និយាយដល់រឿងមានកូន ប្តីប្រពន្ធខ្លះ ស្តាប់ទៅច្បាស់ជាមានអារម្មណ៍កំសត់បន្តិចហើយ ព្រោះរៀបការច្រើនឆ្នាំហើយនៅតែមិនទាន់មានកូននឹងគេទៀត។ អារម្មណ៍នេះ ‘ Hello គ្រូពេទ្យ’ យល់ហើយ អ៊ីចឹងបានខំរើសយកអត្ថបទនេះ មកណែនាំគ្នាយើងឲ្យបានដឹងខ្លះ បើចង់បានកូន ត្រូវរៀបចំខ្លួន និងត្រៀមអ្វីខ្លះ តមអីខ្លះ?
១- ត្រៀមឲ្យបានរួចរាល់ដើម្បីមានផ្ទៃពោះ
ជារៀងរាល់ខែ យ៉ាងហោចណាស់ មានម្នាក់ក្នុងចំណោមស្រីៗ ៣នាក់ មានផ្ទៃពោះ ដូច្នេះត្រូវត្រៀមខ្លួនឲ្យបានរួចរាល់។ សុខភាពយើងមុនពេលពពោះ ជាគ្រឹះក្នុងការរៀបចំសុខភាពកូនយើងល្អយូរអង្វែង ហើយដើម្បីទទួលបានសុខភាពល្អ ស្រីៗគ្នាយើងគួរអនុវត្តតាមការណែនាំខាងក្រោមនេះ តាមតែអាចធ្វើបាន។
- ថែទាំ និងការពារ ការលូតលាស់ និងសុខភាពកូនយើងសម្រាប់ថ្ងៃអនាគត
- ពង្រឹងសុខភាពបង្កកំណើតយើងឲ្យបានល្អ
- កាត់បន្ថយហានិភ័យផលវិបាកក្នុងការពពោះ។
នៅពេលណាមួយ យើងចាប់ផ្ដើមព្យាយាមយកកូន (ឈប់ពន្យារកំណើត) នៅអំឡុងពេល ២-៣ សប្តាហ៍ដំបូង គ្នាយើងមិនអាចដឹងថា យើងមានផ្ទៃពោះ ឬគ្មាននោះទេ។ ហេតុនេះ រៀបចំសុខភាពយើងឲ្យបានល្អជាមុន អាចធ្វើឲ្យអារម្មណ៍យើងកាន់តែមានទំនុកចិត្ត និងវិជ្ជមាន ពេលធ្វើតេស្តដឹងថាមានផ្ទៃពោះ។ ចុះគ្នាយើងត្រៀមខ្លួនយកកូនឬនៅ? បើត្រៀមរួចរាល់ហើយ អាចព្យាយាមតាមការណែនាំខាងក្រោម៖
– រឿងមិនគួរធ្វើ៖ ទម្លាប់មិនល្អជាច្រើនក្នុងជីវិតប្រចាំថ្ងៃយើង សុទ្ធតែអាចប៉ះពាល់ដល់ការបង្កកំណើត និងសុខភាពគភ៌ក្នុងផ្ទៃ ដូចជា ជក់បារី ផឹកគ្រឿងស្រវឹង និងថ្នាំញៀនផ្សេងៗ។
– រឿងត្រូវធ្វើ៖ ទម្លាប់រស់នៅល្អៗមួយចំនួន សុទ្ធតែអាចជួយយើងឲ្យឆាប់មានកូន និងអាចថែរក្សាសុខភាពគភ៌អំឡុងពេលពពោះ បានយ៉ាងល្អ ដូចជា៖
- ចាប់ផ្តើមញ៉ាំអាស៊ីដហ្វូលីក ព្រោះអាស៊ីដខ្លាញ់ល្អប្រភេទនេះ រាងកាយយើងត្រូវការជាចាំបាច់។
- រៀបចំរបបអាហារមានសុខភាពល្អ ព្រោះមិនត្រឹមតែជួយដល់ការបង្កកំណើតយើងប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យអូនៗក្នុងផ្ទៃកើតមកមានសុខភាពល្អទៀតផង។
- កាត់បន្ថយជាតិកាហ្វអ៊ីន បើយើងជាមនុស្សញៀនកាហ្វេ (ផឹកច្រើនជាង ២០០ មិល្លីក្រាម/ថ្ងៃ)។
- បើលើសទម្ងន់ គឺរក្សាទម្ងន់ខ្លួនយើងមិនក្បែរកម្រិតសុខភាពល្អ។ (របៀបគណនាទម្ងន់)
- ត្រូវសកម្ម ដូចជាហាត់ប្រាណ ព្រោះសុទ្ធតែអាចជួយពង្រឹងសុខភាពបន្តពូជ និងជួយទាំងម៉ាក់ ក៏ដូចជាបេប៊ីមានសុខភាពល្អអំឡុងពេលពពោះ។
- បើឆ្នាំមុន នៅមិនទាន់បានពិនិត្យសុខភាពមាត់ស្បូនទេនោះ គួរតែពិនិត្យឲ្យហើយ។
- ត្រូវប្រាកដថា យើងបានចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រិល ស្រឡទែន ស្អូចរួចរាល់ ព្រោះជំងឺស្អូច អាចបង្កផលវិបាកដល់ការលូតលាស់របស់គភ៌ក្នុងផ្ទៃ។
- គួរធ្វើតេស្តរកមើលជំងឺកាមរោគ បើសង្ស័យថាខ្លួនយើងមានឆ្លងជំងឺនេះ។
