ឥឡូវនេះ ពីមួយថ្ងៃទៅមួយថ្ងៃអាកាសធាតុកាន់តែក្តៅទៅៗ ដែលធ្វើឲ្យយើងស្រេកភេសជ្ជៈត្រជាក់ៗ ដូចជា ទឹកត្រជាក់ ទឹកក្រូច។ល។ ក្នុងនោះដែរ មានមនុស្សមួយចំនួនចូលចិត្តផឹកស្រា ឬភេសជ្ជៈមានជាតិអាល់កុលពេលអាកាសធាតុក្តៅ ដោយមិនដឹងថា វាអាចប៉ះពាលដល់សុខភាពយ៉ាងមេ៉ចខ្លះ។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងច្បាស់ថា បញ្ហាសុខភាពសំខាន់ដែលបណ្តាលមកពីការផឹកភេសជ្ជៈមានជាតិអាល់កុលក្នុងអាកាសធាតុក្តៅនោះ គឺបញ្ហារលាកក្រពះ។ កាលណាមានបញ្ហារលាកក្រពះនេះហើយ ប្រសិនបើប្រយ័ត្ន ឬព្យាបាលទាន់ពេលទេ វាអាចបណ្តាលឲ្យប៉ះពាល់សុខភាពកាន់តែធ្ងន់ធ្ងរ។
ក្រៅពីនោះ នៅពេលដែលជាតិអាល់កុលនោះចូលខ្លួន វាអាចបណ្តាលឲ្យមានបញ្ហាដូចជា៖
– ប៉ះពាល់ដល់លំនឹងក្នុងខ្លួនពេលធ្វើដំណើរ
– ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍
– រីកសរសៃឈាមតូចៗនៅលើស្បែកដែលអាចមើលឃើញតាមមុខក្រហម។
លោកវេជ្ជបណ្ឌិត បានបន្ថែមឲ្យដឹងថា ហេតុដែលពេទ្យហាមមិនឲ្យផឹកស្រា ឬគ្រប់ភេសជ្ជៈដែលមានជាតិអាល់កុលនៅពេលអាកាសធាតុក្តៅនោះ ដោយសារតែ ភេសជ្ជៈទាំងនោះជាសារធាតុក្តៅស្រាប់ និងអាចបណ្តាលឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