backup og meta

ប្រើថ្នាំព្យាបាលមុន ពេលកំពុងមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 17, 2019

    ប្រើថ្នាំព្យាបាលមុន ពេលកំពុងមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនអត់?

    ស្រីៗ​ចៀស​មិន​រួច​ពី​រឿង​កើត​មុន​លើ​មុខ​នោះ​ទេ ពោល​អាច​កើត​មុន​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ ចំពោះ​ស្រីៗ​ខ្លះ​ពេល​ពពោះ អ័រម៉ូន​ប្រែប្រួល អាច​ចេញ​មុន​កាន់​តែ​ច្រើន តែ​កុំ​ប្រើ​ថ្នាំ​ព្យាបាល​មុន​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​សោះ អាច​នឹង​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។

    វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា លោកស្រី ទី សុវណ្ណរដ្ឋ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ថ្នាំ​​ព្យាបាល​​មុន​នៅ​​មុនពេល​ពពោះ និង​ពេល​កំពុង​ពពោះ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​បញ្ញា​ស្មារតី និង​អវយវៈ​របស់​ទារក​ក្នុង​ផ្ទៃ។

    ចំពោះ​ស្រីៗ​ដែល​ត្រៀម​យក​កូន ហើយ​​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​មុន លោកស្រី​វេជ្ជបណ្ឌិត​ថា ត្រូវ​​តែ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​នោះ​ឲ្យ​បាន ៣ ខែ មុន​ពេល​មាន​ផ្ទៃពោះ ទើប​គភ៌​​មាន​សុវត្ថិភាព។ “អ៊ីចឹង​បើ​យើង​ត្រៀម​យក​កូន ត្រូវ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​ហ្នឹង ដូច​កំពុង​តែ​ព្យាបាល​មុន​អ៊ីចឹង ថ្នាំ​មុន ត្រូវ​មាន​ការ​បញ្ឈប់ ៣ ខែ ក្រោយ​បញ្ឈប់​ហើយ ៣ ខែ បាន​អាច​មាន​កូន​បាន’

    អត្ថប​ទពាក់ព័ន្ធ៖ 

    – រលូតកូន

    – កូន​លូតលាស់​មិន​ប្រក្រតី

    – កូនកើតមុនខែ

    – កូន​កើត​មក​មិន​គ្រប់​លក្ខណៈ

    – កូន​កើត​មក​ខ្សោយ​បញ្ញា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម