សង្វារកើតឡើងចំពោះស្ត្រីពពោះ គឺជារឿងធម្មតាទូទៅមួយដោយសារម៉ាក់ៗត្រូវបំប៉នសុខភាព ឡើងគីឡូខ្លាំង ដូចនេះអាចបណ្ដាលឲ្យបែកសាច់ឡើងសង្វារ។ ទោះជាយ៉ាងណា ម៉ាក់ៗច្បាស់ជាមិនចង់ឃើញសង្វារនៅលើស្បែកទេ ព្រោះខ្លះមើលទៅដូចសត្វជន្លេនគួរខ្លាច ហើយបើម៉ាក់ៗប្រើគ្រីមបំបាត់សង្វារផ្ដេសផ្ដាសអាចគ្រោះថ្នាក់ដល់កូន។ ហេតុនេះហើយ ម៉ាក់ៗមកដឹងពីជម្រើសបំបាត់សង្វារទាំង អំឡុងពេលពពោះ និងក្រោយសម្រាល ដើម្បីទទួលបានស្បែកស្អាត។
១. គ្រីម ឬឡេមានជាតិ Retinol
ក្រោយសម្រាលរួច ម៉ាក់ៗអាចចាប់ផ្ដើមជ្រើសរើសគ្រីម ឬឡេលាប ដើម្បីកម្ចាត់សង្វារបាន ហើយជម្រើសដែលល្អបំផុតនោះគឺប្រើគ្រីម ឬឡេមានជាតិ Retinol។ Retinol មានប្រសិទ្ធភាពដោយសារការជំរុញផលិតភាពរបស់កូឡាជែន។ វិធីនេះអាចចំណាយពេល ៦សប្ដាហ៍ ទម្រាំយើងអាចឃើញលទ្ធផលលើសង្វារ។ ម៉ាក់ៗត្រូវចាំថា គ្រីម ឬឡេមានជាតិ Retinol មិនអាចប្រើពេលកំពុងពពោះបានទេ ព្រោះជាតិ Retinol អាចប៉ះពាល់ទៅដល់កូនក្នុងផ្ទៃ។
២. គ្រីម ឬឡេផ្សេងទៀត
ប្រសិនបើម៉ាក់ៗប្រើគ្រីមមានជាតិ Retinol មិនត្រូវ មិនឃើញប្រសិទ្ធិភាព ហើយមានរបកស្បែកទៀតនោះ ម៉ាក់ៗគួរផ្លាស់ប្ដូរទៅប្រើគ្រីមផ្សេងវិញដែលមានសារធាតុដូចជា៖
- វីតាមីន C
- អាស៊ីដ Hyaluric
- Centella Asiatica។ល។
៣. ព្យាបាលដោយឡាស៊ែរ
ក្រៅពីការប្រើគ្រីម ឬប្រើរូបមន្តធម្មជាតិ ជម្រើសដែលមានប្រសិទ្ធភាពខ្ពស់បំផុត ហើយថ្លៃជាងគេនោះគឺការបំបាត់សង្វារដោយកាំរស្មីឡាស៊ែរ។ ជម្រើសមួយទៀតនោះ គឺការបំបាត់សង្វារដោយ Microneedling វាអាចជួយកាត់បន្ថយស្នាមសង្វារមិនឲ្យមើលទៅឃើញច្បាស់ ។
ទោះជាយ៉ាងណាក៏ដោយ មិនចង់មានសង្វារច្រើនក្រោយពេលសម្រាលកូនរួច ម៉ាក់ៗក៏គួរដឹងពីតិចនិកការពារឡើងសង្វារអំឡុងពេលពពោះដូចគ្នារួមមាន៖
រក្សាទម្ងន់ឲ្យថេរ៖ ម៉ាក់ៗព្យាយាមរក្សាទម្ងន់ឲ្យបានល្អ ឬឡើងទៅតាមស្តង់ដារត្រឹមត្រូវទើបល្អ កុំឲ្យគីឡូឡើងលើសជ្រុល។
ញ៉ាំឲ្យបានត្រឹមត្រូវ៖ ដើម្បីរក្សាស្បែកបានស្អាតល្អ របបអាហារក៏ចូលរួមចំណែកក្នុងការថែទាំស្បែកដែរ ហើយត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។
[embed-health-tool-ovulation]