កាហ្វេគឺមានជាតិអាស៊ីដ ដូចនេះអាចប៉ះពាល់ដល់ក្រពះសម្រាប់អ្នកមានបញ្ហាដំបៅក្រពះ ឬបញ្ហាប្រព័ន្ធរំលាយអាហារទាក់ទងនឹងអាស៊ីដ។ ការសិក្សាទៅលើមនុស្សដែលមានដំបៅក្រពះ៣០២នាក់ បានបង្ហាញថាជាង៨០%នៃអ្នកចូលរួមមានអាការៈឈឺពោះ និងរោគសញ្ញាផ្សេងទៀតក្រោយផឹកកាហ្វេ។
ទំនាក់ទំនងរវាងការផឹកកាហ្វេ និងដំបៅក្រពះនេះគឺភាគច្រើនមិនទាក់ទងគ្នានោះទេ។ ប៉ុន្តែប្រសិនជាយើងសម្គាល់ថាកាហ្វេបង្ក ឬធ្វើឲ្យដំបៅក្រពះកាន់តែធ្ងន់ធ្ងរ យើងគួរចៀសវាងផឹកកាហ្វេ។
អត្ថបទពាក់ព័ន្ធ៖
៤. កាហ្វេមានប្រតិកម្មជាមួយនឹងថ្នាំ
កាហ្វេក៏មានប្រតិកម្មជាមួយថ្នាំមួយចំនួនដែរ ហេតុនេះហើយយើងគួរចៀសវាងញ៉ាំកាហ្វេប្រសិនជាយើងកំពុងប្រើប្រាស់ថ្នាំ។ ជាពិសេស សារធាតុកាហ្វេអ៊ីនអាចជួយបង្កើនប្រសិទ្ធភាពរបស់ថ្នាំមួយចំនួន ដូចជាថ្នាំ Pseudoephedirne (sudafed) ដែលគេច្រើនប្រើក្នុងការព្យាបាលកាត់បន្ថយរោគសញ្ញាផ្ដាសាយ និងគ្រុនរងារ។ កាហ្វេក៏អាចមានប្រតិកម្មអន្តរកម្មជាមួយនឹងពពួកថ្នាំផ្សះ(អង់ទីប៊ីយ៉ូទិក) មួយ ចំនួនដែលគ្រូពទ្យឲ្យប្រើ ក្នុងករណីមានការបង្ករោគដោយបាក់តេរីប្រភេទណាមួយ។
ចំពោះអ្នកដែលផឹកកាហ្វេរាល់ថ្ងៃអាចធន់នឹងថ្នាំទាំងនេះ នៅពេលផឹកកាហ្វេ ដោយរាងកាយរបស់យើងស៊ាំនឹងឥទ្ធិពលរបស់កាហ្វេ។ ប៉ុន្តែយកល្អយើងគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងផឹកកាហ្វេអំឡុងពេលប្រើប្រាស់ថ្នាំ។
សរុបមក យើងអាចផឹកកាហ្វេបានប្រសិនជាយើងមានអាការៈត្រឹមផ្តាសាយស្រាល ប៉ុន្តែបើយើងមានអាការៈក្អួតចង្អោរ ឬរាករូសគួរចៀសវាងការផឹកកាហ្វេព្រោះកាហ្វេអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ យើងក៏គួរបន្ថយការផឹកកាហ្វេបើមានបញ្ហាដំបៅក្រពះ។ ជាពិសេសចំពោះគ្នាយើងដែលប្រើប្រាស់ថ្នាំ pseudoephedrine ឬ ថ្នាំផ្សះដែលអាចមានប្រតិកម្មនឹងជាតិកាហ្វេអ៊ីនក៏គួរចៀសវាងការផឹកកាហ្វេដែរ។