backup og meta

ផឹកកាហ្វេហើយមានធុំក្លិនមាត់ វិធីនេះអាចជួយបំបាត់​​បាន​

ផឹកកាហ្វេហើយមានធុំក្លិនមាត់ វិធីនេះអាចជួយបំបាត់​​បាន​

សព្វ​ថ្ងៃ​នេះ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ដ​ទទួលទានកាហ្វេ​ជា​រៀង​រាល់​ថ្ងៃ។ កាហ្វេ​ជួយ​យើងឲ្យ​បាត់​ងងុយ​គេង និង​ផ្ដល់​ថាម​ពល​សម្រាប់​ជួយ​យើង​សម្រេច​ការងារ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែគ្នា​យើង​​ធ្លាប់​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ​ថា ខ្យល់​ដង្ហើម​របស់យើង​​ចាប់​ផ្ដើម​មាន​ក្លិន​មិន​ល្អ បន្ទាប់​ពី​ផឹក​កាហ្វេ​រួច?

១-ហេតុអ្វីបានជាកាហ្វេធ្វើឲ្យយើងមានក្លិនមាត់?

មិន​ថា​របស់​អ្វី​ឡើយ ក្រោយ​ពី​ចូល​ដល់​ក្នុង​មាត់​របស់​យើង វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​របស់​យើង​មាន​ធុំក្លិន។ អាហារ​ដែល​មាន​ក្លិន​កាន់​តែ​ខ្លាំង​មុន​ពេល​ដាក់​ចូល​មាត់ នោះ​វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​របស់យើង​​ធុំ​ក្លិន​កាន់​តែ​ខ្លាំង​ដូច​គ្នា។ កាហ្វេ​មាន​ផ្ទុក​ជាតិ​ស៊ុលហ្វួ​ខ្ពស់ ដែល​វា​គឺ​ជា​ភ្នាក់​ងារ​បង្ក​ឲ្យ​ក្លិន​មាត់​មិន​ល្អ។

ម្យ៉ាង​វិញ​ទៀត​ជាតិ​កាហ្វេ​អ៊ីន​នៅ​ក្នុង​កាហ្វេ វា​នឹង​ស្ងួត​នៅ​ក្នុង​មាត់។ ពេល​មាត់​មិន​បាន​ផលិត​ទឹក​មាត់​គ្រប់​គ្រាន់ មាត់​របស់​យើង​​នឹង​មាន​ធុំក្លិន​មិន​ល្អ ដោយ​សារ​តែ​ទឹក​មាត់​មិន​អាច​សម្លាប់​បាក់​តេរី​បាន។ បើ​គ្មាន​ទឹក​មាត់​ទេ​នោះ បាក់​តេរី​នឹង​ដុះ​រីក​លូត​លាស់​ក្នុង​មាត់​​​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ធុំក្លិន​មាត់។ កម្ទេច​អាហារ​តូច​ៗ​នៅ​សេស​សល់​ក្នុង​មាត់ ជា​ធម្មតា​ត្រូវ​បាន​សម្អាត​ដោយ​ទឹក​មាត់ ហើយ​វា​នឹង​ត្រូវ​បាន​បំបែក​ចោល នឹង​ធ្វើ​មាន​ក្លិន​លេច​ឡើង។

មូល​ហេតុ​ចុង​ក្រោយ​មួយ​ទៀត​ដែល​ធ្វើឲ្យ​​ការ​ទទួល​ទាន​កាហ្វេ​បណ្ដាល​ឲ្យ​ធុំ​ក្លិន​មាត់​នោះ​គឺ កាហ្វេ​មាន​ក្លិន​ខ្លាំង ដែល​ខ្លាំង​ជាង​រស់ជាតិ​របស់​វា​ទៅ​ទៀត។ ដូច​នេះ​ពេល​វា​ទៅ​ចូល​គ្នា​ជាមួយ​ក្លិន​ផ្សេង​ៗ​ទៀត​មាន​ក្នុង​មាត់យើង​​ស្រាប់នោះ​ វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​របស់​យើង​ស្អុយយ៉ាង​ខ្លាំង។ នៅ​មាន​សារធាតុ​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​ជា​ទឹក​ដោះ​គោ​ដាក់​ក្នុង​កាហ្វេ ក៏​មាន​ទាក់​ទង​ជាមួយ​ក្លិន​មាត់​របស់​យើងដូច​គ្នា។

