backup og meta

ចិត្តសាស្ត្រ៖ ហ៊ានឡើងជញ្ជីងថ្លឹងគីឡូញឹក ជួយឲ្យទម្ងន់ថេរ និងងាយស្រក

ចិត្តសាស្ត្រ៖ ហ៊ានឡើងជញ្ជីងថ្លឹងគីឡូញឹក ជួយឲ្យទម្ងន់ថេរ និងងាយស្រក

និយាយ​រឿង​ជញ្ជីង ស្រី​ៗ​ប្រាកដ​ជា​ដឹង​ច្បាស់ ព្រោះ​ត្រូវ​​ឧស្សាហ៍​តាម​ដាន​​មើល​​គីឡូ​ជាង​ប្រុស​ៗ​ទៀត។ ការ​ស្រាវ​ជ្រាវ​បាន​​បញ្ជាក់​​ថា អ្នក​ចូល​ចិត្ត​ថ្លឹង​​ទម្ងន់​ញឹក​ញាប់​ មាន​​ភាគ​រយ​រក្សា​​ទម្ងន់​ថេរ និង​ផែនការ​​ស្រក​ទម្ងន់​​មាន​ប្រសិទ្ធភាព។

ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ Georgia សហរដ្ឋអាមេរិក បន្ទាប់​ពី​​ក្រុម​ការងារ​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​នេះ បាន​​តាម​ដាន​ពិនិត្យ​លើ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជាង​ ១០០ ​នាក់ អាយុ​ចាប់​ពី​១៨​ ឆ្នាំ​ឡើង ដើម្បី​ដឹង​ពី​​ទំនោរ​​រ​ក្សា​ទម្ងន់​របស់​ពួក​គេ។ អ្នក​វិទ្យាសាស្រ្ត​បាន​តាម​ដាន​មើល​​យុវជន​ទាំង​នោះ​​ចាប់​ពី​​ពាក់​កណ្តាល​​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក ជា​អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​អាមេរិក មាន​ឱកាស​ជួប​ជុំ​គ្រួសារ​ សាច់​ញាតិ និង​ជា​រដូវ​ជួប​ជុំ​មាន​កម្មវិធី​​ហូប​​អាហារ​ជុំ​គ្នា​ផង ដោយ​អ្នក​ស្រាវជ្រាវ​បាន​​ប្រាប់​ពួក​យុវជន​​ឲ្យ​អនុវត្ត​នូវ​ទម្លាប់​រក្សា​ទម្ងន់​តាម​វិធី​រៀង​ៗ​ខ្លួន​​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​កន្លង​មក​។ ​​​​

តាមការ​តាមដាន​ខាង​លើ អ្នក​ស្រាវជ្រាវ​កត់​សម្គាល់​​​លើ​វិធី​របស់​យុវជន​ដែល​មាន​ទម្លាប់​​ឡើង​ថ្លឹង​លើ​ជញ្ជីង​ញឹក​ញាប់​​ ពួក​គេ​​មាន​អត្រា​ស្រក​ទម្ងន់​ជា​មធ្យម​ ០,១ ​គីឡូក្រាម​ ​មាន​ន័យ​ថា​ ពួក​គេ​​មាន​ទម្ងន់​នៅ​ថេរ​ ផ្ទុយ​ពី​យុវជន​ដែល​មិន​​មាន​ទម្លាប់​​ឡើង​ថ្លឹង គឺ​ទម្ងន់​ពួក​គេ​ឡើង​ជា​មធ្យម​ ២,២​ គីឡូក្រាម ដែលនេះជា​លទ្ធផល​​ ​ក្រោយ​ពួក​គេ​ចប់​រដូវ​កាល​កម្មវិធី​ជួប​ជុំ​គ្រួសារ។

លោក​វេជ្ជបណ្ឌិត Jamie Cooper អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ក្រុម​ខាង​លើ​ ​បញ្ជាក់​ថា៖​ “អ្នក​ឡើង​ថ្លឹង​ជញ្ជីង​ញឹក​ញាប់ ប្រៀប​ដូច​ជា​ការ​រម្លឹក​ខ្លួន​ឯង​នូវ​​អ្វី​ដែល​គេ​នឹង​ធ្វើ​ចំពោះ​រាង​កាយ​របស់​គេ ដូចនេះ​ហើយ​បាន​ជា​យុវជន​ដែល​ឧស្សាហ៍​ឡើង​ថ្លឹង​គីឡូ មាន​ទំនោរ​រក្សា​ទម្ងន់​មាន​ប្រសិទ្ធភាព​ ព្រោះ​ដឹង​ព័ត៌មាន​​ទម្ងន់​ច្បាស់​ ពួក​គេ​អាច​អនុវត្ត​ផែន​ការបាន​ល្អ ដូច​ជា​ការ​កម្រិត​លើ​ចំណី​អាហារ​ជា​ដើម​​’។

ដោយ​ឡែក លោក​ស្រី​វេជ្ជបណ្ឌិត Michelle Vandellen ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់ក្នុង​ក្រុម​ស្រាវជ្រាវ​ខាង​លើ និយាយ​ថា៖ “ពេល​យុវជន​ដឹង​ពី​ទម្ងន់​គេ​ច្បាស់ វា​ប្រៀប​ដូច​ចិត្ត​សាស្រ្ត​មួយ ព្រោះ​​ពួក​យើង​បាន​រក​ឃើញ​​ថា អាកប្បកិរិយា​​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ពួក​គេ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ជាងយុវជន​ដែល​ពុំ​មាន​ទម្លាប់​ថ្លឹង​ទម្ងន់ ដូច​នេះ​ជួយ​ឲ្យ​ពួក​គេ​អនុវត្ត​ផែន​ការ​រក្សា​ទម្ងន់ និង​​សម្រក​ទម្ងន់​មាន​ប្រសិទ្ធភាព’។

អត្ថបទពាក់ព័ន្ធ៖

ការ​ឡើង​ទម្ងន់​​ខ្លាំង ឬ​ឡើង​​គីឡូ​លឿន​ ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ធាត់ មាន​ភាព​ប្រឈម​ ២​ ដងនឹងកើត​​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ការ​សិក្សា​មួយ​នៅ​ប្រទេស​អង់គ្លេស​កន្លង​មក​បង្ហាញ​ថា នៅ​រយៈ​ពេល​ ៣០​ ឆ្នាំ ចុង​ក្រោយ​​នេះ អ្នក​មាន​ជំងឺ​ធាត់ កើន​ឡើង​ពី ១០៥​ លាន​នាក់ នៅ​ឆ្នាំ​១៩៧០ ទៅ​ ៦៥០​ លាន​នាក់ ហើយ​នៅ​ឆ្នាំ​ ២០១៦ ការ​កើន​ឡើង​នេះ ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​សុខភាព​សាធារណៈ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7062803/Adults-weigh-daily-likely-shed-pounds-stay-size.html

Adults who weigh themselves daily are more likely to shed the pounds or stay the same size

កំណែ​ប្រែបច្ចុប្បន្ន

09/07/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Jul 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម