ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ហើមជើងពេលពពោះ គឺជាក្ដីកង្វល់ និងធ្វើឲ្យស្រ្តីត្រូវយកចិត្តទុកដាក់ខ្វាយខ្វល់ចំពោះអាការៈនោះខ្លាំងដែរ ព្រោះអាការៈហើមជើងនេះបណ្ដាលមកពីចាល់ជាតិទឹកក្នុងខ្លួនច្រើន បម្រែបម្រួលអ័រម៉ូនពេលមានផ្ទៃពោះ និងទម្ងន់គភ៌ក្នុងស្បូន។ ប៉ុន្តែលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ ថាពេលខ្លះវាក៏មកពីកត្តាទាំងប៉ុន្មានខាងក្រោម ក៏ជាមូលហេតុបណ្ដាលឲ្យហើមជើងដែរ មិនមែនមកពីចាល់ជាតិទឹកក្នុងខ្លួនច្រើន ឬអ្វីនោះទេ។
១- មកពីទម្លាប់អង្គុយ
ជាធម្មតាពេទ្យតែងតែហាមឃាត់មិនឲ្យអង្គុយគងអន្ទាក់ខ្លាទៅហើមព្រោះវាប៉ះពាល់ច្រើន ហើយចំពោះស្រ្តីមានផ្ទៃពោះទៀតនោះវារឹតតែអាចគាបសង្កត់សសៃឈាម ហើយបង្កើនឲ្យសារធាតុរាវរត់ទៅរកផ្នែកខាងចុងអវយវៈបាន ទើបបណ្ដាលឲ្យហើមជើងខ្លាំង។ ដូចនេះមិនអាចអង្គុយអង្គុយគងអន្ទាក់ខ្លាបានទៀតនោះទេ នៅក្នុងរយៈពេលពពោះ ជាពិសេសត្រីមាសចុងក្រោយនៃការមានគភ៌។
២- ការស្លៀកពាក់
ស្ត្រីមានផ្ទៃពោះត្រូវប្រយ័ត្នប្រយែងបញ្ហាសម្លៀកបំពាក់នេះ ព្រោះវាអាចបង្កើនឱកាសនៃការហើមប៉ោងជើងបានយ៉ាងប្រាកដ។ ការពាក់ស្បែកជើងរលុងៗ គឺពិតជាមានអត្ថប្រយោជន៍ចំពោះយើង ហើយចៀសវាងខោរឹបៗ ឬខោខោវប៊យ។ មួយវិញទៀតចំពោះស្បែកជើងដែលពាក់ទៅ ផ្ដល់សម្ពាធទៅលើផ្នែកណាមួយនៃប្រអប់ជើង គឺអាចបណ្តាលឲ្យ ប្រអប់ជើងអ្នកឡើងហើមបានដូចគ្នា។ ដូចនេះពេលមានផ្ទៃពោះគួរចៀសវាងការពាក់ស្រោមជើង ខោតឹងណែន ឬគ្រឿងអលង្ការនៅកជើង ក៏អាចបង្កើននូវអាការៈហើមប៉ោងបានដែរ។
៣- ប្រភេទអាហារ
មានប្រភេទអាហារមួយចំនួន បានបង្កើនការរាំងខ្ទប់សារធាតុរាវ ជាពិសេសនោះគឺពពួកអាហារ ដែលមានផ្ទុកជាតិសូដ្យូមខ្ពស់មានដូចជា អាហារចម្អិនស្រាប់ ឬអាហារកំប៉ុងជាដើម។ យើងត្រូវផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ឲ្យបាន ៨ ទៅ ១០កែវ ក្នុងមួយថ្ងៃ ដើម្បីជួយបញេ្ចញសារធាតុរាវដែលលើស និងជាតិសូដ្យូមចេញមកក្រៅ។ បង្កើនបរិមាណជាតិប៉ូតាស្យូម និង ទទួលទានអាហារដែលមានកម្រិតប្រូតេអ៊ីន គ្រប់គ្រាន់ ក៏អាចជួយកាត់បន្ថយនូវ អាការៈហើមប៉ោងនេះបានផងដែរ។
[embed-health-tool-due-date]