backup og meta

ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។ ក្នុង​នោះ​ចាស់ៗ ហាម​មិន​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​ក្បាល​ជ្រូក និង​ផ្លែខ្នុរ​ដាច់ខាត។

តើ​ការ​ញ៉ាំ​ក្បាល​ជ្រូក ផ្នែខ្នុរ ធ្វើ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ ទាស់​មែន​ឬ​យ៉ាងណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា​ មិនមែន​ជា​ពិត​នោះ​ទេ។

[embed-health-tool-due-date]

ការ​ទាស់​ចំណី​អាហារ​ក្រោយ​សម្រាល​កូន ទៅ​ជា​ធេងធោង ក្អួតចង្អោរ រាករូស​ លោក​វេជ្ជបណ្ឌិតបញ្ជាក់​ថា អាចមកពី​​ការ​ញ៉ាំ​ចំណី​អាហារ​មិន​មាន​អនាម័យ មិន​ឆ្អិន​ល្អ ឬ​មិន​បាន​លាង​សម្អាត​ត្រឹម​ត្រូវ គឺ​មិន​មែន​មក​ពី​ការ​ញ៉ាំ​ក្បាល​ជ្រូក ឬ​ផ្នែក​ខ្នុរ​នោះ​ទេ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

បន្ថែម​ពី​លើ​នោះ លោក​វេជ្ជបណ្ឌិត​ថា ក្បួន​ពេទ្យ​ក្រោយ​សម្រាល​កូន​រួច មិន​តម្រូវ​ឲ្យ​ម៉ាក់ៗ​តម​អាហារ​នោះ​ទេ លើក​លែង​អាហារ​ផ្អាប់ គឺ​ឲ្យ​ញ៉ាំ​គ្រប់​មុខ ឲ្យ​តែ​ចំណី​អាហារ​នោះ​មាន​អនាម័យ ចម្អិន​បាន​ឆ្អិន​ល្អ ។ ក្នុង​នោះ​ស្ត្រី​ដែល​បំបៅ​ដោះ​​កូន ចាំបាច់​ត្រូវ​គិត​ពី​ចំណី​អាហារ​បន្តិច បើ​ញ៉ាំ​ចំណី​អាហារ​មិន​ល្អ មិន​ត្រឹម​តែ​ឈឺ​ម្តាយ​ទេ កូន​ក៏​ឈឺ​ដូច​គ្នា ដោយសារ​កូន​ទទួល​សារធាតុ​ទាំង​នោះ​ពី​ទឹកដោះ​ម្តាយ។

សម្រាលកូន១

ចំពោះ​របប​អាហារ​ក្រៀម​ក្រោះ ដូច​ជា​សាច់​ប្រលាក់ អាំង ចៀន ឆាខ្ញី ខ ដែល​ចាស់ៗ​តែង​តែ​ឲ្យ​ស្រ្តី​សម្រាល​កូន​រួច​ញ៉ាំ​ឲ្យច្រើន​នោះ លោក​វេជ្ជបណ្ឌិត​ថា អាច​ធ្វើ​ឲ្យ​ស្ត្រី​ទៅ​ជា​ខ្វះ​អាហារូបត្ថម្ភ ស្គម​រីងរៃ អត់​ទឹកដោះ​ឲ្យ​កូនម៉ឹម ដោយ​ហេតុ​ថា អាហារ​ទាំង​នោះ​មិន​មាន​ជីវជាតិ​គ្រប់​គ្រាន់។

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Caring for Your Health After Delivery

https://my.clevelandclinic.org/health/articles/9679-postpartum-care

The New Mother: Taking Care of Yourself After Birth

https://www.stanfordchildrens.org/en/topic/default?id=the-new-mother-taking-care-of-yourself-after-birth-90-P02693

Postnatal Care

https://www.mhtf.org/topics/postnatal-care/

កំណែ​ប្រែបច្ចុប្បន្ន

20/01/2023

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សម្រាលកូនរួច ​ម៉ាក់ៗគួរមានទម្ងន់ប៉ុនណា ទើបល្អ? (វីដេអូ)

ឈឺស្បូន​ទ្រាំ​មិន​បាន ចាក់​ថ្នាំ​បំបាត់​​ឈឺ​ចាប់ក្រោយសម្រាល​ អាចមានផល​ប៉ះពាល់ទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម