backup og meta

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

មិន​ទាន់​ទាំង​គ្រប់​ខែ​ផង ម៉ាក់ៗ​ខ្លះ​ពពោះ​បាន​តែ ៦ ៧ ឬ៨ខែ​ប៉ុណ្ណោះ ស្រាប់​ឈឺ​ពោះ​សម្រាល​កូន​មុន​ខែ។ តើ​ការ​សម្រាល​កូន​មុន​ខែ មាន​សញ្ញា​អី​ខ្លះ? ដូចគ្នា​នឹង​សញ្ញា​សម្រាល​កូន​គ្រប់​ខែ​ដែរ​ទេ? ប្រសិន​ម៉ាក់ៗ​ទៅ​ពេទ្យ​ទាន់​ពេល អាច​ទប់​មិន​ឲ្យ​កូន​កើត​មុន​ខែ​ទេ?

តាម​ការពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភពមាតា ទារក​កើត​មុន​ខែ ឬ​ការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​សប្ដាហ៍​ទី៣៧ នៃ​ការ​​ពពោះ ហើយ​សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ដូច​គ្នា​នឹង​ការ​ឈឺ​ពោះ​សម្រាល​កូន​គ្រប់​ខែ​ដែរ។

សញ្ញាសម្រាលកូនមុនខែ

– ចុក​រួយ​ចង្កេះ

– អួលៗ ឬ​ណែន​ធ្ងន់​នៅ​ក្រោម​ពោះ

– កន្ត្រាក់​ស្បូន​ញឹក​ទៅៗ

– ធ្លាក់​ទឹក​រម្អិល​រាវៗ ជួនកាល​មាន​លាយ​ឈាម​តិចៗ​តាម​​ទ្វារ​មាស។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បែង​ចែក​ករណី​ទារក​កើត​មិន​គ្រប់​ខែ​ជា ៣ ដំណាក់​កាល៖

– ទី១ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ធ្ងរ​បំផុត (កើត​មុន ២៨ សប្ដាហ៍)

– ទី២ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ (២៨-៣២ សប្ដាហ៍) និង

– ​ទី៣ ទារក​កើត​មិន​គ្រប់​ខែ​ធម្មតា (៣២-៣៧ សប្ដាហ៍)។

លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ បញ្ជាក់​ថា បើ​ស្ត្រី​ពពោះ​មាន​រោគ​សញ្ញា​មិន​ស្រួល​ខាង​លើ ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ នៅ​ដំណាក់​កាល​ខ្លះ​គ្រូពេទ្យ​អាច​ជួយ​ទាន់​ពេល។

“ឧទាហរណ៍​ថា ស្បូន​កន្ត្រាក់​នៅ​មួយៗ​នៅ​ឡើយ មិន​ទាន់​ញាប់ មាត់​ស្បូន​នៅ​វែង បិទ​ជិត មិន​ទាន់​មាន​ការ​បែក​ទឹកភ្លោះ អត់​មាន​ការ​ធ្លាក់ឈាម គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ ដោយ​ដាក់​ថ្នាំ និង​ឲ្យ​គេង​សម្រាកនៅ​លើ​គ្រែ អាច​បំបាត់​ការ​គម្រាម​សម្រាល​កូន​មុន​ខែ អាច​ឲ្យ​គភ៌​លូតលាស់​បន្ត​ទៀត ដែល​ករណី​ខ្លះ​អាច​ដល់​គ្រប់​ខែ ចាស់​ខែ​ក៏​មាន’។ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ រៀប​រាប់​

ផ្ទុយ​ទៅ​វិញ បើ​ស្ត្រី​ពពោះ​យឺត​យ៉ាវ​ក្នុង​ការ​មក​មន្ទីរពេទ្យ ឧទាហរណ៍​ដូចជា​​មាត់​ស្បូន​ស្ត្រី​បាន​បើក​បាន​៣ ឬ៤​លេខ​ទៅ​ហើយ និង​បែក​ទឹក​ភ្លោះ គ្រូពេទ្យ​ពិបាក​ក្នុង​ការ​ជួយ​ទប់​មិន​ឲ្យ​សម្រាល​មុន​ខែ​ណាស់។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

លម្អិតពីករណីកូនកើតមុនខែ កូនគ្រប់ខែ និងចាស់ខែ ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ទាំងនេះជាមូលហេតុ និងវិធីបង្ការមិនឲ្យកូនកើតមុនខែ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម