ទោះជាការមើលគ្រឿងអេឡិកត្រូនិកក្រោយសម្រាលកូនរួច មិនបង្កឲ្យមានបញ្ហាភ្នែកពិតមែន តែការដែលយើងព្យាយាមមើលរហូតនោះក៏មិនល្អចំពោះសុខភាពដែរ ព្រោះមិនបានសម្រាក។ ពេលកូនតូចយើងមិនសូវបានសម្រាកគ្រប់គ្រាន់ឡើយ ដូចនេះបើកូនគេង ត្រូវឆ្លៀតពេលគេងដែរ ដើម្បីបំប៉នកម្លាំងឡើងវិញ ហើយវាក៏ជួយសន្សំកម្លាំងបានបន្តិចដែរ។
សម្រាប់ម៉ាក់ៗខ្លះកម្លាំងមិនទាន់គ្រប់គ្រាន់ឡើងវិញ ទើបការសម្លឹងអ្វីផ្ដោតយូរអាចនាំឲ្យវិលមុខផងដែរ។ ណាមួយបើមើលកូនបណ្ដើរ លេងទូរស័ព្ទបណ្ដើរអាចមិនផ្ចង់អារម្មណ៍មើលថែកូនបានល្អ ឬអាចធ្វើឲ្យបែកបាក់ ឬកំពប់អីវ៉ាន់ទៀតផង។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា កុំថាឡើយអ្នកកូនខ្ចីមនុស្សធម្មតាពេលមើលច្រើនក៏មិនល្អដែរ ធ្វើឲ្យគេងមិនលក់ រួយគ្រាប់ភ្នែក និងបញ្ហាដទៃទៀតជាច្រើន។ ដូចនេះគួរមើលវាក្នុងកម្រិតសមល្មមទៅបាន ហើយអ្នកមានការងាររកស៊ី និងកិច្ចការចាំបាច់ត្រូវប្រើ អាចបន្តទៀតបាន ព្រោះជារឿងចៀសមិនបាន តែបើសម្រាប់មើលរឿង មើលចម្រៀង លេងបណ្ដាញសង្គម គួរតែផ្អាកទៅ។
អត្ថបទពាក់ព័ន្ធ៖