៤- ដេកត្រាំក្នុងអាងទឹក
ជារឿងប្រសើរមួយ មានពេលខ្លះត្រាំខ្លួនក្នុងទឹកក្តៅឧណ្ហៗ ព្រោះអាចបន្ធូរអារម្មណ៍ ដោយដុសខ្លួនជាមួយពពុះសាប៊ូទន់ៗ មានក្លិនក្រអូបប្រហើរ ហើយចាក់ចំរៀងតិចៗ កាន់តែជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ មានសេចក្តីសុខមួយកម្រិតទៀត។

៥- បើកឡានមើលទេសភាព
ចេញទៅក្រៅ មើលទេសភាព ដូចជា បើកឡានតាមផ្លូវស្អាតៗ ស្រលះៗក្នុងទីក្រុង ឬក្បែរៗផ្ទះក៏ជារឿងល្អម្យ៉ាង។ ស្តាប់ចំរៀងពីរោះៗតាមវិទ្យុ ឬចាក់ផ្ទាល់ ហើយច្រៀងឲ្យខ្លាំងៗ តាមចំរៀងបទយើងចូលចិត្ត។
៥- បំភ្លេចរឿងសម្រកទម្ងន់
បណ្តោយខ្លួនតាមចិត្តចង់បន្តិចទៅ គ្មានខុសខាតអីប៉ុន្មានទេ។ ញ៉ាំនំខេក ឬនំដែលឆ្ងាញ់ៗបន្តិចបន្តួច ដើម្បីទទួលអារម្មណ៍រីករាយ។ ញ៉ាំអ្វីយើងចូលចិត្ត បើអាចធ្វើឲ្យសប្បាយរីករាយ ឡើងទម្ងន់បន្តិចមានអីគួរឲ្យខ្លាច។
៦- ទិញឥវ៉ាន់ចង់បាន
មិនមែនចាំបាច់ជិះឡានផ្លូវឆ្ងាយ ដើម្បីទៅកាន់ផ្សារទំនើបរកទិញឥវ៉ាន់ឯណា។ សម័យនេះ គ្រាន់តែអង្គុយមុខកុំព្យូទ័រ ឬប្រើទូរស័ព្ទ មើលទិញទំនិញតាម Online ជាវិធីងាយស្រួល និងពេញនិយម។ គ្នាយើងអាចមើលរបស់ប្រើប្រាស់យើងចង់បាន ដូចជា កាបូប សម្លៀកបំពាក់ គ្រឿងសម្អាង ជាដើម។ បែបនេះអាចជួយឲ្យរីករាយដូចគ្នា។
៧- អានសៀវភៅ
អាចអានប្រលោមលោកខ្លីៗ សរសេរដោយអ្នកនិពន្ធយើងចូលចិត្ត គួរជារឿងកំប្លែងខ្លីៗ ឬអាចលើអ៊ីនធឺណែតក៏បាន។ ប្រសិនហើយជាអត្ថបទទាក់ទងភាពជាឪពុកម្តាយ ឬភាពជាម្តាយ ត្រូវប្រាកដថាមិនធ្វើឲ្យយើងស្មុគស្មាញ។ រកអត្ថបទណាសប្បាយៗ ធ្វើឲ្យកម្សាន្តចិត្ត សមនឹងពេលវេលាយើងចំណាយពេលអានវា។
៨- ផឹកតែបន្ធូរអារម្មណ៍
តែ ជាភេសជ្ជៈមានប្រសិទ្ធភាព អាចកម្ចាត់ភាពតានតឹងដ៏អស្ចារ្យ។ តែក្តៅឧណ្ហៗមួយពែង អាចធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ជួយបន្ធូរអារម្មណ៍បានភ្លាមៗ។
៩- ឆែកអ៊ីនធឺណែត
១០នាទី ប្រហែលជាមិនអាចអោយអ្នកមើលរឿងភាគ ឬរឿងវែងៗបានក៏ពិតមែន ប៉ុន្តែអាចមើលរឿងកំប្លែងខ្លីៗលើ Youtube ឬអាចរកមើលអ្វីយើងចូលចិត្តលើបណ្តាញសង្គមក៏បាន។
ទាំងនេះជាវិធីសាស្ត្រសាមញ្ញៗ អាចផ្តល់ក្តីសុខចំពោះខ្លួនយើង មិនត្រឹមតែអាចកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេ ថែមទាំងជួយជំរុញចិត្ត ដើម្បីបន្តការងារប្រចាំថ្ងៃទៀតផង។