ជាទូទៅ ស្រីៗភាគច្រើនញ៉ាំពពួកវីតាមីន រ៉ែ បំប៉នសុខភាពខ្លួន និងគភ៌ នៅពេលដឹងថាមានផ្ទៃពោះ។ តាមពិតទៅ នេះជាទម្លាប់ខុសឆ្គង តាមក្បួនពេទ្យ ស្រីៗត្រូវញ៉ាំវីតាមីន ចាប់តាំងពីខ្លួនមានគម្រោងយកកូនម្ល៉េះ មិនមែនទល់តែមានផ្ទៃពោះទើបញ៉ាំនោះទេ។ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព និងរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានពន្យល់លម្អិតពីហេតុផលសំខាន់ៗ ដែលស្រីៗត្រូវញ៉ាំវីតាមីនមុនពេលមានកូន ថា ការញ៉ាំពពួកវីតាមីនដើម្បីបំពេញចន្លោះប្រហោងនៃពពួកវីតាមីនទទួលបានតាមរយៈចំណីអាហារ។
លោកស្រីវេជ្ជបណ្ឌិតថា ការញ៉ាំវីតាមីនគ្រប់គ្រាន់នៅមុនពេលមានផ្ទៃពោះ ជួយឲ្យការបង្កកំណើតបានល្អ គភ៌លូតលាស់ក៏ល្អ ឯការសម្រាលប្រកបដោយសុវត្ថិភាព។ អ្វីដែលសំខាន់បំផុតនោះ ស្រីៗដែលញ៉ាំវីតាមីនមុនពេលមានផ្ទៃពោះ បានគ្រប់គ្រាន់ អាចបង្ការហានិភ័យធ្ងន់ធ្ងរពីការស្លេកស្លាំងចំពោះម្តាយ បង្ការករណីទារកកើតមកមិនគ្រប់លក្ខណៈ ទារកក្នុងផ្ទៃលូតលាស់ខុសប្រក្រតី ទារកកើតមុនខែ ជាដើម។
វីតាមីន និងរ៉ែសំខាន់ៗដែលស្រីៗត្រូវញ៉ាំមុនពេលមានផ្ទៃពោះ មាន៖
ជួយបង្ការកូនក្នុងពោះពីការឆែបមាត់ ពកឆ្អឹងខ្នង បេះដូងប្រហោង ខួរក្បាលវិវត្តខុសប្រក្រតី ទឹកដក់ក្នុងខួរក្បាល។ ស្រីៗអាចញ៉ាំថ្នាំនេះពេលត្រៀមមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ ដោយញ៉ាំ ៤០០ មីក្រូក្រាម/ថ្ងៃ ៣ខែ មុនពេលមានផ្ទៃពោះ រហូតដល់ពេលពពោះបាន ១២ សប្តាហ៍។ ក្រៅពីគ្រាប់ថ្នាំវីតាមីន អាស៊ីដហ្វូលិក ក៏មានក្នុងបន្លែបៃតងចាស់ ស្ពៃពួយឡេង គ្រាប់សណ្តែកគ្រប់មុខ ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ើរ ថ្លើមគោ ស៊ុត ជាដើម។
អត្ថបទពាក់ព័ន្ធ៖ អាស៊ីដហ្វូលិក ជាអ្វី? សំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រី មុន និងកំពុងពពោះ?
កាត់បន្ថយភាពស្លេកស្លាំងទាំងម្តាយ និងកូន បន្ថយហានិភ័យផ្សេងៗពេលសម្រាល ជួយបង្កើនគ្រាប់ឈាមក្រហម សម្រាប់ដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមសរីរាង្គផ្សេងៗ។ ក្រៅពីមាននៅក្នុងរបបអាហារ ដូចជាសាច់ក្រហមមិនជាប់ខ្លាញ់ សាច់មាន់ សាច់ត្រី សណ្តែកខៀវ ម៉ាក់ៗអាចញ៉ាំថ្នាំជាតិដែកអំឡុងពពោះ ពិសេសនៅត្រីមាសដំបូងឲ្យបាន ៩០ គ្រាប់ និងក្រោយពេលសម្រាល ៤២ គ្រាប់។ ចំពោះស្ត្រីដែលមានស្លេកស្លាំង ចាំបាច់ត្រូវញ៉ាំថ្នាំជាតិដែកមុនពេលមានផ្ទៃពោះ។
អត្ថបទពាក់ព័ន្ធៈ ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក?
៣- កាល់ស្យូម
កាល់ស្យូមជួយឲ្យឆ្អឹង និងធ្មេញកូនរឹងមាំ ឯម៉ាក់ៗមិនប្រឈមនឹងជំងឺពុកឆ្អឹងទៅថ្ងៃក្រោយ។ ដើម្បីឲ្យមានបរិមាណកាល់ស្យូមគ្រប់គ្រាន់ ម៉ាក់ៗត្រូវផឹកថ្នាំគ្រាប់ជាតិកាល់ស្យូម ឬញ៉ាំទឹកដោះគោ និងញ៉ាំបន្លែបៃតងឲ្យបានច្រើន នៅមុនពេលត្រៀមយកកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