backup og meta

អាហារ​ទាំង​៤​​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្អ​សម្រាប់​អ្នកទើបជាពីជំងឺគ្រុនឈាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 21, 2021

    អាហារ​ទាំង​៤​​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្អ​សម្រាប់​អ្នកទើបជាពីជំងឺគ្រុនឈាម

    ​ប្រសិនបើ​យើង​មិន​ញ៉ាំ​អាហារ​ត្រឹមត្រូវ​​ នៅ​អំឡុង​ពេល​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ទេ​នោះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​រយៈពេល​វែង​។ ពិត​ណាស់​ រដូវ​ភ្លៀង​​​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ ដូចជា​ជំងឺ​គ្រុន​ឈាម​ដែល​បង្ក​​ឡើង​ដោយ​​សត្វ​មូស​ ហើយ​អ្នក​ដែល​កើត​ជំងឺ​គ្រុន​ឈាម​​​​ប្រឈម​នឹង​ការ​ឈឺ​ក្រពះ គ្រុន​ក្ដៅ​ខ្លាំង​ និង​រាងកាយ​ចុះ​ខ្សោយ​។

    នៅ​ក្នុង​ករណី​ខ្លះ វា​អាច​ត្រូវការ​រយៈពេល​យូរ​ក្នុង​ការ​ជា​សះ​ស្បើយ​។ យ៉ាង​ណា​មិញ ដើម្បី​​​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​​​ គ្នា​យើង​​គប្បី​បញ្ចូល​អាហារ​​​ជាក់លាក់​ទាំង​នេះ​។

    ​​​​​​​​១. ទឹក​ដូង​

    ទឹក​ដូង​ជា​ប្រភព​ថាមពល​នៃ​សារធាតុ​រ៉ែ និង​អំបិល​សំខាន់​ៗ។ វា​ជួយ​រក្សា​​កម្រិត​​អេឡិចត្រូលីត​នៃ​រាងកាយ​ ដោយ​មិន​ធ្វើ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​ឡើយ​។ មួយ​វិញ​ទៀត វា​ក៏​ជួយ​ឲ្យ​រាងកាយ​របស់​យើង​មាន​ថាមពល​ និង​កាត់បន្ថយ​ភាព​ទន់ខ្សោយ​។ ដូច្នេះ​ហើយ​ យើង​គប្បី​​ញ៉ាំ​ទឹក​ដូង​​ចំនួន​២​កែវ​ជា​រៀង​រាល់​ថ្ងៃ ក្រោយ​​​ពេល​ជា​សះស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ ទើប​ជា​ការ​ប្រសើរ​។

    ២. ​ទឹក​​ផ្លែឈើ​

    សារធាតុ​រាវ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រុន​ឈាម​ ពីព្រោះ​វា​អាច​​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​បាន​យ៉ាង​ឆាប់​រហ័ស​ និង​ជួយ​បំបាត់​ភាព​​ទ្រុឌទ្រោម​។ ទឹក​ផ្លែ​ឈើ​ដូចជា​ទឹក​ក្រូច​ជា​ប្រភព​នៃ​វីតាមីន​ដ៏​ល្អ​បំផុត​ ជា​ពិសេស​វីតាមីន​C​ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ៣. តែ​រុក្ខជាតិ​​

    ​ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​អាច​ជ្រើសរើស​ប្រភេទ​​តែ​ផ្សេង​ៗ​ ដែល​មាន​ដូចជា​ខ្ញី ឈើ​អែម​​។  ​ប្រភេទ​តែ​រុក្ខជាតិ​អាច​ជួយ​ឲ្យ​រាងកាយ​ និង​ចិត្ត​របស់​យើង​បាន​ធូរស្រាល។ ជាង​នេះ​ទៅ​ទៀត វា​ក៏​អាច​ជួយ​​ជំរុញ​ការ​គេង​ដើម្បី​ឲ្យ​រាងកាយ​សម្រាក​បាន​ច្រើន​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​។

    ជំងឺគ្រុនឈាម២

    ៤. បបរ​

    ​​​ពិត​ណាស់ រាងកាយ​របស់​យើង​ក៏​ត្រូវការ​កាបូអ៊ីដ្រាត​ ដើម្បី​​​​​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​ ហើយ​បបរ​​ងាយ​ស្រួល​ក្នុង​ការ​រំលាយ​ ដោយ​មិន​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​​ថែម​ទៀត​ផង​។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​យើង​​អាលែកហ្ស៊ី​នឹង​​សារធាតុ​​ឡាក់តូស​ក៏​យើង​នៅ​តែ​អាច​ញ៉ាំ​បបរ​បាន​យ៉ាង​ឆ្ងាញ់​ដដែល​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម