backup og meta

កូនក្នុងផ្ទៃអាចឆ្លង COVID-19 អត់ បើម៉ាក់ៗឈឺពេលពពោះ?

កូនក្នុងផ្ទៃអាចឆ្លង COVID-19 អត់ បើម៉ាក់ៗឈឺពេលពពោះ?

នៅ​កម្ពុជា​យើង ជំងឺ​ឆ្លង​ជា​សកល Covid-19 កំពុង​រាតត្បាត​សារ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ស្ងប់​ស្ងាត់​បាន​មួយ​រយៈ​ធំ។ ចំពោះ​វីរុស Covid-19 នេះ អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​លឿន ហើយ​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ខ្លាំង​គឺ កូន​ក្មេង មនុស្ស​ចាស់ ជន​ពិការ មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ និង​ស្ត្រី​មាន​ផ្ទៃពោះ។

អង្គការ​សុខភាព​ពិភព​លោក WHO បាន​ឲ្យ​ដឹង​ថា ស្ត្រី​កំពុង​ពពោះ ឬ​ស្ត្រី​ទើប​ពពោះ​ថ្មី​ៗ ដែល​មាន​វ័យ​ចំណាស់ លើស​ទម្ងន់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជាលើស​ឈាម ឬ​ទឹក​នោម​ផ្អែម ទំនង​ប្រឈម​នឹង​ជំងឺ​ Covid-19 នេះខ្ពស់ ព្រោះបម្រែបម្រួល​ក្នុង​រាង​កាយ និង​ប្រព័ន្ធ​ការពារចុះខ្សោយ។  ​ស្ត្រី​ពពោះ​អាច​ទទួល​ផល​ពិបាក​ពី​មេរោគ​មួយ​ចំនួន​ចម្លង​តាម​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។

បើ​ម្ដាយ​ឆ្លង​វីរុស Covid-19 អាច​ចម្លង​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ទេ?

WHO បន្ត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​ឆ្លង ​Covid-19 អាច​ចម្លង​ទៅ​គភ៌​បាន​ឬ​​អត់ នៅ​មិន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ហើយ​ការ​ចម្លង​វីរុស​នេះ ទៅ​ឲ្យ​កូន​អំឡុង​ពេល​សម្រាល​ក៏​មិន​ទាន់់​ដឹង​ច្បាស់​ដែរ។ រហូត​មក​ដល់​ពេល​នេះ វីរុស​កាច​មួយ​នេះ នៅ​មិន​ទាន់​រក​ឃើញ​ក្នុង​ទឹក​ភ្លោះ និង​ទឹក​ដោះ​​នៅ​ឡើយ​ទេ។

ម៉ាក់​ៗ​ពពោះ​មាន Covid-19 ត្រូវ​សម្រាល​កូន​ដោយ​វះកាត់​ឬ​យ៉ាង​ណា?

ទេ! WHO ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ ជ្រើស​យក​វិធី​សម្រាល​ដោយ​វះ​កាត់​ក្នុង​ករណី​ដែល​ចាំ​បាច់​ប៉ុណ្ណោះ ។ វិធី​សាស្ត្រ​ក្នុង​ការ​សម្រាល​កូន​ត្រូវ​ធ្វើ​ឡើង​តាម​លក្ខណ និង​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី​ពពោះ​គ្រប់​រូប ស្រប​ជាមួយ​ការ​ណែនាំ​ត្រឹម​ត្រូវ​ពី​អ្នក​ជំនាញ​ផ្នែក​សម្ភព។

ក្ដៅខ្លួនពពោះ

បន្ថែម​ពី​នេះ ស្ត្រី​ពពោះ​គួរ​តែ​ថែ​ទាំ​សុខភាព​ខ្លួន​ឲ្យ​បាន​ដិត​ដល់ និង​ចូល​រួម​ទប់​ស្កាត់​ការ​ចម្លង​វីរុស ​Covid-19 ដោយ៖

  • លាង​ដៃ​ជា​មួយ​ជែល អាល់កុល ឬ​សាប៊ូ ឲ្យ​បាន​ញឹក​ញាប់
  • រក្សា​គម្លាត​ពី​អ្នក​ដទៃ ចៀស​វាង​កន្លែង​មនុស្ស​ច្រើន
  • ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ
  • ចៀស​វាង​ប៉ះ​ពាល់​ភ្នែក ច្រមុះ មាត់
  • ក្អក ឬ​កណ្ដាស់ត្រូវខ្ទប់មាត់ ច្រមុះ ។ល។

ប្រសិន​បើ​មាន​អាការៈ ក្ដៅ​ខ្លួន ក្អក ឬ​ពិបាក​ដក​ដង្ហើម គួរ​ប្រញាប់​ទៅ​ពិនិត្យ​ឲ្យ​បាន​ឆាប់។ ម៉្យាង​វិញ​ទៀត ស្ត្រី​ពពោះ​ក៏​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ល្អ​តាម​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.who.int/news-room/q-a-detail/coronavirus-disease-covid-19-pregnancy-and-childbirth

កំណែ​ប្រែបច្ចុប្បន្ន

30/11/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ស្រីៗពពោះកុំកើតស្រ្តេសពេក ប្រយ័ត្នកូនជួបបញ្ហា​

សម្តេច ហ៊ុន សែន បញ្ជាក់មានតំណាង​រាស្រ្ត​ម្នាក់​​លាប់ COVID-19 ឡើង​វិញ ក្រោយ​ព្យាបាល​ជា​សះស្បើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម