backup og meta

ឈឺបំពង់កគួរដឹងវិធីទាំងនេះអាចជួយឲ្យឆាប់ធូរស្បើយ

ឈឺបំពង់កគួរដឹងវិធីទាំងនេះអាចជួយឲ្យឆាប់ធូរស្បើយ

ការឈឺបំពង់ក អាចបង្កការលំបាកដល់ការរស់នៅរបស់យើង សូម្បីការនិយាយ ការញ៉ាំអាហារ និងការញ៉ាំទឹកជាដើម បើធ្ងន់ធ្ងរសូម្បីតែការដង្ហើមក៏ធ្វើឲ្យមិនស្រណុកនោះដែរ។

ការឈឺក អាចបង្កឡើងដោយមូលហេតុសំខាន់ៗ ដូចជា ការនិយាយ ឬស្រែកខ្លាំងៗ ការរលាកបំពង់កដោយការឆ្លងមេរោគ រលាកផ្លូវដង្ហើម និង ករណីខ្លះអាចបណ្ដាលមកពីការរលាកក្រពេញទីរ៉ូអ៊ីតផងដែរ។ ខាងក្រោមគឺជារិធីសាស្ដ្រងាយៗ រួមចំណែកជួយ​សម្រួល​អាការៈ​ឈឺបំពង់​ក។​

ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

១.ញ៉ាំទឹកឲ្យបានច្រើន

ប្រសិនបើចង់ឲ្យឆាប់ជាសះស្បើយពីការឈឺក ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះជាតិទឹកអាចជួយរក្សាសីតុណ្ហភាព ផ្ដល់សំណើមដល់បំពង់ក ថែមទាំងកម្ចាត់ពពួកបាក់តេរីដែលបង្កការរលាកនោះផងដែរ។ ម្យ៉ាងទៀតការរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេលដែលយើងកំពុងឈឺគឺជារឿងចំបាច់បំផុត។

២.ខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬទឹកអំបិល

បន្ទាប់ពីការញ៉ាំទឹកឲ្យគ្រប់គ្រាន ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬ ទឹកអំបិលនោះក៏រួមចំណែកជួយឲ្យឆាប់ជាសះស្បើយពីការឈឺកបានដែរ។ យើងអាចអនុវត្ដវីធីនេះឲ្យបាន ២ដងក្នុងមួយថ្ងៃ ព្រឹកនិង ល្ងាច។ ប៉ុន្ដែសម្រាប់ក្មេង ក្រោម១០ឆ្នាំ មិនគួរសាកល្បងវិធីនេះបានឡើយ។

៣.ញ៉ាំអាហារទន់ៗ គ្មានជាតិកាត់

គួរជ្រើសរើសអាហារញ៉ាំឲ្យបានត្រឹមត្រូវ ពិសេសពពួកអាហារដែលមានលក្ខណៈទន់ៗ ស្រួលរំលាយ ដូចជាផ្លែចេក ល្ហុងទុំ តាសក់ផ្អែម ឪឡឹក នំប៉័ង បាយជ្រាយ ឬបបរជាដើម។ ជៀសវាង ពពួកអាហារហឹរ អាហារកក ភេសជ្ជៈផ្អែមៗ ពពួកជាតិកាហ្វេអ៊ីន និង ពិសេសកុំជក់បារីតែម្ដងប្រសិនជាចង់ឲ្យឆាប់បាត់ឈឺក។

ឪឡឹក

អត្ថបទគួរអាន៖

តើអាការៈឈឺក បង្ហាញរោគសញ្ញាបែបណា?

អាការៈឈឺកអាចបង្ហាញរោគសញ្ញាផ្សេងៗអាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង ប៉ុន្ដែអាការៈអ្នកឈឺកភាគច្រើន អាចបង្ហាញរោគសញ្ញាដូចខាងក្រោម៖

  • ឈឺនៅបំពង់ក ឬមានហើមតិចៗ
  • ពិបាកលេបអាហារ
  • ស្ងួតបំពង់ក ឬមានអារម្មណ៍រមាស់នៅក្នុងបំពង់ក
  • មានឡើងក្រហមនៅគល់អណ្ដាត
  • មាត់មានក្លិនមិនល្អ
  • មានក្អកបន្ដិចៗ
  • ហើមក្រពេញទីរ៉ូអ៊ីត
  • ក្ដៅខ្លួន ប្រសិនបើផ្ដាសាយ
  • ប្រែសំឡេង

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What to Do About a Sore Throat https://kidshealth.org/en/parents/sore-throat-sheet.html 

Eating When You Have a Sore Mouth or Throat https://www.breastcancer.org/managing-life/diet-nutrition/healthy-eating-during-treatment/eating-with-side-effects/sore-mouth

6 Sore Throat Remedies That Actually Work https://health.clevelandclinic.org/sore-throat-remedies-that-actually-work/

Sore throat https://www.mayoclinic.org/diseases-conditions/sore-throat/diagnosis-treatment/drc-20351640

Nutrition Tips for Managing Sore Mouth Throat, and Tongue https://www.lls.org/sites/default/files/National/USA/Pdf/PearlPoint/PearlPoint_Nutrition_Tips_for_Managing_Sore_Mouth__Throat__and_Tongue.pdf

កំណែ​ប្រែបច្ចុប្បន្ន

07/03/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

របបអាហារសម្រាប់អ្នកធ្វើការវេនយប់គួរញ៉ាំដើម្បីសុខភាព

របបអាហារសំខាន់ៗទាំងនេះរួមចំណែក ជួយកាត់បន្ថយស្រ្ដេស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 07, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម