វីតាមីន គឺជាជីវជាតិសរីរាង្គដ៏មានសារសំខាន់បំផុតដើម្បីឲ្យយើងមានសុខភាពល្អ ព្រមទាំងធ្វើឲ្យកោសិកាជាលិកានិងសកម្មភាពរាង្គកាយរបស់យើងបំពេញមុខងារបានល្អធម្មតា។ អ៊ីចឹងហើយបានជាមានសារសំខាន់ណាស់ដែលយើងត្រូវមានរបបអាហារផ្សេងៗប្រកបដោយតុល្យភាពវីតាមីន ដែលរាងកាយយើងត្រូវការ។ រោគសញ្ញានៃការធ្លាក់ចុះវីតាមីននៅក្នុងខ្លួន គឺអាស្រ័យលើផ្នែកនៃរាងកាយដែលត្រូវការវីតាមីនដើម្បីបំពេញតម្រូវការ។ វីតាមីនគឺមានច្រើនប្រភេទខុសៗ គ្នា ហើយយើងគួរពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើយើងបារម្ភខ្លាចថាខ្លួនឯងខ្វះវីតាមីនទាំងនោះ។
តើមានអ្វីកើតឡើងពេលដែលយើងមិនទទួលបានវីតាមីនគ្រប់គ្រាន់?
តាមការសិក្សារបស់អ្នកជំនាញ ការញ៉ាំវីតាមីនមិនត្រឹមត្រូវ មិនត្រឹមនាំឲ្យមានបញ្ហាសុខភាពនោះទេ ប៉ុន្តែក៏អាចបង្កើតជាផ្លូវនាំឲ្យមានបញ្ហាសុខភាពបានដែរ។ នេះក៏មានន័យថា រាងកាយរបស់យើង នឹងពិបាកបំពេញមុខងារធម្មតាបាន។ វីតាមីន មាននាទីជាកាតាលីករ រាល់ប្រតិកម្មនានាដែលកើតមាននៅក្នុងខ្លួន។ នៅពេលដែលរាងកាយប្រើវីតាមីណអស់ រាងកាយយើងនឹងផ្ដល់សញ្ញាមួយចំនួនដែលធ្វើឲ្យយើងមានអារម្មណ៍ថាខុសប្លែកជាងធម្មតា។ ប៉ុន្តែ យើងគួរតែចាប់អារម្មណ៍ចំពោះរោគសញ្ញាទាំងនោះ។
ខាងក្រោមនេះ គឺជាសញ្ញាដែលកើតមានមួយចំនួនពីការខ្វះវីតាមីន៖
១.ប្រេះគែមបបូរមាត់
ប្រសិនបើយើងសម្គាល់ឃើញថាមានបញ្ហានេះ កើតមានឡើងនោះមិនមានន័យថាយើងឆាប់ចាស់នោះទេ ប៉ុន្តែអាចមកពីវីតាមីន B នៅក្នុងខ្លួនមានមិនគ្រប់គ្រាន់ ជាពិសេសគឺវីតាមីន B2 (Riboflavin) វីតាមីន B3 (Niacin) និងវីតាមីន B12 ក៏ដូចជាជាតិដែក និង ស័ង្កសី ផងដែរ។ សញ្ញានេះគឺងាយស្រួលឃើញកើតមានណាស់ ចំពោះគ្នាយើងដែលញ៉ាំបួស ដែលមិនញ៉ាំអាហារបានត្រឹមត្រូវ។ វិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាខ្វះមីតាមីន គឺយើងត្រូវថែមសាច់ត្រីសាល់ម៉ុង ស៊ុត សាច់ត្រីធូណា ពពួកគ្រុំ និងអយស្ទ័រ ក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកញ៉ាំបួសតឹងរឹង ត្រូវញ៉ាំសណ្ដែក Lentils សណ្ដែកដី ផ្លែប៉េងប៉ោះស្ងួត គ្រាប់ល្ងរ និងស្ពៃពុយឡេង ដោយញ៉ាំឆ្លាស់ៗគ្នាតាមពេល។
ចំណែកវីតាមីន C ក៏ជាប្រភពល្អដើម្បីឲ្យរាងកាយស្រូបយកជាតិដែកបានល្អ ដូចនេះហើយជាការល្អដែលយើងគួរបញ្ចូលអាហារមានវីតាមីន C ទៅក្នុងរបបអាហារ។ បន្ថែមលើនេះ យើងគួរតែញ៉ាំអាហរដែលរៀបរាប់ខាងលើលាយគ្នាជាមួយបន្លែផ្សេងៗ ដូចជា ផ្កាខាត់ណាខៀវ ស្ពៃ ផ្កាខាត់ណា និងម្ទេសក្រហម។
អត្ថបទពាក់ព័ន្ធ៖
- ការ៉ុត ល្អខ្លាំងអ៊ីចឹងសោះ មិនមែនចាស់ៗចេះតែនិយាយទេ!
