backup og meta

កំពុងពពោះ ម៉ាក់ៗកុំចូលចិត្តញ៉ាំអាហារទាំងនេះពេក មិនល្អទេ អាចប៉ះពាល់កូន

កំពុងពពោះ ម៉ាក់ៗកុំចូលចិត្តញ៉ាំអាហារទាំងនេះពេក មិនល្អទេ អាចប៉ះពាល់កូន

ម៉ាក់ៗ​កំពុង​ពពោះ​ត្រូវ​តែ​សម្រិត​សម្រាំង និង​ប្រយ័ត្ន​ប្រយែង​ចំណី​អាហារ​បន្តិច នោះ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ចៀស​វាង​នូវ​អាហារ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– អាហារ​ផ្អាប់

អាហារ​ផ្អាប់ មាន​ដូចជា ផ្អក ប្រហុក ត្រីប្រៃ ម៉ាំ ឬ​ជ្រក់​គ្រប់​ប្រភេទ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀស​វាង ឬ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ប្រភេទ​នេះ​មិន​សូវ​សម្បូរ​ជីវជាតិ​សម្រាប់​បំប៉ន​ខ្លួន​យើង និង​កូន​ក្នុង​ផ្ទៃ​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ពពួក​ជ្រក់ បើ​ធ្វើ​មិន​ស្អាត ឬ​ទុក​យូរ​ថ្ងៃ​ពេក​ធ្វើ​ឲ្យ​ដុះ​ផ្សិត ញ៉ាំ​ទៅ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ ឬ​ចុក​ពោះ ទៅ​ជា​រាករូស​ក៏​មាន។

– ត្រី សាច់ ស៊ុត និង​បន្លែ​ឆៅ

ត្រី សាច់ ស៊ុត ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ និង​បន្លែ​ឆៅ ស្ត្រី​ពពោះ​គួរ​តែ​ចៀស​វាង​ដែរ មិន​អ៊ីចឹង​ទេ យើង​អាច​ប្រឈម​នឹង​ការ​ឆ្លង​បាក់​តេរី និង​វីរុស​ផ្សេងៗ ឬ​ពុល​អាហារ។ ក្នុង​នោះ​បាត់តេរី ឬ​វីរុស​ខ្លះ អាច​នឹង​ឆ្លង​កាត់​ទង​សុក​ទៅ​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យមាន​គ្រោះ​ថ្នាក់។

– ត្រី​មាន​ជាតិ​បារ៉ត​ខ្ពស់

ត្រី​សមុទ្រ​ប្រភេទ​ខ្លះ ដូចជា​ត្រីសាល​ម៉ុន ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន ដោយ​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទខួរក្បាល​លូតលាស់​បាន​ល្អ ប៉ុន្តែ​ត្រី​រស់​នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដូចជា​ត្រីបាឡែន ត្រីដាវ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​តែ​ចៀស​វាង ព្រោះ​វា​សម្បូរជាតិ​បារ៉ត​ខ្ពស់ មិន​ល្អ​ចំពោះ​គភ៌​នោះ​ទេ។

ក្រៅពី​អាហារ​ប៉ុន្មាន​មុខ​ខាង​លើ​នេះ ស្ត្រី​ពពោះ​គួរ​តែ​ចៀស​វាង​គ្រឿង​ស្រវឹង បារី និង​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំត្រី សាច់ ស៊ុត បន្លែ​គ្រប់​មុខ ហើយ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ញ៉ាំ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ញ៉ាំ​ថ្នាំ​ជាតិដែកជាដើម។

ពពោះ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/11/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម

តិចនិក ៥យ៉ាង ជួយម៉ាក់ៗកាត់បន្ថយ​ស្ត្រេសពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម