backup og meta

ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ

ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ

គ្រប់​គ្នា​ដឹង​រួច​មក​ហើយ​ ​ការ​​ញ៉ាំ​អាហារ​​ប្រៃ​ច្រើន​​នឹង​បង្ក​ផល​មិន​ល្អ​ដល់​សុខភាព​។ បញ្ហា​ទាំង​នោះ​​គឺ នាំ​ឱ្យ​យើងកើត​មាន​បញ្ហា​ទាក់​ទង​និង​​សម្ពាធ​ឈាម ជំងឺ​បេះ​ដូង និង​​ជំងឺ​​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ដែល​ជា​រឿង​​មួយ​គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​។ ក្នុង​ការ​ណែ​នាំ​​ពី​អ្នក​ជំនាញ​នៃ​​វិទ្យាស្ថាន​ជាតិ​បង្ការ​ជំងឺ​រ៉ាំរៃ​ និង​លើក​កម្ពស់​សុខភាព​សហរដ្ឋអាមេរិក​ ​​បាន​លើក​ឡើង​ជា​រួម​ថា មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​​ អាច​មាន​​​របប​​​ជាតិ​​ប្រៃ (ជាតិ​សូដ្យូម) មិន​គួរ​លើស​ពី​ ២៣០០​មិល្លីក្រាម ឬ​​ត្រឹមតែ​ ១៥០០​មិល្លី​ក្រាម​ប៉ុណ្ណោះ​សម្រាប់​១​​ថ្ងៃ។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ទាំង​នោះក៏​បាន​បង្ហាញ​ពី​ចំណុច​ខ្លះ​ ដែល​ជួយ​ឱ្យ​យើង​ចៀស​វាង​ទទួល​ជាតិ​ប្រៃ​ច្រើន​ក្នុង​រាង​កាយ​ ដែល​មាន​ដូច​ជា​៖

១. ជ្រើស​យក​​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ដាំ​តាម​ធម្មជាតិ​

ពពួក​អាហារ​កំប៉ុង​ អាហារ​កញ្ចប់​ភាគ​ច្រើន​មាន​​កម្រិត​ជាតិ​អំបិល(សូដ្យូម)​តិច​ ឬ​ច្រើន​​តាម​ប្រភេទ​អាហារ​ទាំង​នោះ ដូច្នេះ​ការ​​ជ្រើស​ជម្រើស​ទិញ​បន្លែ ផ្លែឈើ​​​ដាំ​តាម​ធម្មជាតិ មក​ចម្អិន​​ ឬ​ញ៉ាំ នឹង​ជួយ​បន្ថយ​ហានិភ័យ​ពី​ជាតិ​ប្រៃ​​​បាន​ខ្លះ។ ម្យ៉ាង​ការ​ជ្រើស​យក​​ពពួក​បន្លែ ផ្លែ​ឈើ ធម្មជាតិ​តាម​រដូវ​ស្រស់​ៗ​ ពុំ​មែន​ជា​អាហារ​ពពួក​វេច​ខ្ចប់​​យូរ គឺ​ជា​ជម្រើស​ប្រសើរ​​ផង​ដែរ។

​​​​​​​២. ប្តូរ​ទម្លាប់​បន្ថែម​អំបិល ឬ​ជាតិ​ប្រៃ​លើ​ម្ហូប

ជួនកាល​យើង​ញ៉ាំ​សាច់​ប្រៃ តែ​​ថែម​ទឹក​ស៊ីអីវ ឬ​​​រោយ​​អំបិល​​​​បន្ថែម ទម្លាប់នេះ​​អាច​ផ្លាស់​ប្តូរ​​បាន ដោយ​ផ្តើម​ពី​ទម្លាប់​មិន​បន្ថែម​បន្តិច​ម្តង​ៗ ជា​ឧទាហរណ៍​ បើ​យើង​មាន​ទម្លាប់​មាន​កំប៉ុង​ ឬ​កែវ​អំបិល​នៅ​ក្បែរ​ដៃ ឬ​តុ​អាហារ យើង​​អាច​យក​របស់​ទាំង​នោះ​ចេញ​ ឬ​ទុក​ក្នុង​ទូ​ផ្ទះ​បាយ​ដោយ​ឡែក ដើម្បី​បំបាត់​ទម្លាប់​បន្ថែម​អំបិល​ក្នុង​អាហារ​យើង​ញ៉ាំ​។

អត្ថបទពាក់ព័ន្ធ៖

៣. មើល​ស្លាក​កម្រិត​សូដ្យូម​​លើ​ផលិត​ផល​អាហារ

ករណី​មួយ​​ចំនួន ដែល​យើងពុំ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ចម្អិន​អាហារ​ខ្លួន​ឯង និង​ត្រូវ​ញ៉ាំ​ផលិត​ផល​អាហារ​ស្រាប់​ៗ គ្នា​យើង​​ក៏​នៅ​តែ​អាច​មាន​វិធី​​បញ្ជៀស​របប​អាហារ​​មិន​ឱ្យ​មាន​ជាតិ​ប្រៃ​ នោះ​គឺ​ការ​ចេះ​សង្កេត​មើល​ស្លាក​កម្រិត​សូដ្យូម​លើ​ប្រអប់​ ឬ​កញ្ចប់​អាហារ។ ដូច​នេះ​ យើង​​អាច​ថ្លឹង​ថ្លែង រើស​របប​អាហារមួយ​ពេល ឬ​ពីរ​ពេល ដោយ​មិន​គួរ​លើស​ពី​កម្រិត​ដូច​បាន​បង្ហាញ​ខាង​លើ។

អត្ថបទពាក់ព័ន្ធ៖

៤. បន្ថយ​​គ្រឿង​បន្ថែម​រសជាតិ​ប្រៃដែល​មិន​ចាំ​បាច់​

គ្រឿង​ទាំង​នោះ​សម្តៅ​ទៅ​លើ ទឹក​ស៊ីអីវ ដុំ​ម្សៅ​ស៊ុប ឬ​គ្រឿង​​ទឹក​ជ្រលក់​បន្ថែម​រស​ជាតិ​​សំបូរ​ជាតិ​ប្រៃណា​​ដែល​យើង​គិត​ថា​ពុំ​ចាំ​បាច់​ ហើយ​អាច​កាត់​បន្ថយ​បាន​​សម្រាប់​សុខ​ភាព​។ បន្ថែម​ពី​នោះ ការ​​បន្ថយ​ការ​ញ៉ាំ​អាហារ​​នៅ​ខាង​ក្រៅ មក​​ចម្អិន​អាហារ​​ដោយ​វិធី​បន្ថយ​ជាតិ​អំបិល​(សូដ្យូម)​ដោយ​ខ្លួន​ឯង ក៏​ជា​កត្តា​ចូល​រួម​ចំណែក​បន្ថយ​ពី​ហានិភ័យ​ខាង​លើ​នោះ​ផង​ដែរ៕ ​

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.heartfoundation.org.nz/about-us/news/blogs/salt-in-everyday-foods

https://health.usnews.com/health-news/blogs/eat-run/articles/2016-03-01/how-to-reduce-salt-in-your-diet-and-still-enjoy-flavorful-food

កំណែ​ប្រែបច្ចុប្បន្ន

22/06/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម