ការធ្វើតេស្ដឈាមទៅលើអ្នកជំងឺដែលឆ្លងវីរុស SARS កាលពីឆ្នាំ២០០៣ បានបង្ហាញថាក្នុងរាងកាយអ្នកទាំងនោះមានផ្ទុកអង់ទីករដែលអាចទប់ស្កាត់វីរុស SARS-CoV-2 ឬ COVID-19 មិនឲ្យចូលក្នុងកោសិកាបាន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការធ្វើតេស្ដឈាមទៅលើអ្នកជំងឺដែលឆ្លងវីរុស SARS កាលពីឆ្នាំ២០០៣ បានបង្ហាញថាក្នុងរាងកាយអ្នកទាំងនោះមានផ្ទុកអង់ទីករដែលអាចទប់ស្កាត់វីរុស SARS-CoV-2 ឬ COVID-19 មិនឲ្យចូលក្នុងកោសិកាបាន។
យោងតាមការសិក្សាថ្មីរបស់ក្រុមហ៊ុន Biotech បានលើកឡើងថាអ្នកដែលឆ្លងវីរុស SARS កាលពី១៧ឆ្នាំមុនអាចជួយអ្នកវិទ្យាសាស្ត្រក្នុងការស្វែងរកវិធីព្យាបាល COVID-19 ព្រោះអ្នកជំងឺមានអង់ទីករដែលអាចប្រឆាំងនឹងវីរុសនេះបាន។
អង់ទីករនេះបានមកពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវីរុស SARS ដែលអ្នកវិទ្យាសាស្ត្រហៅអង់ទីករនេះថា S309។ អង់ទីករនេះមានប្រសិទ្ធភាពខ្លាំងក្នុងការកម្ចាត់សំបករបស់វីរុស SARS- CoV-2 ដែលផ្នែកសំបកនេះអាចជួយឲ្យវីរុសចូលទៅក្នុងកោសិកាអ្នកជំងឺបាន។ ដោយការសិក្សានេះធ្វើឡើងតែក្នុងមន្ទីរពិសោធន៍ ( lab dishes)នៅឡើយ ដូចនេះត្រូវការសិក្សាបន្ថែមទៀតដើម្បីដឹងថាតើអង់ទីករនេះពិតជាអាចប្រឆាំងនឹងវីរុស COVID-19 បានឬយ៉ាងណា។
អត្ថបទពាក់ព័ន្ធ៖
ក្រុមអ្នកស្រាវជ្រាវក៏រំពឹងថាការព្យាបាលសាកល្បងទៅលើថ្នាំពីរប្រភេទដែលត្រូវបង្កើតឡើងតាមគំរូអង់ទីករ S309 នឹងចាប់ផ្ដើមនៅរដូវក្ដៅនេះ ដោយមានការសហការពីក្រុមហ៊ុន GlaxoSmithKline។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