ស្ត្រីមួយចំនួនធំទាំងអ្នកធ្លាប់សម្រាលកូន និងត្រៀមខ្លួនសម្រាលប្រាកដជាធ្លាប់ឮថា ស្បូនបើកបានប៉ុណ្ណេះលេខ ប៉ុណ្ណោះលេខហើយ។ តែយើងភាគច្រើនតែងឆ្ងល់ថា ស្បូនបើកប៉ុន្មានលេខនោះ គេយកអ្វីទៅវាស់?
ដើម្បីឲ្យអស់ចម្ងល់នេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា នៅពេលឈឺពោះ ពេទ្យនឹងធ្វើតេស្ដម៉ាក់ៗដើម្បីចង់ដឹងកូនដល់ពេលកើតឬនៅ ដោយវាស់មាត់ស្បូនស្ត្រី។
លោកគ្រូបានបន្តទៀតថា សម្រាប់ម៉ាក់ៗកូនដំបូងឈឺពោះទម្រាំបានសម្រាលប្រើរយៈពេលយូរ ហើយស្បូនបើកបានប៉ុន្មានលេខ គឺគិតតាមសង់ទីម៉ែត្រ តែភាសាសាមញ្ញពេទ្យនិយាយទូទៅគឺមួយលេខ ស្មើ ១ សង់ទីម៉ែត្រ ហើយចំពោះឧបករណ៍វាស់វិញ គឺស្មានតាមម្រាមដៃមួយស្មើ ១ លេខ។
សម្រាប់ស្ត្រីដែលឈឺពោះយូរហើយ តែស្បូនមិនទាន់បើក គ្រូពេទ្យនឹងស្វែងរកពីមូលហេតុនាំឲ្យមានបញ្ហានោះ។ លោកវេជ្ជបណ្ឌិតបានប្រាប់ពីមូលហេតុនាំឲ្យស្បូនមិនបើក ដោយសារ៖
១- ពេលខ្លះស្បូនមិនបើកដោយសារអាងត្រគាកតូច ក្បាលកូនចុះមកអត់រួច
២- ពេលខ្លះទៀតអត់ឈឺពោះ
៣- ស្បូនខ្សោយគ្មានកម្លាំង
អត្ថបទពាក់ព័ន្ធ៖ កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]