២- តាមដានវដ្តរដូវឲ្យបានខ្ជាប់ខ្ជួន
ស្រីៗមួយចំនួន សុទ្ធតែដឹងពីថ្ងៃដែលត្រូវមករដូវ ប៉ុន្តែក៏មានខ្លះទៀត នឹងមិនអាចដឹងច្បាស់ទេ បើប្រើថ្នាំពន្យារកំណើតអស់រយៈពេលច្រើនឆ្នាំនោះ។
ត្រូវចេះកត់ចំណាំថ្ងៃមករដូវដំបូង រហូតដល់ថ្ងៃមកម្តងទៀត។ ធ្វើបែបនេះ យើងអាចដឹងច្បាស់ពីចំនួនថ្ងៃយើងមករដូវ ក៏អាចដឹងច្បាស់ថាថ្ងៃណា ពងមេជីវិតញី ទុំជ្រុះដូចគ្នា ដែលជាឱកាសល្អបំផុតសម្រាប់បង្កកំណើត។ យើងអាចស្វែងយល់ពីវដ្តរដូវយើង តាមវិធីសាស្ត្រខាងក្រោម៖
– ប្រើបច្ចេកវិទ្យាជាជំនួយ៖ មានកម្មវិធីទូរសព្ទជាច្រើន អាចជួយយើងតាមដានវដ្តរដូវ និងថ្ងៃពងមេជីវិតញីទុំជ្រុះ។
– ទុកពេលវេលាឲ្យរាងកាយយើងសម្របខ្លួ៖ បើសិនជាយើងឈប់ប្រើថ្នាំពន្យារកំណើត (ថ្នាំគ្រាប់) រដូវយើង ប្រហែលជាមកតិចខុសធម្មតា នៅអំឡុង ២-៣ ខែដំបូង ព្រោះជាអំឡុងពេលរាងកាយយើងកំពុងកែសម្រួលកម្រិតអ័រម៉ូនឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
- ៤ចំណុច ពេទ្យហាមដាច់ខាតចំពោះស្ត្រីមានផ្ទៃពោះ
- មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី?
- រួមភេទពេលមានផ្ទៃពោះ អាចជាមូលហេតុធ្វើឲ្យរលូតកូនអត់?
៣- កុំឈប់ប្រើប្រាស់ថ្នាំពេទ្យ បើមិនមានការណែនាំពីគ្រូពេទ្យ
បើយើងមានប្រើថ្នាំជាប្រចាំដើម្បីព្យាបាលជំងឺណាមួយ ឬស្ថានភាពសុខភាពណាមួយ គួរពិភាក្សាជាមួយគ្រូពេទ្យយើងជាមុន ឬអ្នកជំនាញឲ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសម្រេចចិត្តយកកូន។ កុំឈប់លេបថ្នាំដោយខ្លួនឯង ព្រោះរោគសញ្ញាជំងឺយើង អាចនឹងត្រលប់មកវិញ ហើយធ្ងន់ធ្ងរជាងមុនទៀត។ បើមានចម្ងល់ណាមួយ សូមពិភាក្សាជាមួយពេទ្យ ពេទ្យអាចមានវិធីព្យាបាលយើងដោយសុវត្ថិភាពអំឡុងពេលពពោះ។
៤- កុំធ្វើឲ្យរាងការហត់នឿយពេក
ព្យាយាមយកកូន អាចនាំឲ្យរាងកាយយើងហត់នឿយខ្លាំង អាស្រ័យលើហេតុផលជាច្រើន។ រក្សាសុខភាពផ្លូវចិត្តយើងឲ្យបានល្អ គឺជារឿងសំខាន់បំផុត ទាំងមុនពេលពពោះ និងអំឡុងពេលពពោះ។
អត្ថបទពាក់ព័ន្ធ៖
- ហេតុផលសំខាន់ៗ ស្រីៗគួរញ៉ាំថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ
- ប្រើថ្នាំព្យាបាលមុន ពេលកំពុងមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនអត់?
៥- ត្រូវដឹង! ពេលណាគួររកជំនួយដើម្បីជួយផែនការពពោះទទួលបានជោគជ័យ
បើយើងរួមភេទទាំងមិនបានការពាររយៈពេលពេញមួយឆ្នាំហើយ នៅតែគ្មានបេប៊ីទៀត (២-៣ ដង/សប្តាហ៍) អាចទៅជួយពេទ្យ។ បើយើងមានបញ្ហាសុខភាពណាមួយ ពិសេសដុះសាច់ក្នុងស្បូន ឬលក្ខខណ្ឌជំងឺ Polycystic Ovary Syndrome (PCOS) ដែលកើតឡើងដោយសារតែនៅក្នុងរាងកាយមានវិសមភាពនៃអ័រម៉ូនភេទ មានវ័យ ៣៦ឆ្នាំ ឬច្រើនជាងនេះ គួរពិភាក្សាជាមួយពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]