ស្ត្រីជាច្រើនចាប់ផ្ដើមញ័រខ្លួនភ្លាមៗបន្ទាប់ពីសម្រាលកូនរួច អាការៈបែបនេះហាក់ដូចជារោគសញ្ញាគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែការញ័រខ្លួនក្រោយសម្រាលកូន គឺជាបញ្ហាទូទៅមួយ កើតឡើងលើមនុស្សស្រីស្ទើរគ្រប់គ្នា។ ចុះមូលហេតុអ្វីបានម៉ាក់ៗសម្រាលកូនរួចមានអាការៈញ័រខ្លួនបែបនេះ?
តាមពិតទៅមកដល់ពេលនេះ អ្នកជំនាញមិនទាន់ប្រាកដថា អាការៈញ័រខ្លួនក្រោយសម្រាលកូនបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ប៉ុន្តែពួកគេមានទ្រឹស្ដីជាច្រើនទាក់ទងនឹងបញ្ហានេះដូចជា៖
- ការផ្លាស់ប្ដូរអ័រម៉ូន៖ រាងកាយរបស់ស្ត្រីរងការប្រែប្រួលអ័រម៉ូនខ្លាំងនៅពេលឆ្លងទន្លេ ដែលអាចបន្ថយសីតុណ្ហភាពរាងកាយ បណ្ដាលឲ្យមានការញាក់។
- បរិយាកាសត្រជាក់៖ គ្រាន់តែចំណាយពេលយូរនៅក្នុងបរិយាកាសមន្ទីរពេទ្យដ៏ត្រជាក់ ក៏អាចប៉ះពាល់ដល់សីតុណ្ហភាពរាងកាយបានដែរ។
- ថ្នាំបំបាត់ការឈឺចាប់៖ ថ្នាំបំបាត់ការឈឺចាប់ ពិសេសគឺថ្នាំស្ពឹកប្រើមុនពេលសម្រាល (Epidural) អាចប៉ះពាល់ដល់សមត្ថភាពរាងកាយរបស់ម៉ាក់ៗក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយស្នូល ដោយការបើកសរសៃឈាមនៅលើស្បែក។ កាលណាមានលំហូរឈាមកាន់តែច្រើនទៅកាន់ស្បែករបស់ម៉ាក់ៗ នោះវានឹងបង្កើនដល់ការបាត់បង់កម្ដៅរាងកាយ ជាហេតុអាចបណ្ដាលឲ្យម៉ាក់ៗញ័រខ្លួនក្រោយសម្រាល។
- ព្យួរសេរ៉ូមអំឡុងពេលសម្រាល ៖ ការទទួលបានថ្នាំស្ពឹក ឬសារធាតុរាវផ្សេងទៀតអំឡុងពេលសម្រាល អាចបង្កើនការបាត់បង់កម្ដៅក្នុងខ្លួនបន្ថែមទៀត។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
មានហេតុផលដែលត្រូវព្រួយបារម្ភទេ?
តាមវេជ្ជបណ្ឌិត Rebecca Russell ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ប្រសិនបើស្ត្រីមានអារម្មណ៍ញាក់ស្រដៀងនឹងពេលឈឺគ្រុនផ្ដាសាយ (លក្ខណៈឈឺរហូតមានអារម្មណ៍ថាឈឺដល់ឆ្អឹង) នេះមានន័យថា ស្ត្រីអាចក្ដៅខ្លួន ហើយវាអាចជាសញ្ញាថា ស្ត្រីឆ្លងមេរោគ។
ប៉ុន្តែប្រសិនបើម៉ាក់ៗសង្កៀតធ្មេញ ហើយមានអារម្មណ៍ដូចយើងទៅឈរក្រៅផ្ទះ ក្នុងអាកាសធាតុក្រោមសូន្យ អត់មានពាក់អាវ នោះជាធម្មតា ជាសញ្ញានៃអាការៈញ័រខ្លួនក្រោយសម្រាល។ ទោះជាយ៉ាងណាក៏ដោយ ម៉ាក់ៗគួរតែប្រាប់គ្រូពេទ្យ ឬគិលានុបដ្ឋាយិការឲ្យបានដឹង ដើម្បីឲ្យពួកគេពិនិត្យមើលឲ្យច្បាស់ថា អាការៈញ័រខ្លួននេះមិនមែនដោយសារការឆ្លងមេរោគ ឬបញ្ហាអ្វីផ្សេង។
ទោះបីជាមានផែនការយកកូន ឬសម្រាលកូនល្អបំផុតក៏ដោយ ក៏រឿងនឹកស្មានមិនដល់អាចកើតឡើងបានដែរ ប៉ុន្តែគ្រាន់តែម៉ាក់ៗត្រូវចាំថា អាការៈមិនកើតឡើងក្នុងរយៈពេលយូរទេ ហើយវាក៏មិនមានន័យថា មានអ្វីមិនប្រក្រតីកើតឡើងលើម៉ាក់ៗ ឬទារកដែរ។
ចំណុចសំខាន់
១. ការផ្លាស់ប្ដូរអ័រម៉ូន
២. បរិយាកាសត្រជាក់
៣. ថ្នាំបំបាត់ការឈឺចាប់
៤. ព្យួរសេរ៉ូមអំឡុងពេលសម្រាល ៕
អត្ថបទគួរអាន៖
- សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ?
- ទើបសម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ
- សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
- ចេះតិចនិកនេះ ជួយស្រីៗកាត់បន្ថយអាការៈឈឺស្បូនក្រោយសម្រាល
- ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?
[embed-health-tool-ovulation]