ផឹលកាហ្វេ

២- វិធីផឹកកាហ្វេកុំឲ្យធុំក្លិនមាត់

យើង​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា វិធី​តែ​មួយគត់​គឺ​ដុស​ធ្មេញ​របស់​យើងបន្ទាប់​ពី​ផឹក​កាហ្វេ​រួច គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​កុំ​ឲ្យ​អ្នក​នៅ​ក្បែរ​ខ្លួន​យើង គេច​មុខ​ចេញ​ ពេល​​យើង​និយាយ​ទៅ​កាន់​ពួក​គាត់។ ក្រៅ​ពី​នេះ​យើង​ក៏​អាច​យក​ស្ករ​កៅ​ស៊ូ​មក​ទំពារ​បាន​ដូច​គ្នា។ យើង​​ក៏​អាច​ប្រើ​ប្រដាប់​ចាក់​ធ្មេញ ដែល​មាន​ក្លិន​ក្រអូប​ ឬ​ទំពារ​ផ្កា​គ្រៀម​មាន​ក្លិន​ក្រអូប ឬ​ដាក់​វា​លាយ​ក្នុង​កាហ្វេ​របស់​យើង​ផ្ទាល់​ក៏​បាន។

ប្រសិន​បើ​វិធី​ប្រើ​ឈើ​ចាក់​ធ្មេញ​មិន​បាន​លទ្ធ​ផល​ល្អ​ទេ​នោះ ប៉ុន្តែ​យើងមិន​អាច​រស់​នៅ​ដោយ​គ្មាន​កាហ្វេ​បាន យើង​​ត្រូវ​ទទួល​ទាន​វា​ក្នុង​បរិមាណសមរម្យ និង​សាក​ល្បង​ផឹក​អ្វី​ផ្សេង​ជាមួយ។ តែ​បៃតង​អាច​កំចាត់​ក្លិន​ស៊ុលហ្វួ បណ្ដាល​មក​ពី​បញ្ហា​ធ្មេញ​ពុក​បាន នេះ​បើ​យោង​តាម​អត្ថ​បទ​ស្រាវ​ជ្រាវ​របស់​អ្នក​ឯកទេស Oral Biology។ អ្នក​ស្រាវ​ជ្រាវ​បាន​ណែ​នាំ​ថា តែ​បៃតង​អាច​ជួយ​ជំរុញ​​ដល់​ការ​ផលិត​ទឹក​មាត់ ដែល​វា​ជួយ​ដល់​ការ​សម្អាត​ធ្មេញ​របស់យើង​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច (ឬ​បន្ទាប់​ពី​ផឹក​កាហ្វេ​មាន​ជាតិ​ស្ករ​រួច)។ ផឹក​ទឹក​បន្ទាប់​ពី​ផឹក​កាហ្វេ ក៏​អាច​សម្អាត​ជាតិ​កាហ្វេ​ក្នុង​មាត់​របស់​អ្នក​បាន​ដូច​គ្នា។

វិធី​ដែល​ងាយ​ស្រួល និង​រហ័ស​មួយ​ទៀត​​សម្រាប់​ជួយ​ឲ្យ​មាត់​របស់​យើង​​ផលិត​ទឹក​មាត់​បាន​កាន់​តែ​ច្រើន​​គឺ ញ៉ាំ​ផ្លែ​ប៉ោម ដែល​​វា​មាន​ជាតិ​អង់ហ្ស៊ីម​ជំរុ​ឲ្យ​ផលិត​ទឹក​មាត់។ ឬ​​សារធាតុ​ប្រឆាំង​ជាមួយ​ពពួក​បាក់​តេរី​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់ ដូច​ជា ផឹក​តែ​ខ្ញី ឬ​ញ៉ាំ​យ៉ាអ៊ួ ដែល​ពួក​វា​ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​ផ្ដល់​ថាម​ពល​បន្ថែម​ដើម្បី​សម្លាប់​បាក់​តេរី។

អត្ថបទពាក់ព័ន្ធ៖ 

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Does Coffee Cause Bad Breath? http://www.livescience.com/33818-coffee-bad-breath-llmmp.html. Accessed December 4, 2016.

Coffee breath: Would you like your coffee with or without the bad breath? http://www.abc.net.au/local/stories/2009/07/10/2622265.htm. Accessed December 4, 2016.

How to Avoid Getting Coffee Breath. http://drinks.seriouseats.com/2013/10/coffee-breath-how-to-avoid-and-fix-bad-breath-from-espresso.html. Accessed December 4, 2016.

Beat Your Smelly Coffee Breath! http://www.menshealth.com/health/beat-smelly-coffee-breath. Accessed December 4, 2016.

កំណែ​ប្រែបច្ចុប្បន្ន

27/08/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម