អំឡុងមានផ្ទៃពោះ ស្ត្រីងាយនឹងរលាករលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ ឬឡើងពងបែកក្នុងមាត់ជាញឹកញាប់។ នេះបើតាមការផ្សព្វផ្សាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត។
ចុះបើស្ត្រីពពោះងាយនឹងមានបញ្ហាធ្មេញ គួរធ្វើដូចម្តេច? តើអាចប្រើថ្នាំបំបាត់ការឈឺចាប់បានអត់? ប្រើទៅអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទេ? បញ្ហានេះមន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា បើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ ឬត្រីមាសទី៣ ត្រូវប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់។ ក្នុងនោះស្ត្រីពពោះមិនត្រូវប្រើថ្នាំដោយខ្លួនឯងនោះទេ ការប្រើថ្នាំដោយមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃ។
ក្នុងករណីមានការរលាកស្រួចស្រាល់ដែលត្រូវព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញ នាំឲ្យហើមមុខមាត់ ត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិត ដើម្បីរកដំណោះស្រាយ ដែលមានសុវត្ថិភាព។
ចុះស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានទេ?
[embed-health-tool-due-date]