backup og meta

ចង់រក្សាទម្ងន់ខ្លួនឲ្យនៅថេរ កុំរំលងអាហារពេលព្រឹកឲ្យ​សោះ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    ចង់រក្សាទម្ងន់ខ្លួនឲ្យនៅថេរ កុំរំលងអាហារពេលព្រឹកឲ្យ​សោះ

    អាហារ​ពេល​ព្រឹក​ ជា​អាហារ​សំខាន់​ប្រចាំ​ថ្ងៃ​សម្រាប់​រាង​កាយយើង។ ទន្ទឹម​នឹង​នេះ អ្វី​ដែល​ពួក​យើង​ញ៉ាំ នៅ​ពេល​ព្រឹក​ ក៏​មាន​ឥទ្ធិពល​​ខ្លាំង​ទៅ​លើ​ សកម្មភាព​ប្រចាំ​ថ្ងៃ អារម្មណ៍​ និង​ការ​បញ្ចេញ​ថាម​ពល​សម្រាប់​ធ្វើ​ការ​ផង​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ក្រុម​ការងារ​​​ជំនាញ​​សិក្សា​ផ្នែក​ប្រព័ន្ធ​រំលាយ​​នៅ​សហរដ្ឋអាមេរិក។

    ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ធ្វើ​ឡើង​ដោយ​​ស្ថាប័ន​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​ Endocrine Society ជំនាញខាង​សិក្សា​លើ​ប្រព័ន្ធ​ក្រពេញ​បញ្ចេញ​ក្នុង ប្រព័ន្ធ​រំលាយ​អាហារ និង​អ័រម៉ូន បាន​​​​រក​ឃើញ​​ថា ​អាហារ​ពេល​ព្រឹក ជួយ​ដល់​សុខភាព​​​សឹង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាង​កាយ។

    ការ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ពិនិត្យ​មើល​អ្នក​ស្ម័គ្រ​ចិត្ត​១៦​នាក់ ទៅ​លើ​​រង្វាស់​​​មេតាប៉ូលីស(ដំណើរ​ប្រតិកម្ម​រំលាយ​អាហារ​ក្នុង​រាង​កាយ)​ របស់អ្នកទាំងនោះ នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ក្នុង​នោះ​មាន​ការ​តាម​ដាន​ពិនិត្យ​លើ​​​រយៈ​ពេល​ឃ្លាន កម្រិត​គ្លុយកូស​ក្នុង​ឈាម និង​ចំណង់​អាហារ​ក្រៅ​ពេល។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ជា​លទ្ធ​ផល​បាន​បង្ហាញ​ឱ្យ​​ឃើញ​ថា អ្នក​ញ៉ាំ​​អាហារ​ពេល​ព្រឹក​ក្នុង​បរិមាណ​ច្រើន​​ជាង​ធម្មតា មាន​​អត្រា​ចំណង់​​ឃ្លាន​អាហារ​ក្រៅ​ពេល​ទាប នាំ​ឱ្យ​ការ​ចង់​​ញ៉ាំ អាហារ​បន្ថែម ឬ​​ជាតិ​ស្ករ​មាន​​តិច​តួច​ ឬ​ស្ទើរ​តែ​​គ្មាន។ បន្ថែម​ពី​នោះ អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា នៅ​ពេល​ព្រឹក អ័រម៉ូន​​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ជាតិ​ស្ករ​​ទៅ​ជា​ថាម​ពល​ មាន​ភាព​សកម្ម​ច្រើន ដែល​ធ្វើ​​ឱ្យ​ការ​ដុត​កាល់ឡូរី​មាន​កម្រិត​ខ្ពស់ ជា​ដើម​​ហេតុ​ដែល​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​​ច្រើន មិន​សូវ​​ឃ្លាន​ចំណី​ក្រៅ។

    ផ្ទុយ​ទៅ​វិញ ភាព​សកម្ម​នោះ​បែរ​ជា​ថម​ថយ​​នៅ​ពេល​ល្ងាច ដែល​នាំ​ឱ្យ​អ្នក​ញ៉ាំ​អាហារ​ពេល​​ព្រឹក​បាន​តិច ឃ្លាន​ច្រើន​ដង និង​​​ញ៉ាំ​អាហារ​ល្ងាច​ច្រើន ស្រប​ពេល​ដែល​ភាព​សកម្ម​ នៃ​អ័រម៉ូន​​ជួយ​ដល់​ការ​រំលាយ​អាហារ​ថម​ថយ​នៅ​ពេល​ល្ងាច​។​

    អត្ថបទ​ពាក់​ព័ន្ធ៖

    ដោយ​ឡែក ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​នៅ​​សាកលវិទ្យាល័យ​ Yale សហរដ្ឋអាមេរិក ក៏​បាន​រក​ឃើញ​ លទ្ធផល​ដូច​​គ្នា​នេះ​ដែរ ដោយ​ថា ការ​ញ៉ាំ​អាហារ​នៅ​ពេល​ព្រឹក ដោយ​មាន​បន្ថែម​នូវ ផ្លែ​ឈើ ស៊ុត ទឹក​ដោះ​គោ​ជូរ មិន​ត្រឹម​តែ​​បាន​ថាម​ពល​​​​បន្ថែម ថែម​​ទាំង​​ជួយ​ឱ្យ​អារម្មណ៍​​ល្អ​ៗ​ស្រស់​ស្រាយ កើត​ឡើង​ផង​ដែរ។

    ចំពោះ​លទ្ធផល​ទាំង​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ការងារ​ស្រាវជ្រាវ បាន​លើក​ឡើង​ពី​គុណ​ប្រយោជន៍​នៃ​​អាហារ​ពេល​ព្រឹក ពុំ​គួរ​មើល​រំលង ព្រម​ទាំង​​ណែ​នាំ​​ជា​ពិសេស​ដល់​អ្នក​ចង់​រក្សា​ទម្ងន់ខ្លួន​ឱ្យ​នៅ​ថេរ ដោយ​​​កុំ​ឱ្យ​រំលង​​អាហារ​ពេល​ព្រឹក​៕​

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ​ ផ្ដល់​ប្រយោជន៍អីខ្លះ​រាងកាយ?
  • អត្ថប្រយោជន៍ និងចំណុចគួរប្រុងប្រយ័ត្នពេល​ញ៉ាំពងក្រួច
  • វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម