បណ្តោយខ្លួនតាមចិត្តចង់បន្តិចទៅ គ្មានខុសខាតអីប៉ុន្មានទេ។ ញ៉ាំនំខេក ឬនំដែលឆ្ងាញ់ៗបន្តិចបន្តួច ដើម្បីទទួលអារម្មណ៍រីករាយ។ ញ៉ាំអ្វីយើងចូលចិត្ត បើអាចធ្វើឲ្យសប្បាយរីករាយ ឡើងទម្ងន់បន្តិចមានអីគួរឲ្យខ្លាច។
៦- ទិញឥវ៉ាន់ចង់បាន
មិនមែនចាំបាច់ជិះឡានផ្លូវឆ្ងាយ ដើម្បីទៅកាន់ផ្សារទំនើបរកទិញឥវ៉ាន់ឯណា។ សម័យនេះ គ្រាន់តែអង្គុយមុខកុំព្យូទ័រ ឬប្រើទូរស័ព្ទ មើលទិញទំនិញតាម Online ជាវិធីងាយស្រួល និងពេញនិយម។ គ្នាយើងអាចមើលរបស់ប្រើប្រាស់យើងចង់បាន ដូចជា កាបូប សម្លៀកបំពាក់ គ្រឿងសម្អាង ជាដើម។ បែបនេះអាចជួយឲ្យរីករាយដូចគ្នា។
៧- អានសៀវភៅ
អាចអានប្រលោមលោកខ្លីៗ សរសេរដោយអ្នកនិពន្ធយើងចូលចិត្ត គួរជារឿងកំប្លែងខ្លីៗ ឬអាចលើអ៊ីនធឺណែតក៏បាន។ ប្រសិនហើយជាអត្ថបទទាក់ទងភាពជាឪពុកម្តាយ ឬភាពជាម្តាយ ត្រូវប្រាកដថាមិនធ្វើឲ្យយើងស្មុគស្មាញ។ រកអត្ថបទណាសប្បាយៗ ធ្វើឲ្យកម្សាន្តចិត្ត សមនឹងពេលវេលាយើងចំណាយពេលអានវា។