- ញ៉ាំទឹកការ៉ុត ផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
- ដំឡូងជ្វា ល្អអីល្អយ៉ាងនេះ
- ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើនដល់ស្បែក បេះដូង និងភ្នែក
២.ចំណុចក្រហមនៅលើស្បែក និងជ្រុះសក់ច្រើនខ្លាំង
បញ្ហានេះ កើតឡើងដោយសារការខ្វះជាតិស័ង្កសី នៅក្នុងរាងកាយ។ ចំពោះការជ្រុះសក់វិញ គឺបង្ហាញពីជីវជាតិនេះធ្លាក់ចុះទាប។ តែទោះជាយ៉ាងនេះក្ដី បញ្ហាអាក្រក់ចំពោះសុខភាពក៏អាចកើតមានដែរ ឧទាហរណ៍ដូចជា ពន្យារពេលរបួសជាសះស្បើយ ស្ងួតស្បែក រមាស់ញឹកញាប់ ឡើងចំនុចក្រហមនៅលើស្បែក និងមានស្នាមរបួសធ្ងន់ធ្ងរ។ ក្នុងករណីខ្វះវីតាមីន B7 (biotin) ហើយនឹងពពួកវីតាមីនដែលរលាយក្នុងខ្លាញ់ដូចជា វីតាមីន A D E និង K យើងក៏អាចមានរោគសញ្ញាទាំងនោះដែរ។
អត្ថបទពាក់ព័ន្ធ៖ វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ
៣.ធ្លាក់ចុះវីតាមីន A
វីតាមីន A គឺជាវីតាមីនដែលមិនអាចខ្វះបាន ដើម្បីអាចជួយឲ្យភ្នែកយើងមើលឃើញបានល្អ។ មានរោគសញ្ញាមួយចំនួន ដែលបង្ហាញថាយើងមានជំងឺខ្វះវីតាមីន A រួមមាន ខ្វាក់មាន់ ខូចភ្នែក មើលមិនឃើញ ស្បែកឡើងស្ងួត និងបែកស្រកា ការបង្ករោគនៅលើប្រព័ន្ធដង្ហើម និងសញ្ញាផ្សេងទៀតនៃការធ្លាក់ចុះមុខងារប្រព័ន្ធភាពស៊ាំ។ ការញ៉ាំវីតាមីន A ច្រើនពេកក៏អាចធ្វើឲ្យពុលដល់រាងកាយ ដូចនេះហើយសូមប្រុងប្រយ័ត្ន។
វីតាមីនគឺមានសារសំខាន់ណាស់ សម្រាប់រាងកាយ។ ដូចនេះ យើងត្រូវតែប្រុងប្រយ័ត្នចំពោះវីតាមីនដែលមានក្នុងរបបអាហារប្រចាំថ្ងៃ ដែលតម្រូវឲ្យមានត្រឹមត្រូវតាមដែលអាចធ្វើបាន។
អត្ថបទពាំក់ព័ន្ធ៖
- គ្រប់គ្នាគួរដឹង អាហារទាំងនេះសុទ្ធតែសំបូរវីតាមីន A
- ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex
- វីតាមីន C ជួយកាត់បន្ថយហានិភ័យពីជំងឺផ្សេងៗជាច្រើនមុខ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]