backup og meta

ទង្វើប្លែកៗជឿថាអាចការពារ COVID-19 បាន បែរជានាំឲ្យ​ឆ្លង​ទៅវិញ​

ទង្វើប្លែកៗជឿថាអាចការពារ COVID-19 បាន បែរជានាំឲ្យ​ឆ្លង​ទៅវិញ​

ទោះបីជា​ព័ត៌មានស្តីពី​COVID-19 បាន​ផ្សព្វផ្សាយ​ច្រើន​យ៉ាងណាក្ដី ក៏នៅមាន​មនុស្ស​ខ្លះនៅតែមានជំនឿ​លើ​ទង្វើប្លែកៗ​មួយចំនួន ដូចជា​ព្រះវិហារគ្រិស្ត​នៅ​ប្រទេសកូរ៉េខាងត្បូងជឿថាទឹកអំបិល​អាចសម្លាប់វីរុស COVID-19 ឯសាសនិក​ហិណ្ឌូ​នៅ​ឥណ្ឌាជឿថាទឹក​នោម​គោ​អាចបង្ការ​វីរុស COVID-19នេះបាន​។

ព្រះវិហារ​គ្រិស្ដ​នៅ​ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង​ជឿ​ថា​ការ​បាញ់​ទឹក​អំបិល​ទៅ​ក្នុង​មាត់​អាច​បញ្ចៀស​ការ​ឆ្លង​វីរុស​ COVID-19 តែផ្ទុយទៅវិញ​បានធ្វើ​ឲ្យ​អ្នក​ចូលរួម​៤៦នាក់​បាន​ឆ្លង​វីរុស​នេះ។

តាម​រូបភាព និង​វីដេអូ​ពី​ព្រះវិហារនេះ​បាន​បង្ហាញ​ថា​ព្រះវិហារ​បាន​ប្រើ​ប្រដាប់​បាញ់​ទឹក​អំបិល​តែ​មួយ​ទៅ​លើ​អ្នក​ចូលរួម​ទាំង​អស់​មាន​ចំនួន១០០​នាក់​នៅ​ថ្ងៃ​ទី​១ និង​៨ ខែមីនា។ ប្រដាប់​បាញ់​នេះ​ត្រូវ​បាន​ប្រើ​រួមគ្នា​ និង​ដាក់​ចូល​មាត់​ពី​ម្នាក់​ទៅ​ម្នាក់​ដោយ​មិន​បាន​សម្លាប់​មេរោគ។

ក្រោយពី​មាន​ព័ត៌មានពីអ្នកឆ្លង​COVID-19ព្រះ​វិហារ​គ្រិស្ដ​នេះ​ត្រូវ​បាន​បិទ​ និង​អ្នក​ចូលរួម​កម្មវិធី​បួងសួង​នេះ​ទាំងអស់​ត្រូវ​បាន​ធ្វើ​តេស្ដ។ គិត​មក​ដល់​ថ្ងៃ​នេះ​អត្រា​អ្នក​ឆ្លង​នៅ​ប្រទេស​កូរ៉េខាងត្បួង​សរុប​ ៨ ៣២០នាក់ និង​អ្នក​ស្លាប់​ ៧៥នាក់។

ដោយឡែក នៅ​ប្រទេស​ឥណ្ឌា​សាសនា​ហិណ្ឌូ​បាន​ប្រារព្ធ​ពិធី​ផឹក​ទឹកនោមគោ​ដែល​គេ​ជឿ​ថា​អាច​បញ្ចៀស​ការ​ឆ្លង​វីរុស COVID-19 ប៉ុន្តែ​អ្នក​ជំនាញ​បាន​ប្រាប់​ថា​ទឹក​នោម​គោ​មិន​អាច​ព្យាបាល​ជំងឺ​មហារីក និង​មិន​អាច​បង្ការ​វីរុស COVID-19។ គិត​ត្រឹម​ថ្ងៃនេះ​អត្រាអ្នកឆ្លង​នៅ​ប្រទេសឥណ្ឌា​សរុប ១២៩នាក់ និង​អ្នក​ស្លាប់​២នាក់។

ក្រៅពី​នេះ​មន្ត្រី​ប្រទេស​ឥណ្ឌា​និង​ស្ត្រី​ឥណ្ឌា​នៅ​អំឡុងពេល​បុណ្យ​សាសនា​បាន​នាំ​គ្នា​ច្រៀងបណ្ដេញវីរុស COVID-19 ដោយច្រៀង ថា “Go Corona Go”។ បន្ថែម ពីនេះទៀត នៅទីក្រុង Varanasi ប្រទេសឥណ្ឌា លោកអាចារ្យ ហិណ្ឌូម្នាក់ បានពាក់ម៉ាស់លើរូប សំណាក ព្រះ និងប្រាប់មិនឲ្យប៉ះពាល់រូបសំណាកព្រះដើម្បីបង្ការ ការឆ្លងនៃវីរុសនេះ។

គិតមក​ដល់​ពេលនេះ អត្រា​អ្នក​ឆ្លង​ទូទាំងពិភពលោក ១៨២ ៥៥០ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ ៦៧ ០០៣នាក់ និងអ្នកស្លាប់ ៧ ១៥៨នាក់។

អត្ថបទពាក់ព័ន្ធ៖​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.scmp.com/week-asia/health-environment/article/3075421/coronavirus-salt-water-spray-infects-46-church-goers

https://www.independent.co.uk/news/world/asia/coronavirus-news-hindu-cow-urine-drinking-party-india-a9402491.html

https://infographics.channelnewsasia.com/covid-19/map.html?cid=covid19map_desktop-banner_24022020_cna

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម