របស់ផ្អែមៗ មិនថានំចំណី ឬភេសជ្ជៈមានជាតិស្ករ រួមទាំងពពួកនំប៉័ងគ្រប់ប្រភេទ ពិសេសនំប៉័ងស (ស្នូលនំប៉័ងផ្នែកពណ៌ស) អាចបង្កឱ្យអ្នកចូលចិត្តញ៉ាំ ឬទម្លាប់ញ៉ាំ កើតរោគគេងមិនលក់ អស់កម្លាំង និងឃ្លានចង់ញ៉ាំអាហារមិនដឹងពេល។
របស់ផ្អែមៗ មិនថានំចំណី ឬភេសជ្ជៈមានជាតិស្ករ រួមទាំងពពួកនំប៉័ងគ្រប់ប្រភេទ ពិសេសនំប៉័ងស (ស្នូលនំប៉័ងផ្នែកពណ៌ស) អាចបង្កឱ្យអ្នកចូលចិត្តញ៉ាំ ឬទម្លាប់ញ៉ាំ កើតរោគគេងមិនលក់ អស់កម្លាំង និងឃ្លានចង់ញ៉ាំអាហារមិនដឹងពេល។

តាមលទ្ធផលសិក្សាទៅលើមនុស្សប្រមាណជាង ៥ ម៉ឺននាក់ បានឱ្យដឹងថា ការញ៉ាំរបស់ជាតិស្ករច្រើន បានធ្វើឱ្យជាតិស្ករក្នុងឈាមប្រែប្រួល ជាហេតុធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូន Adrenaline និង Cortisol ទៅភ្ញោចប្រព័ន្ធសរសៃប្រសាទ ដែលបង្អាក់រាងកាយ គេងមិនបានគ្រប់គ្រាន់ ហើយរឿងនេះក៏កើតឡើងផងដែរ សម្រាប់ការញ៉ាំនំប៉័ង ពិសេសនំប៉័ងស។ បន្ថែមពីនេះ ការគេងមិនបានលក់ស្កប់ស្កល់ ធ្វើឱ្យរាងកាយអស់កម្លាំង ហេវហត់ និងមានចំណង់ចង់ញ៉ាំចំណីអាហារច្រើន ដែលបង្កជាផលវិបាកផ្សេងៗ។
បើតាមលោកវេជ្ជបណ្ឌិត James Gangwisch អ្នកដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា៖ “ការចៀសវាងចំណីអាហារសម្បូរជាតិផ្អែម ជារឿងល្អបំផុត ចៀសរោគគេងពុំលក់ ព្រោះថា ក្នុងរាងកាយនឹងរងប្រតិកម្មដោយសារបម្រែបម្រួលអ័រម៉ូនច្រើន នៅពេលញាំប្រភេទអាហារទាំងនោះ”។
ដោយឡែក លោកវេជ្ជបណ្ឌិតអាមេរិកខាងលើ បានណែនាំថា ជំនួសឱ្យចំណីជាតិស្ករ គួរញ៉ាំអាហារដែលសម្បូរជាតិសរសៃ (Fiber) និងបន្លែ ផ្លែឈើជំនួសវិញ ដើម្បីជួយក្នុងការគេងលង់លក់ស្កប់ស្កល់។

សម្រាប់ការសិក្សាស្រាវជ្រាវករណីខាងលើ បានធ្វើឡើងដោយក្រុមការងារ នៃសាកលវិទ្យាល័យ Columbia នៅក្រុងញ៉ូវយក សហរដ្ឋអាមេរិក៕
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-7811629/Sugar-white-bread-tied-older-womens-insomnia.html
Could eating white bread every day ruin your sleep?
https://library.fabresearch.org/viewItem.php?id=13981
No bread in bed: Study suggests refined carbs can trigger insomnia
https://studyfinds.org/no-bread-in-bed-study-suggests-too-much-refined-carbs-can-trigger-insomnia/
កំណែប្រែបច្ចុប្បន្ន
07/02/2025
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ ដេត ធន្នី
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
ដេត ធន្នី