីរ។ កូន​ទាំង​ពីរ​មាន​ហ្សែន​ដូច​គ្នា និង​ភេទ​ដូចគ្នា។

ភ្លោះ​មិន​ពិត(៧៥%)៖ កើត​ចេញ​ពី​ការ​បង្ក​កំណើត​ដោយ​អូវ៉ូស៊ីត​២ផ្សេង​គ្នា។ កូន​ទាំង​ពីរ​មាន​ហ្សែន​ខុស​គ្នា និង​ភេទ​ខុស​គ្នា។

ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ឲ្យដឹងថា ការ​ពពោះ​កូន​ភ្លោះ​មាន​ផល​ពិបាក​ច្រើន​ជាង​ពពោះ​កូន​តែ​មួយ ដែល​អាចប្រឈមនឹង​៖

– ការ​សម្រាល​កូន​មិន​គ្រប់​ខែ

– ការ​លូត​លាស់​យឺត​របស់​ទារក​ក្នុង​ផ្ទៃ

-​ ម្ដាយ​មាន​ជំងឺ​លើស​ឈាម

– ម្ដាយ​មាន​សភាព​ស្លេក​ស្លាំង

– កូន​មាន​សរីរាង្គ​មិន​ប្រក្រតី

ដូច​នេះអំឡុង​ពេល​ពពោះ​កូន​ភ្លោះ​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ស្ត្រី និង​ក្រុម​គ្រួសារ រួម​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​ផង​ដែរ ក្នុង​ការ​ថែ​ទាំ និង​តាម​ដាន​ផ្ទៃ​ពោះ​ឲ្យបាន​ដិត​ដល់ ចៀសវាង​ហេតុ​ការ​ណ៍មិន​ល្អ​ណា​មួយ​អាច​កើត​ឡើង​។

អត្ថបទពាក់ព័ន្ធ៖

 

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះខ្លឹមៗ ថែទាំខ្លួនចំពោះម៉ាក់ៗកំពុងពពោះចំរដូវរងា

ពពោះជិតគ្រប់ខែ ម៉េចបានម៉ាក់ៗបែរជាជ្រាបទឹកភ្លោះទៅវិញ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម