គ្នាយើងភាគច្រើន សុទ្ធតែដឹងច្បាស់ អាហារពេលព្រឹក គឺល្អខ្លាំងចំពោះសុខភាព ប៉ុន្តែគ្នាយើងមួយចំនួននៅតែមិនញ៉ាំដដែល ទាំងដឹងថាវាប៉ះពាល់សុខភាពក៏ដោយ ខណៈគ្នាយើងខ្លះថា មិនមែនលេសទេ គឺមិនចង់ញ៉ាំតែម្តង។ បើអ៊ីចឹង គ្នាយើងត្រូវដឹងថា លេសមួយចំនួនជាសត្រូវជាមួយអាហារពេលព្រឹក យើងត្រូវស្គាល់ហើយចៀសវាឲ្យបាន។
១- លេស និងឧបសគ្គរារាំងទម្លាប់ញ៉ាំអាហារពេលព្រឹក
លេសយើងនឹងលើកឡើងពេលនេះ សំខាន់បំផុតមានចំនួន ៤ ក្នុងនោះមានដូចជា៖
– មិនមានពេលគ្រប់គ្រាន់
– ព្រឹកពេកមិនសូវឃ្លាន
– ញ៉ាំអាហារព្រឹករួចកាន់តែធ្វើឲ្យឃ្លានគ្រប់ពេល
– មិនចូលចិត្តអាហារព្រឹក
លេសខាងលើ ត្រូវបានគ្នាយើងជាច្រើនប្រើប្រាស់ដើម្បីគេចវេសពីការញ៉ាំអាហារព្រឹក ទាំងខ្លួនយើងដឹងច្បាស់ថា វាមិនមែនជាទម្លាប់ល្អសម្រាប់សុខភាពនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
- អត់ញ៉ាំអាហារព្រឹក អាចស្លាប់ដោយសារជំងឺបេះដូង
- អាហារព្រឹកល្អបំផុតចំពោះសុខភាព ប៉ុន្តែមនុស្សតិចណាស់ដឹង
- ឧស្សាហ៍ញ៉ាំអាហារទាំងនេះ ដូចបង្កើនហានិភ័យកើតជំងឺមហារីកក្រពះ-ពោះវៀន
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
- កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ
២- តិចនិកជួយឲ្យយើងសម្រេចចិត្តញ៉ាំអាហារព្រឹក
បើសិនជាគ្នាយើង ប្រើប្រាស់លេសខាងលើដើម្បីរារាំងអាហារព្រឹករបស់ខ្លួន ឬចង់ញ៉ាំប៉ុន្តែមិនដឹងគួរធ្វើបែបណាដើម្បីញ៉ាំអាហារព្រឹកឲ្យទៀងទាត់ គួរសាកល្បងវិធីសាស្ត្រខាងក្រោម៖
បង្កើតពេលវេលាសម្រាប់រៀបចំអាហារព្រឹក តាមរយៈការបង្កើនផែនការប្រចាំថ្ងៃ។ គួរពិចារណា រៀបចំអាហារមួយចំនួននៅពេលយប់ សម្រាប់ទុកញ៉ាំពេលព្រឹក។ អាចត្រៀមអាហារ និងគ្រឿងផ្សំជាមុន ដើម្បីព្រឹកឡើងអាចចម្អិនវាឆាប់រហ័ស ឬអាហារញ៉ាំអាហារព្រឹកជាប្រភេទ Cereal ដោយគ្រាន់តែប្រើមីក្រូវ៉េវមកកម្តៅជាការស្រេច ឬអាចគ្រាន់តែញ៉ាំពងចៀន ក៏ទទួលបានវីតាមីន និងប្រូតេអ៊ីគ្រប់គ្រាន់សម្រាប់រាងកាយយើងដែរ។
បើគ្នាយើងមិនទម្លាប់ញ៉ាំអាហារព្រឹក គ្នាយើងច្បាស់ជាគ្មានអារម្មណ៍ឃ្លាននៅពេលព្រឹកដូចគ្នា។ ប៉ុន្តែបើគិតអាណិតរាងកាយរបស់យើង ក្នុងការហ្វឹកហាត់ និងការចាប់ផ្តើមសកម្មភាពផ្សេងៗនៅពេលព្រឹក យើងគួរតែញ៉ាំអីបន្តិចបន្តួចជាមុន។ នៅពេលយើងអនុវត្តទម្លាប់នេះជាប្រចាំ យើងនឹងសង្កេតឃើញថា ទម្លាប់ញ៉ាំអាហារព្រឹក នឹងកើតមាន ក៏ជាហេតុផលជួយយើងមិនចេញពីផ្ទះទាំងមិនញ៉ាំអាហារព្រឹកនោះដែរ។
ការសិក្សាមួយចំនួន លើកឡើងថា ញ៉ាំអាហារព្រឹក ស្មើទៅនឹងចាប់ផ្តើមសកម្មភាពរាងកាយប្រចាំថ្ងៃ ពិសេសដំណើរការធ្វើមេតាបូលីសក្នុងរាងកាយយើង ឬនិយាយបានថា ជាការដុតអាហារបំប្លែងជាថាមពលមកប្រើប្រាស។ នៅពេលរត់ហាត់ប្រាណ នឹងធ្វើឲ្យមេតាបូលីសកាន់តែសកម្មខ្លាំង ជាហេតុនាំឲ្យយើងឃ្លានកាន់តែខ្លាំងដូចគ្នា ប៉ុន្តែក៏អាចជួយយើងដុតកាឡូរីបានយ៉ាងល្អសម្រាប់រាងកាយផងដែរ។ មានន័យថា នៅពេលយើងកាន់តែមានទម្លាប់ញ៉ាំអាហារព្រឹក យើងកាន់តែអាចរក្សាទម្ងន់បានយ៉ាងល្អ តាមរយៈការដុតកាឡូរីបំប្លែងជាថាមពលប្រើប្រាស់ប្រចាំថ្ងៃ។
៣- ហេតុផលត្រូវតែញ៉ាំអាហារព្រឹក
ដើម្បីជួយគ្នាយើងកាន់តែចង់ញ៉ាំអាហារព្រឹកឲ្យបានទៀងទាត់ ខាងក្រោមនេះ ជាគុណប្រយោជន៍សំខាន់ខ្លះៗពីអាហារព្រឹក៖
– ទទួលបានថាមពលខ្លាំងក្លាពេញមួយថ្ងៃ
– ជួយជំរុញការផ្ចង់អារម្មណ៍ទាំងការងារ និងការសិក្សា
– សុខភាពល្អជាងមុន
– ជួយរក្សាទម្ងន់ឲ្យបានត្រឹមត្រូវ។
[embed-health-tool-bmr]