backup og meta

ស្រីៗជិតសម្រាលកូនមកដឹងពីភាពខុសគ្នា រវាងឈឺពោះធម្មជាតិ និងឈឺពោះដោយប្រើថ្នាំ

ស្រីៗជិតសម្រាលកូនមកដឹងពីភាពខុសគ្នា រវាងឈឺពោះធម្មជាតិ និងឈឺពោះដោយប្រើថ្នាំ

នៅ​ពេល​ម៉ាក់​ៗបែក​ទឹក​ភ្លោះ​យូរ តែគ្មានអាការៈឈឺពោះ វិធីសាស្ត្រ​ដែល​អាច​សម្រាល​បាន​​មាន ២ យ៉ាង​ប៉ុណ្ណោះ​ ​ គឺវះកាត់ និង​ដាក់​ថ្នាំ​ឲ្យ​ឈឺពោះ។ បែបនេះហើយ​​មាន​ម៉ាក់​ៗមួយចំនួនសួរថា ការ​ឈឺពោះ​ដោយ​ប្រើ​ថ្នាំ និង​ឈឺពោះ​តាម​ធម្មជាតិ​ខុស​គ្នា​បែប​ណា?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​បង្អែក​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា រវាង​អ្នក​ឈឺពោះ​តាម​ធម្មជាតិ និង​ឈឺពោះដោយសារប្រើថ្នាំ​ពិតជា​មាន​ភាព​ខុសគ្នា​មែន។ ខាងក្រោម​នេះ​ជា​ភាព​ខុស​គ្នា​រវាង​ការ​ឈឺពោះ​សម្រាល​តាម​ធម្មជាតិ និង​ការ​ប្រើ​ថ្នាំ​ជំនួយ ទើប​អាច​ឈឺពោះ​បាន៖

១- ឈឺពោះ​តាម​ធម្មជាតិ

– ឈឺពោះ​តិច​ៗ

– ជួន​ឈឺ​ជួន​បាត់​វិញ

– ឈឺពោះ​អូស​បន្លាយ​ពេល​យូរ​ដល់ ៨ ទៅ ២៤ ម៉ោង

– ឈឺតិចស្បូន​កន្ត្រាក់​តិច ឈឺខ្លាំងទើបស្បូនកន្ត្រាក់ខ្លាំង

– ឈឺ​តិច​ៗនៅ​មាន​ពេល​សម្រាក​ខ្លះ

– មិន​បាក់​កម្លាំង​ខ្លាំង។

២- ប្រើ​ថ្នាំ​ជំនួយ​ឈឺពោះ

– ឈឺពោះ​ខ្លាំង ​កូនសម្រុកចូលដល់អាងត្រគាក

– ស្បូន​កន្ត្រាក់​ខ្លាំង​

– ក្រោយ​ពេល​ដាក់​ថ្នាំ ប្រើ​ពេល ២-៤ ម៉ោង​ប៉ុណ្ណោះ សម្រាលកូនបាន

– ឈឺ​ខ្លាំង​ពេក នាំ​ឲ្យអស់​កម្លាំង​ សឹងគ្មាន​កម្លាំង​ប្រឹង​កើត​កូន

– ប្រើថ្នាំហើយ​ ពេលខ្លះក៏អាច​មិន​ឈឺពោះ

– ក្រោយប្រើថ្នាំ ស្រ្តី​ខ្លះ​ស្បូន​មិន​បើកដដែល។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ហេតុអីបានជាស្រ្តីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?

បែកទឹកភ្លោះ តែមិនឈឺពោះ គួរវះកាត់សម្រាល ឬដាក់ថ្នាំឲ្យឈឺពោះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម