backup og meta

ហោះហើរសុខៗបែរជាឈឺពោះឆ្លងទន្លេលើអាកាសជាង ៩គីឡូម៉ែត្រពីដី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Feb 01, 2022

    ហោះហើរសុខៗបែរជាឈឺពោះឆ្លងទន្លេលើអាកាសជាង ៩គីឡូម៉ែត្រពីដី

    ស្ត្រី​ពពោះ​ស្បែក​ខ្មៅ​ជនជាតិ​ហ្គាណា ធ្វើ​ដំណើរ​ពី​ប្រទេស​ខ្លួន​ឆ្ពោះ​ទៅ​រដ្ឋ​ធានី វ៉ាស៊ីនតោន ម្សិលមិញ ហើយកាលវិភាគត្រូវ​​សម្រាល​ចុង​ខែ កុម្ភៈ​នេះ​ឯណោះ តែ​មិន​នឹក​ស្មាន​ណា បែរ​ជា​មក​ឆ្លង​ ទន្លេ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​យន្តហោះ​បែប​នេះ​សោះ។ ការបង្កើត​កូន​លើអាកាសដោយ​ជោគជ័យ​ក្រោយ​ពី​ការ​ជួយ​ពី​​​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​លើ​យន្តហោះ​បាន​ឲ្យ​ដឹង​ថា “អត់​នឹក​ស្មាន​ថា​ឈឺពោះ​កើត​កូន​ពាក់​កណ្ដាល​ផ្លូវ​អី​ពេល​នេះ​ទេ ព្រោះ​ដល់​ចុង​ខែ​អី បាន​ដល់​ថ្ងៃ​សម្រាល“។

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    លោក​វេជ្ជបណ្ឌិត​ដឹកនាំ​ការ​បង្កើត​កូន​ដល់​ស្ត្រី​ខាង​លើ​ដោយ​ឥត​គ្រោង​ទុក​ក្នុង​ជើង​ហោះហើរ​នោះ​លោក Stetphen Ansah-Addo បាន​ពន្យល់​ពី​ហេតុការណ៍​នេះ​ថា លោក​ទទួល​ជំនួយ​ពី​គិលានុបដ្ឋាយិកា​ ២រូប​ទៀត។ បន្ទប់​សម្រាប់​វះកាត់​សម្រាល​គឺ​នៅ​ប្លុក​កៅអី​ថ្នាក់​ជំនួញ (Business Class) ដោយ​ក្រាល​ភួយ ក្រោយ​កន្សែង​ពោះ​គោ​តាម​ហ្នឹង។ ស្បូន​ចាប់​ផ្ដើម​កន្ទ្រាក់​ខ្លាំង។ ការ​ឈឺ​ពោះ ប្រហែល ១ម៉ោង ពេទ្យ​ជួយ​រុញ​ពីរ​បី​ដង ទារក​ដែល​មាន​សុខភាព​ល្អ​ក៏​ស្រែកយំ​ឡើង

    “ខ្ញុំ​សឹង​មិន​ជឿ​ថា​រឿង​ចឹង​កើត​ឡើង​ហើយ​យើង​ជួយ​ជោគជ័យ តែ​អ្វី​ដែល​ត្រូវ​ស្មិងស្មាធិ៍​ពេល​នោះ​គឺ​ផ្ដោត​អារម្មណ៍យកចិត្តទុកដាក់”។

    លោក​បន្ត​ថា “ការ​ជួយ​ដ៏​សំខាន់ ជំនួយ​ដែល​ផ្លាស់ប្ដូរ​អាយុ​ជីវិត អ្នក​ដែល​ត្រូវ​ការ​បំផុត ជា​កាតព្វកិច្ច​របស់​គ្រូពេទ្យ ជា​ជំនាញ​ដែល​យើង​ចាយ​ពេល​នៅ​សាលា​មិន​អាសាបង់”។

    ជើង​ហោះ​ហើរ United Airlines ​របស់​ស្ត្រី​ដែល​ឆ្លង​ទន្លេ​លើ​អាកាស​ពី​ប្រទេស​ហ្គាណា សំដៅ​វាស៊ីនតោន សហរដ្ឋអាមេរិក​នេះ មាន​កម្ពស់ ៣ម៉ឺន​ហ្វីត (ជាង ៩ពាន់​ម៉ែត្រ​ពី​ដី) ហើយ​ចំណាយ​ពេល​ជិត ១២ម៉ោង​ទម្រាំ​ដល់ តែ​ស្រាប់​តែ​ដល់​ពាក់​កណ្ដាល​ផ្លូវ​មាន​ហេតុការណ៍​មិន​នឹក​ស្មាន​ដល់​នេះ​កើត​ឡើង​ទៅ​វិញ។

    ក្រោយ​សង្គ្រោះ​ទាំង​ម្ដាយ​ទាំង​កូន សម្រាល​ដោយ​ជោគជ័យ​និង​សុខភាព​ល្អ​ទាំង​អស់​គ្នា មាន​ការ​សាទរ​ជា​ច្រើន​បូករួម​ទាំង​អ្នក​ដំណើរ​ មហាជន​ក្រោយ​ក្រុមហ៊ុន​បញ្ចេញ​ព័ត៌មាន និង​ក្រុមហ៊ុន​អាកាសចរណ៍​ដូចគ្នា។

    នេះ​មិន​មែន​ជា​ការ​សម្រាល​ដោយ​ចៃដន្យ​លើ​អាកាស​លើក​ទី​១ ទេ ជាក់ស្ដែង​កាល​ពី​ខែ មេសា ២០២១ កន្លង​ទៅ​តាម​ជើង​ហោះហើរ​ Delta Air Lines Flight ក៏​សម្រាល​កូន​កើត​មុន​ខែ (៧ខែ ជាង ឬ២៩សប្ដាហ៍) ដោយ​ជោគជ័យ​ដែរ។

    ដោយ​បញ្ចៀស​គ្រោះថ្នាក់​ដោយ​យថាហេតុ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើន​ណាស់​នៅ​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ពពោះ​ហោះហើរ​ក្នុង​ស្រុក​ប្រសិន​បើ​គេ​ពពោះ​បាន ៣៦សប្ដាហ៍។ ករណី​ហោះហើរ​ឆ្លង​ប្រទេស កំណត់​មិន​ឲ្យ​លើស ២៨សប្ដាហ៍​ទេ ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បាន។ ជា​ធម្មតា​ស្ត្រី​ពពោះ​ក្នុង​រង្វង់ ៤០សប្ដាហ៍​ទើប​គ្រប់​ខែ​សម្រាល ឬ​អាច​មុន​ក្រោយ​តិចតួច ប៉ុន្តែ​ករណី​ឆ្លង​ទន្លេ​មុន​ជា​រឿង​ដែល​កំណត់​ទុក​មុន​មិន​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ជីព ចិត្ត · កែ Feb 01, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម