backup og meta

អាហារទាំងនេះល្អចំពោះសុខភាព តែបើញ៉ាំច្រើន​ពេកធ្វើឲ្យមានបញ្ហាទៅវិញ (វីដេអូ)

អាហារទាំងនេះល្អចំពោះសុខភាព តែបើញ៉ាំច្រើន​ពេកធ្វើឲ្យមានបញ្ហាទៅវិញ (វីដេអូ)

អាហារ​មួយ​ចំនួន​​ដែល​ល្អ​សម្រាប់​សុខភាព ដោយ​សារ​សម្បូរសារធាតុ​ចិញ្ចឹម​ និង​ជាតិ​រ៉ែ​ផ្សេង​ៗ​សម្រាប់​​ការ​ពារ និង​ចិញ្ចឹម​រាង​កាយ​ ហើយអាហារប្រភេទនេះ​គួរមាន​ក្នុង​របបអាហារយើង​។ ប៉ុន្តែ យើង​ក៏​គួរ​ស្វែង​យល់​ពី អាហារ​​ល្អ​ៗ​មួយ​ចំនួន​នោះ នឹង​បង្ក​ជា​បញ្ហា​ផង​ដែរ បើ​សិន​ជា​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក​។

១. ការ៉ុត

មើម​ការ៉ុត សំបូរ​ដោយ​សមាស​ធាតុ Beta-Carotene ជា​សមាស​ធាតុ​ព័ណ៌​ទឹក​ក្រូច​ ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​វីតាមីន A។ តែ​យ៉ាង​ណា ការ៉ុតនឹង​បង្ក​ជា​បញ្ហា​ឱ្យ​ស្បែក​អ្នក​​​ឡើងព័ណ៌​លឿង ប្រសិន​បើ​សមាស​ធាតុ Beta-Carotene នេះ​ច្រើន​ពេក​​ក្នុង​​រាង​កាយ​។

២. ផ្លែ​ប៊ើរ​

ផ្លែ​ប៊ើរ ឬ​ Avocado មាន​សារធាតុ​​កាក​សរសៃ​ (Fiber) ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន ដែល​ល្អ​ចំពោះ​សុខភាព​។ បន្ថែម​ពី​នោះ​វា​ក៏​មាន​​អាស៊ីដ​ខ្លាញ់​ល្អ Monounsaturated ជួយ​​រក្សា​ និង​ទ្រទ្រង់​កោសិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ។ យ៉ាង​ណា​មិញ ក្នុង​ផ្លែ​ប៊ើរ​មួយ មាន​ប្រមាណ​ ២៤០​​​កាល់ឡូរី ដែល​ប្រហែល​ នឹង​១០ -២០​% នៃ​ចំនួន​កាល់ឡូរី ដែល​រាង​កាយ​​គួរ​ទទួល​បានក្នុង១​ថ្ងៃ ដូច​នេះ ការ​ទទួល​ទាន​ផ្លែ​ប៊ើរ​ច្រើន នឹង​បង្ក​បញ្ហា​​ផង​ដែរ គឺ​​ការ​ស្ទះ​សរសៃ​ឈាម​ក្រហម ដោយ​សារ​សារធាតុ​កាល់ឡូរី​នេះ​។

៣. សារាយ​សមុទ្រ

ពពួក​សារាយ សមុទ្រ ជា​​ផលិត​ផល​ធម្មជាតិ​មួយ​ដ៏​ល្អ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន B12 ល្អ​សម្រាប់​អ្នក​មិន​តម​សាច់។ បន្ថែម​ពី​នោះ​សារាយសមុទ្រ​ក៏​មាន ជាតិ​អ៊ីយ៉ូដ​ និង​សារធាតុ​​សរសៃ​ (Fiber) ជំនួយ​ដល់​រាង​កាយ​។ ប៉ុន្តែ គួរ​ដឹង​ថា កម្រិត​ជាតិ​អ៊ីយ៉ូដ​ច្រើន​ក្នុង​រាង​កាយ​ នឹង​ធ្វើ​ឱ្យ​ក្រពេញ​ទីរ៉ូអ៊ីត​ (ក្រពេញ​ស្ថិត​នៅ​ក) មាន​បញ្ហា ធ្វើ​ឱ្យ​កើន​ទម្ងន់​ ហើយ​ពិសេស​ជាង​នេះ​ទៀត សារាយ​សមុទ្រ​ក៏​សំបូរ​ជាតិ​ដែក​ច្រើន នឹង​បង្ក​ជា​បញ្ហា​រលាក​ស្បែក និង​​បញ្ហា​ថ្លើម។

៤. ផលិត​ផល​ពី​សណ្តែក​សៀង

ទឹក​សណ្តែក តៅ​ហ៊ូ ពពុះ​សណ្តែក សុទ្ធ​សឹង​ផ្សំធ្វើ​ពី​សណ្តែក​សៀង​ ដែល​​​សំបូរ​វីតាមីន​ B កាក​សរសៃ​ (Fiber) ម៉ាញ៉េស្យូម និង​ប្រូតេអ៊ីន​ទៅ​ដល់​រាង​កាយ។ ប៉ុន្តែ​គួរ​គប្បី​​ដឹង​ថា សារធាតុ​នៅ​ក្នុង​សណ្តែក​សៀង​ទាំង​នោះ អាច​បង្អាក់​ប្រសិទ្ធភាព ថ្នាំពេទ្យមួយចំនួននៅពេលយើងប្រើថ្នាំទាំងនោះដើម្បីព្យាបាលជំងឺ នេះគឺដោយសារ តែមានប្រតិកម្មទៅរំខានដល់អ័រម៉ូនមួយចំនួន​ក្នុង​រាង​កាយ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/05/2022

អត្ថបទ​ដោយ ចាន់ វុត្ថា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ចាន់ វុត្ថា


អត្ថបទពាក់ព័ន្ធ

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

បន្លែផ្លែឈើ និង​វីតាមីនទាំងនេះ សុទ្ធតែ​ល្អចំពោះ​សុខ​ភាព​ស្បែក


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ចាន់ វុត្ថា · កែ May 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម