ជារឿងគួរឲ្យរំភើបបំផុត សម្រាប់ក្រុមគ្រួសារលោក Matthew Eledge នៅអាមេរិក ក្រោយម្តាយវ័យ ៦១ឆ្នាំ ស្ម័គ្រចិត្តឲ្យលោកខ្ចីពោះបង្កកំណើត ដោយចុងបញ្ចប់ សម្រាលបានកូនស្រីៗគួរឲ្យស្រលាញ់ម្នាក់។
តាមសារព័ត៌មាន Independent លោកយាយវ័យ ៦១ឆ្នាំ ឈ្មោះ Cele មកពីរដ្ឋ Nebraska សហរដ្ឋអាមេរិក បានផ្តល់កំណើតឲ្យចៅស្រីបង្កើតរបស់ខ្លួន។ ហេតុផលលោកយាយ បង្កើតចៅស្រីខ្លួនឯងបែបនេះ ក៏ព្រោះតែ កូនប្រុសលោកយាយ លោក Matthew Eledge ស្រលាញ់ភេទដូចគ្នា ហើយបានរៀបការជាមួយដៃគូឈ្មោះ Elliot Dougherty។
ព្រោះតែកូនប្រុស និងកូនប្រសារចង់បានកូន បង្កើនសមាជិកគ្រួសារថ្មី តែដោយសារភេទដូចគ្នា ទើបទាមទារឲ្យមានការខ្ចីពោះកំណើត។ ដូចនេះ វិធីមួយគ្រួសារខាងលើជ្រើសរើស គឺយកមេជីវិតរបស់លោក Matthew ទៅបង្កកំណើតជាមួយស៊ុតបង្កកំណើត របស់កញ្ញា Lea Yribe (ជាប្អូនថ្លៃ លោក (Matthew) និងជាប្អូនស្រីលោក Elliot Dougherty។
ក្រោយពីបច្ចេកទេសបង្កកំណើត ភាសាបច្ចេកទេស ហៅ Vitro Fertilistion (IVF) រួចរាល់ ទាមទារឲ្យមានស្ម័គ្រចិត្តពពោះ ដោយចាំយូរ លោកយាយ Cele បានស្ម័គ្រចិត្តភ្លាមៗតែម្តង ដើម្បីចង់ឃើញមុខចៅ ហើយក្រុមគ្រូពេទ្យក៏យល់ព្រម ប៉ុន្តែមុននឹងយល់ព្រម លោកយាយ ត្រូវឆ្លងកាត់សំណើរពិនិត្យសុខភាពយ៉ាងល្អិតល្អន់ ពីសំណាក់គ្រូពេទ្យនៅរដ្ឋ Nebraska។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗមានជំងឺបេះដូងពីកំណើតអាចពពោះបានអត់?
- សម្រាលកូនរួចប៉ុន្មានខែទើបអាចពន្យារកំណើតបាន?
ដោយក្តីស្រឡាញ់ពី លោកយាយ គ្រូពេទ្យ ឪពុក និងមីង បានជួយឲ្យទារិការ Uma Louise អាចចាប់កំណើតឃើញពិភពផែនដី ទាំងលោកយាយ Cele និងចៅស្រី Uma ក៏មានសុខភាពល្អទាំងពីរនាក់។
[embed-health-tool-due-date]