backup og meta

លេសទាំងនេះ ជាសត្រូវនាំឲ្យយើងខកខានអាហារពេលព្រឹក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 25, 2020

    លេសទាំងនេះ ជាសត្រូវនាំឲ្យយើងខកខានអាហារពេលព្រឹក

    គ្នាយើងភាគច្រើន សុទ្ធតែដឹងច្បាស់ អាហារពេលព្រឹក គឺល្អខ្លាំងចំពោះសុខភាព ប៉ុន្តែគ្នា​យើង​មួយចំនួននៅតែមិនញ៉ាំដដែល ទាំងដឹងថាវាប៉ះពាល់សុខភាពក៏ដោយ ខណៈគ្នាយើងខ្លះថា មិនមែនលេសទេ គឺមិនចង់ញ៉ាំតែម្តង។ បើអ៊ីចឹង គ្នាយើងត្រូវដឹងថា លេសមួយចំនួនជាសត្រូវជាមួយអាហារពេលព្រឹក យើងត្រូវស្គាល់ហើយចៀសវាឲ្យបាន។

    ១- លេស និងឧបសគ្គរារាំងទម្លាប់ញ៉ាំអាហារពេលព្រឹក

    លេសយើងនឹងលើកឡើងពេលនេះ សំខាន់បំផុតមានចំនួន ៤ ក្នុងនោះមានដូចជា៖

    – មិនមានពេលគ្រប់គ្រាន់

    – ព្រឹកពេកមិនសូវឃ្លាន

    – ញ៉ាំអាហារព្រឹករួចកាន់តែធ្វើឲ្យឃ្លានគ្រប់ពេល

    – មិនចូលចិត្តអាហារព្រឹក

    ២- តិចនិកជួយឲ្យយើងសម្រេចចិត្តញ៉ាំអាហារព្រឹក

    បើសិនជាគ្នាយើង ប្រើប្រាស់លេសខាងលើដើម្បីរារាំងអាហារព្រឹករបស់ខ្លួន ឬចង់ញ៉ាំប៉ុន្តែមិនដឹងគួរធ្វើបែបណាដើម្បីញ៉ាំអាហារព្រឹកឲ្យទៀងទាត់ គួរសាកល្បងវិធីសាស្ត្រខាងក្រោម៖

    បង្កើតពេលវេលាសម្រាប់រៀបចំអាហារព្រឹក តាមរយៈការបង្កើនផែនការប្រចាំថ្ងៃ។ គួរពិចារណា រៀបចំអាហារមួយចំនួននៅពេលយប់ សម្រាប់ទុកញ៉ាំពេលព្រឹក។ អាចត្រៀមអាហារ និងគ្រឿងផ្សំជាមុន ដើម្បីព្រឹកឡើងអាចចម្អិនវាឆាប់រហ័ស ឬអាហារញ៉ាំអាហារព្រឹកជាប្រភេទ Cereal ដោយគ្រាន់តែប្រើមីក្រូវ៉េវមកកម្តៅជាការស្រេច ឬអាចគ្រាន់តែញ៉ាំពងចៀន ក៏ទទួលបានវីតាមីន និងប្រូតេអ៊ីគ្រប់គ្រាន់សម្រាប់រាងកាយយើងដែរ។

    បើគ្នាយើងមិនទម្លាប់ញ៉ាំអាហារព្រឹក គ្នាយើងច្បាស់ជាគ្មានអារម្មណ៍ឃ្លាននៅពេលព្រឹកដូចគ្នា។ ប៉ុន្តែបើគិតអាណិតរាងកាយរបស់យើង ក្នុងការហ្វឹកហាត់ និងការចាប់ផ្តើមសកម្មភាពផ្សេងៗនៅពេលព្រឹក យើងគួរតែញ៉ាំអីបន្តិចបន្តួចជាមុន។ នៅពេលយើងអនុវត្តទម្លាប់នេះជាប្រចាំ យើងនឹងសង្កេតឃើញថា ទម្លាប់ញ៉ាំអាហារព្រឹក នឹងកើតមាន ក៏ជាហេតុផលជួយយើងមិនចេញពីផ្ទះទាំងមិនញ៉ាំអាហារព្រឹកនោះដែរ។

    ការសិក្សាមួយចំនួន លើកឡើងថា ញ៉ាំអាហារព្រឹក ស្មើទៅនឹងចាប់ផ្តើមសកម្មភាពរាងកាយប្រចាំថ្ងៃ ពិសេសដំណើរការធ្វើមេតាបូលីសក្នុងរាងកាយយើង ឬនិយាយបានថា ជាការដុតអាហារបំប្លែងជាថាមពលមកប្រើប្រាស។ នៅពេលរត់ហាត់ប្រាណ នឹងធ្វើឲ្យមេតាបូលីសកាន់តែសកម្មខ្លាំង ជាហេតុនាំឲ្យយើងឃ្លានកាន់តែខ្លាំងដូចគ្នា ប៉ុន្តែក៏អាចជួយយើងដុតកាឡូរីបានយ៉ាងល្អសម្រាប់រាងកាយផងដែរ។ មានន័យថា នៅពេលយើងកាន់តែមានទម្លាប់ញ៉ាំអាហារព្រឹក យើងកាន់តែអាចរក្សាទម្ងន់បានយ៉ាងល្អ តាមរយៈការដុតកាឡូរីបំប្លែងជាថាមពលប្រើប្រាស់ប្រចាំថ្ងៃ។

    ៣- ហេតុផលត្រូវតែញ៉ាំអាហារព្រឹក

    ដើម្បីជួយគ្នាយើងកាន់តែចង់ញ៉ាំអាហារព្រឹកឲ្យបានទៀងទាត់ ខាងក្រោមនេះ ជាគុណប្រយោជន៍សំខាន់ខ្លះៗពីអាហារព្រឹក៖

    – ទទួលបានថាមពលខ្លាំងក្លាពេញមួយថ្ងៃ

    – ជួយជំរុញការផ្ចង់អារម្មណ៍ទាំងការងារ និងការសិក្សា

    – សុខភាពល្អជាងមុន

    – ជួយរក្សាទម្ងន់ឲ្យបានត្រឹមត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម