backup og meta

ទាំងនេះជាសញ្ញាឈឺពោះសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ទាំងនេះជាសញ្ញាឈឺពោះសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ភ្លាម សម្រាល​ភ្លែត​នោះ​ទេ ឯ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​ទៀត​សោត ក៏​មិនមែន​មាន​តែ​ឈឺ​ពោះ​មួយ​មុខ​នោះដែរ​ ​មាន​សញ្ញា​ផ្សេងៗ​ទៀត​រួម​ផ្សំ​។ ម៉ាក់ៗ​ពពោះ​កូន​ដំបូង ឬ​កៀក​ថ្ងៃ​សម្រាល ចង់​ដឹង​ទេ​ថា ស្ត្រី​អាច​សម្រាល​កូន​នៅ​សប្តាហ៍​ទី​ប៉ុន្មាន? តើ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​មាន​អីខ្លះ?

បើ​តាម​ការឲ្យ​ដឹង​ពីប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្បួន​ពេទ្យបាន​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន តែ​បើ​ស្ត្រី​សម្រាល​ក្រោយ​ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែ​ដែរ។

ក្នុង​នោះ​សញ្ញា​ឈឺពោះ​សម្រាល​កូន រួម​មាន៖

– ឈឺ​ចង្កេះ​ឈឺ​ខ្នង ៖ អាការៈ​ចុក​រួយ​ចង្កេះ​ខ្នង កើត​មាន​ញឹក​ញាប់​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ តែ​ដល់​ពេល​ឈឺ​ពោះ​សម្រាល​វិញ ម៉ាក់ៗ​មាន​អាការៈ​ឈឺ​ចង្កេះផ្នែកខ្នង​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​ចាស់ៗ​ចំណាំហៅថា​ថា លីញ​ចង្កេះ​ខ្នង​នោះ​អី។ នេះដោយសារតែមុនពេលសម្រាល សាច់ដុំ និងសន្លាក់ផ្លាស់ទី និងយារ សម្រាប់ត្រៀមខ្លួនសម្រាល។

– សៀត​ពោះ ឈឺ​ពោះ៖ ឈឺ​ពោះ​សម្រាល​កូន ខុស​ពី​ឈឺ​ពោះ​រាករូស ដោយ​វា​មាន​សណ្ឋាន​ខ្មួលៗ។

– ធ្លាក់​ទឹក​រម្អិល៖ ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ខាប់ៗ​តាម​ទ្វារមាស ពេល​ខ្លះ​មាន​លាយ​ឈាម​តិចៗ​មក​ជាមួយ ជា​សញ្ញា​បញ្ជាក់​ថា ការ​ឈឺ​ពោះ​សម្រាល​កូន​កាន់​តែ​កៀក​មែន​ទែន​ហើយ។ ជួន​កាល​ម៉ាក់ៗ​នោម​មាន​ចេញ​លាយ​ទឹក​រម្អិល និង​ឈាម​មក​ជាមួយ​ផង។

ស្បូន​កន្ត្រាក់ នៅ​ដំណាក់​កាល​ដំបូង ស្បូន​កន្ត្រាក់​យូរៗ​ម្តង​ប៉ុណ្ណោះ តែ​កៀក​ពេល​សម្រាល ឬ​ដល់​ពេល​ឈឺ​ពោះ​កើត​កូន​មែន​ទែន​ហើយ ស្បូន​កន្ត្រាក់​កាន់​តែ​ញឹក ឈឺ​ពោះ​កាន់​តែ​ខ្លាំង​ទៅ ដែល​ពេល​ខ្លះ​ម៉ាក់ៗ​សឹង​តែ​ទ្រាំ​មិន​បាន។

– ជ្រាប ឬ​បែក​ទឹក​ភ្លោះ៖ បែក​ទឹកភ្លោះ​ជា​ការ​បែក​ស្រោម​ទឹក​ភ្លោះ​ក្នុង​ពោះ ហើយ​ចេញ​តាម​ទ្វារមាស ដែល​ទឹក​ភ្លោះស្ត្រី​មួយ​ចំនួន​តូច​អាច​បែក​ទឹក​ភ្លោះ​មុន​សម្រាល ឯ​ភាគ​ច្រើន​ទៀត​បែក​ទឹកភ្លោះ​ក្នុង​ពេល​សម្រាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់

ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល​​(វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម